ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    Tesla បង្ហាញ​ពី​អ្វី​ដែល​រថយន្តស៊េរី​ថ្មីរបស់​ខ្លួន​មើល​ឃើញ ​ពេល​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ (បើក​បរ​ដោយ​គ្មាន​មនុស្ស​បញ្ជា)

Tesla បង្ហាញ​ពី​អ្វី​ដែល​រថយន្តស៊េរី​ថ្មីរបស់​ខ្លួន​មើល​ឃើញ ​ពេល​បើក​បរ​ដោយ​ស្វ័យ​ប្រវត្តិ (បើក​បរ​ដោយ​គ្មាន​មនុស្ស​បញ្ជា)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីខែតុលាមុន Tesla ដែលជាក្រុមហ៊ុនល្បី ឈ្មោះមួយ បានប្រកាសថា រថយន្តជំនាន់ក្រោយៗ ដែលពួកគេផលិត និងត្រូវបំពាក់ បច្ចេកវិទ្យា បើកបរដោយ ស្វ័យប្រវត្តិ គឺមានន័យថា រថយន្តទាំងនោះ អាចបើកបរ បានដោយ ខ្លួនឯង មិនចាំបាច់ ត្រូវការមនុស្ស បញ្ជា។ នេះជាការវិវត្តន៍ ដ៏ធំមួយ របស់ក្រុមហ៊ុននេះ ហើយនេះជា ឱកាសល្អសម្រាប់អ្នក ប្រើប្រាស់ ដែលបានប្រើ បច្ចេកវិទ្យា ដ៏ទំនើបនេះ។

cover

បច្ចេកវិទ្យានេះ ធ្វើឲ្យរថយន្តកាន់តែ មានប្រយោជន៍ និងឆ្លាតវៃ​ ដោយវាមាន បំពាក់មកជាមួយ កាមេរ៉ា និងសេនស៊ឺ ជាប់រថយន្ត អាចឲ្យរថយន្ត ដឹងពី ទីតាំងផ្លូវ, តំបន់បានច្បាស់, ស្គាល់ភ្លើងស្តុប, ស្លាកសញ្ញាចរាចរ និងដឹងពី វត្ថុខាងមុខ ដើម្បីអាច បើកបរដោយស្វ័យប្រវត្តិ បានដោយ សុវត្ថិភាព និងមិនល្មើសច្បាប់។ ហើយខាងក្រោម នេះជាវីដេអូ បង្ហាញពីអ្វី ដែលរថយន្តមាន បំពាក់ បច្ចេកវិទ្យានេះ មើលឃើញវត្ថុ នៅខាងមុខ ទើប អាចបើកបរ ដោយស្វ័យ ប្រវត្តិបាន។

បន្ទាប់ពីឃើញវីដេអូនេះ អតិថិជន ច្បាស់ជាអាច ទុកចិត្តបាន នៅពេលគេ បើកដំនើរការ បច្ចេកវិទ្យា បើកបរដោយ ស្វ័យប្រវត្តិនេះ ហើយពិភពលោក ក៏បានដឹង ថា Tesla ជាក្រុមហ៊ុន ផលិតឡាន ដែលឈាន មុខគេ លើបច្ចេកវិទ្យានេះ។​

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:46 AM, 21 November
  • ប្រភព: Tesla
  • Tag: យានយន្ត