ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    iPad Pro ត្រៀម​ចេញ​ឆ្នាំ 2017 នឹង​ចាប់​ផ្ដើម​ផលិត​នា​ខែ​ក្រោយ​នេះ​ហើយ! ត្រៀម​លុយ​ទៀត​ហើយយើង!

iPad Pro ត្រៀម​ចេញ​ឆ្នាំ 2017 នឹង​ចាប់​ផ្ដើម​ផលិត​នា​ខែ​ក្រោយ​នេះ​ហើយ! ត្រៀម​លុយ​ទៀត​ហើយយើង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ម្សិលមិញប្រិយមិត្តបានដឹងហើយថា ប្រធានាធិបតីអាមេរិកថ្មី លោក Donald John Trump បាននិយាយគ្នា ជាមួយនឹងលោក Tim Cook ក្នុងការនាំយក រោងចក្រផលិត និងតម្លើងផលិតផល របស់ Apple ទាំងអស់ ជុំវិញពិភពលោក ឲ្យវិលត្រឡប់ ចូលស្រុកវិញ តែរឿងនេះយើង នៅ​មិនទាន់ដឹង ច្បាស់នៅឡើយ ទេថា តើ Apple នឹងធ្វើតាមការ ស្នើររបស់លោក Trump ឬក៏អត់។ យ៉ាងណាមិញ សម្រាប់ចុងឆ្នាំ 2016 នេះ Apple នៅតែបន្តការ បណ្ដាក់ទុនជាមួយ នឹងប្រទេសចិន ដដែល ហើយក៏នឹងចាប់ផ្ដើម ការផលិត iPad Pro សម្រាប់ចេញនា ឆ្នាំក្រោយនេះ នៅខែធ្នូ ផងដែរ។

1

យោងតាមប្រភពពត៌មានផ្លូវការរបស់ប្រទេសចិនមួយបានចេញ ផ្សាយថា Apple នឹងចាប់ផ្ដើម ផលិត iPad Pro ជំនាន់ថ្មី របស់ខ្លួន​ ដែលនឹងត្រៀម ប្រកាសចេញ ជាផ្លូវការ នាឆ្នាំ 2017 ខាងមុននាខែ ក្រោយនេះហើយ ដែលវាគឺជាការ តម្លើងម៉ាស៊ីន iPad ទាំងមូលតែម្ដង ដោយចែកចេញ ជាពីរម៉ូឌែលគឺ ម៉ូឌែលមានទំហំ អេក្រង់ 10.5 អ៊ីញ និងអេក្រង់ទំហំ 12.9 អ៊ីញ កាន់តែខ្លាំង និងអស្ចារ្យជាងមុន បំពាក់មក ជាមួយនឹង កំពូលឈីប A10X ធ្វើឲ្យ iPad Pro ចេញឆ្នាំក្រោយនេះ ខ្លាំងហួសនិស្ស័យ ធានាថាអ្នក ប្រើប្រាស់ និងអតិថិជន Apple ទាំងអស់ នឹងពេញចិត្ត។

2cover

សម្រាប់តម្លៃប្រិយមិត្តកុំទាន់អាលបារម្មណ៍អី ព្រោះថាម៉ាស៊ីនទាំងមូល ត្រូវបានតម្លើង នៅក្នុង រោងចក្រប្រទេសចិន ផ្ទាល់ ដូច្នេះហើយ Apple នៅមិនទាន់ ផ្លាស់ប្ដូរទីតាំង រោងចក្រខ្លួនចូល ទៅអាមេរិក វិញនៅឡើយទេ ដូច្នេះហើយជា ទូទៅតម្លៃរបស់វា នឹងប្រហាក់ប្រហែល ទៅនឹង iPad Pro ចេញក្នុងឆ្នាំ 2016 នេះអញ្ចឹង នៅពេលវាចេញ លក់ក្នុងទីផ្សារ ជាផ្លូវការ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 10:26 AM, 25 November
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត