ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រលេក​មក​មើល Subaru ចេញ​ឡាន​ស៊េរី​ថ្មី សាក​សម​ណាស់​ជា​លក្ខណៈ​គ្រួសារ

ក្រលេក​មក​មើល Subaru ចេញ​ឡាន​ស៊េរី​ថ្មី សាក​សម​ណាស់​ជា​លក្ខណៈ​គ្រួសារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Subaru ជាក្រុមហ៊ុន ផលិតឡានដ៏ល្បីមួយ នៃប្រទេសជប៉ុន ប្រហែលជាមិត្ត អ្នកអានមួយចំនួន បានស្គាល់ហើយ។ ដោយក្រុមហ៊ុន នេះល្បី ក្នុងការផលិតឡាន ស៊េរីថ្មីទំនើបៗ ផងដែរ។ ហើយថ្មីៗនេះ ក្រុមហ៊ុន  Subaru ក៏បាន បង្ហាញឡាន ប្រភេទ លក្ខណៈជាគ្រួសារ ដែលមាន ឈ្មោះថា Subaru Viziv-7 ។ ហើយឡាន នេះផង ដែរមានការ ផ្លាស់ប្ដូររូបរាង ទាំងមុខ និងស្ដុប គឺផ្លាស់ប្ដូរប្លែក ខ្លាំងណាស់ពី ស៊េរីមុនៗ នៃឡាន របស់ Subaru។

cover

Subaru Viziv-7 គឺជាប្រភេទ ឡានលក្ខណៈគ្រួសារ រឺយើងអាចហៅ ជាភាសា អង់គ្លេស SUV។ Subaru បានចេញ Subaru Viziv-7 នេះឡើងមក គឺផ្ដោតសំខាន់ នៃការធ្វើដំណើរ ជាលក្ខណៈ គ្រួសារតែម្ដង ដោយ ឡាននេះមាន កៅអីសម្រាប់ អង្គុយដល់ទៅ 3 ជួរធំៗ ទៀតផង។សម្រាប់កន្លែង អង្គុយខាងក្នុង របស់ Subaru Viziv-7 គឺមាន លក្ខណៈទូលាយ ធំណាស់ ដែលជាឡាន ស៊េរីថ្មី​ របស់ Subaru លក្ខណៈគ្រួសារ ដែលមានកន្លែង អង្គុយធំទូលាយ ជាងគេ។ ដោយឡាននេះ មានទំហំ 204,7 អ៊ីញទទឹង 79,9 អ៊ីញ និងមានកម្ពស់ 72 អ៊ីញ។

1 2 3

សរុបមក ឡាន Subaru Viziv-7 នេះពុំមានលក្ខណៈ សម្បត្តិច្រើន អ្វីពីឡាន ស៊េរីមុនៗ នោះទេ ក្រៅពី ផ្លាស់ប្តូរ រូបរាងនិង មានកន្លែងធំទូលាយ ជាងមុននោះ។ ហើយនេះជា ការចេញបង្ហាញ តំបូង Subaru Viziv-7 គឺមិនទាន់ចេញ លក់នៅឡើយទេ គ្រាន់ជាការដាក់តាំង បង្ហាញ អោយដឹងមុន ពីក្រុមហ៊ុន Subaru ប៉ុណ្ណោះ។

4 5 6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 11:03 AM, 26 November
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត