ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    មើល​សិន! នេះ​គឺ​ជា Trailer របស់​ខ្សែ​ភាពយន្ត​មួយ ដែល​មានគម្រោង 20 ឆ្នាំ​ដើម្បី​ថត!

មើល​សិន! នេះ​គឺ​ជា Trailer របស់​ខ្សែ​ភាពយន្ត​មួយ ដែល​មានគម្រោង 20 ឆ្នាំ​ដើម្បី​ថត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្តមួយ ដែលមាន​ចំណង​ជើងថា “Silence” និង​ត្រូវ​បាន​ផលិត​ចេញមក ក្រោម​ការ​ដឹកនាំ ដោយ​លោក Martin Scorsese ដែលមានគម្រោង ជិត 30 ឆ្នាំ ពេល​នេះ បាន​ប្រកាស​ចេញ ជាផ្លូវការហើយ ព្រម​ទាំង មានគម្រោង ចាក់បញ្ចាំង នៅលើកញ្ចក់កុន នៅថ្ងៃទី 23 ខែធ្នូ ខាងមុខនេះហើយ។

cover

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្តនេះ បានបង្ហាញពី សម័យមួយ នៅក្នុង សតវត្សទី ១៧ ជាមួយនឹង តួអង្គ​អាចារ្យ យេស៊ូ ២នាក់ សម្តែង​ដោយ អតីត Amazing Spiderman គឺលោក Andrew Garfield និងលោក Adam Driver ដែលបាន ធ្វើដំណើរការ ទៅកាន់ព្រៃមួយ នៅក្នុងប្រទេសជប៉ុន ដើម្បីស្វែងរក គ្រូរបស់​ពួក​គេ ក៏ដូចជា ផ្សព្វផ្សាយ ប្រព័ន្ធសាសនា គ្រីស្ទៀន ផងដែរ។

សូមទស្សនាវីដេអូខ្លីៗ ខាងក្រោមនេះ៖

មានចំណាប់អារម្មណ៍ យ៉ាងណាដែរ ចំពោះ Trailer មួយនេះ? សូម​រំលឹកម្តងទៀតថា ខ្សែភាពយន្ត នឹងមានចាក់បញ្ចាំង នៅលើរោងកុន បរទេស ចាប់ពីថ្ងៃទី 23 ខែធ្នូ ខាងមុខនេះហើយ។ ចំពោះរោងកុន ខ្មែរយើងវិញ នៅមិនទាន់ ច្បាស់នៅឡើយទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 2:22 PM, 24 November
  • ប្រភព: Business Insider
  • Tag: ភាពយន្ត