ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ក្រលេក​មក​មើល​រូប​រាង BMW M760i ស៊េរី​ថ្មី​នេះ ស្អាត​និង​មាន​កម្លាំង​ម៉ាស៊ីន V12

ក្រលេក​មក​មើល​រូប​រាង BMW M760i ស៊េរី​ថ្មី​នេះ ស្អាត​និង​មាន​កម្លាំង​ម៉ាស៊ីន V12

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

BMW គឺជាក្រុមហ៊ុន ផលិតឡាន ដ៏ល្បីមួយ ក្នុង​ប្រទេស អាឡឺម៉ង់ ។ ហើយថ្មីៗ នេះក្រុមហ៊ុន BMW ក៏បាន បង្ហាញ ឡានស៊េរីថ្មី BMW M760i របស់ខ្លួន។ សម្រាប់ BMW M760i ស៊េរីថ្មីនេះ ផងដែរ គឺមានកម្លាំងម៉ាស៊ីន V12 ដែលជាកម្លាំង ម៉ាស៊ីនធំណាស់ ដោយកម្លាំង ម៉ាស៊ីននេះជា លក្ខណៈលឿន ដូច ឡានស្ព័រ មួយចំនួនហើយ។

cover-2

ប៉ុន្តែគ្រាន់តែ រូបរាងការ រចនាលក្ខណៈ ទាំងខាងក្រៅ និងខាងក្នុង គឺជាការ រចនាបែប Luxury ទៅវិញទេ។ BMW M760i មាន TwinPower Turbo និង ម៉ាស៊ីន 650HP ទៀត ផងដែលអាច អោយយើង ប្រើពេល ត្រឹមតែ 3.7 វិនាទី ចាប់ពីល្បឿន 0 ដល់ 100 គីឡូម៉ែត ក្នុងមួយម៉ោង ។

1 2 3 4

បន្ថែមទៀតនោះ BMW M760i បានបន្ថែមនូវ បច្ចេកវិទ្យាទំនើបៗ ជាច្រើន ដូចជាប្រព័ន្ធ iDrive ជាដើម ដែលធ្វើ អោយយើងមាន ភាពងាយស្រួល ក្នុងការ គ្រប់គ្រងរថយន្ត របស់យើងបានល្អ ដោយការបញ្ជា Touchscreen ទៀតផង។

 5 6 7

ការមើលរូបភាព នៃ ការចាប់បានពី Sensor ឡានយើង យ៉ាងច្បាស់ល្អ  ប្រាប់ពីទិសដៅ តំបន់យើងទៅ និងអាចបញ្ជា គ្រប់គ្រង អ្វីផ្សេង ៗ ទៀត។ សរុបមក BMW M760i ដែល ក្រុមហ៊ុន ដាក់បង្ហាញនោះ មិនសូវមានភាព ខុសគ្នាពីស៊េរី មុនប៉ុន្មានទេ អ្វីដែល ខ្លាំងនោះគឺ ឡានប្រភេទ Luxury នេះមានល្បឿនលឿន និងកម្លាំង ម៉ាស៊ីនធំ។ ដោយកម្លាំងម៉ាស៊ីន ខ្លាំងបែបនេះ ឡាន BMW M760i ច្បាស់ជារាង លឺសម្លេងម៉ាស៊ីន ខ្លាំងបន្តិចហើយ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 11:45 AM, 22 November
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត