ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​នេះ!

តារាង​ចំណាត់​ថ្នាក់ Box Office ក្នុង​សប្តាហ៍​នេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នៅក្នុងសប្តាហ៍នេះ មានរឿង​ទើប​ចាក់​បញ្ចាំង​មួយ​ចំនួន​ដែរ​នៅ​សប្តាហ៍​ដំបូង តែ​អាច​ឈរ​តំណែង​កំពូល​នៅ​ក្នុង​តារាង Box Office មាន​តែ 1 រឿង​ប៉ុណ្ណោះ គឺខ្សែ​ភាពយន្ត Fantastic Beasts and where to find them ជាប្រភេទ​រឿងប្រើវេទមន្តប្លែកៗ តាមលំនាំរឿង Harry Potter, បន្ទាប់ជាប់ចំណាត់ថ្នាក់លេខ 2 ដែលចាក់បញ្ចាំងបាន 3 សប្តាហ៍រួចមក គឺរឿង Doctor Strange បែប Superhero ចេះវេទមន្តរបស់ Marvel និង បន្ទាប់រឿងដែលចាក់បញ្ចាំងបាន 3 សប្តាហ៍ដែរ គឺរឿង Trolls បែបគំនូរជីវចល ហើយនៅ​មាន​ខ្សែភាពយន្តច្រើនទៀត ក៏នៅជាប់ក្នុងតារាងនេះដែរ ទោះបីជាបានចាក់បញ្ចាំងប៉ុន្មានសប្តាហ៍មក​ក៏​ដោយ និងខ្លះទៀតចាក់សប្តាហ៍ដំបូង គឺមិនបានប្រាក់ចំណូលច្រើន ក៏មានដែរ។

cover

ខាងក្រោមជាតារាង Box Office ដែលយើងបានជ្រើសរើសខ្សែភាពយន្តចំនួន 10 ដែលរកប្រាក់ចំណូល​បាន​ច្រើនគេ នាសប្តាហ៍នេះ ៖

  1. Fantastic Beasts and Where To Find Them

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 75 លានដុល្លារ និងសរុប 75 លានដុល្លារ សម្រាប់សប្តាហ៍​នេះ។

1

  1. Doctor Strange

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 17.6 លានដុល្លារ និងសរុប 181.5 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 2

  1. Trolls

ចាក់បញ្ចាំងនាសប្តាហ៍ទី 3  បានប្រាក់ចំនូល 17.5 លានដុល្លារ និងសរុប 116.2 លានដុល្លារ សម្រាប់​សប្តាហ៍នេះ។

 3

  1. Arrival

ចាក់បញ្ចាំងនាសប្តាហ៍ទី 2  បានប្រាក់ចំនូល 11.8 លានដុល្លារ និងសរុប 43.3 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 4

  1. Almost Christmas

ចាក់បញ្ចាំងនាសប្តាហ៍ទី 2  បានប្រាក់ចំនូល 7 លានដុល្លារ និងសរុប 25.4 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

 5

  1. Hacksaw Ridge

ចាក់បញ្ចាំងនាសប្តាហ៍ទី 3 បានប្រាក់ចំនូល 6.7 លានដុល្លារ និងសរុប 42.8 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 6

  1. The Edge of Seventeen

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 4.8 លានដុល្លារ និងសរុប 4.8 លានដុល្លារ សម្រាប់សប្តាហ៍នេះ។

 7

  1. Bleed for This

ចាក់បញ្ចាំងនាសប្តាហ៍ដំបូង បានប្រាក់ចំនូល 2.3 លានដុល្លារ និងសរុប 2.3 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 8

  1. The Accountant

ចាក់បញ្ចាំងនាសប្តាហ៍ទី 6 បានប្រាក់ចំនូល 2.1 លានដុល្លារ និងសរុប 81.2 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

 9

  1. Shut In

ចាក់បញ្ចាំងនាសប្តាហ៍ទី 2 បានប្រាក់ចំនូល 1.6 លានដុល្លារ និងសរុប 6 លានដុល្លារ សម្រាប់​សប្តាហ៍​នេះ។

10

ខ្សែភាពយន្ត ដែលរកប្រាក់ចំណូលបានច្រើនជាងគេក្នុងសប្តាហ៍នេះ គឺ Fantastic Beasts and Where To Find Them ហើយខ្សែភាពយន្តនេះ មានចាក់បញ្ចាំងនៅក្នុងប្រទេសយើងហើយ ដូចនេះប្រសិន​បើ​អ្នក​ចាប់​អារម្មណ៍អាចរកទស្សនាបាននៅតាមរោងភាពយន្តដែលនៅជិតផ្ទះអ្នកបំផុតបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 2:46 PM, 21 November
  • ប្រភព: Box Office Mojo
  • Tag: ភាពយន្ត