ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកា​វៃ​ឆ្លាត ប្រើ​ដោយ​មិន​ចាំ​បាច់​សាក​ថ្ម រក​ឯ​ណាមាន?

នាឡិកា​វៃ​ឆ្លាត ប្រើ​ដោយ​មិន​ចាំ​បាច់​សាក​ថ្ម រក​ឯ​ណាមាន?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បច្ចុប្បន្ននាឡិកាឆ្លាតបានកំពុងមានភាពរីកចំរើនខ្លាំង ថែមទាំងមានអ្នក ទិញយកទៅ ប្រើប្រាស់ច្រើន ផងដែរ ដែលជម្រុញឲ្យអ្នក ប្រើប្រាស់ទូទាំង ពិភពលោកស្គាល់ អំពីគុណប្រយោជន៍ របស់វាច្រើន និងមានការប្រកួត ប្រជែងខ្ពស់។ ក្នុងនោះនាឡិកា ឆ្លាតមានចំនុច ពិសេសៗរៀងៗខ្លួន ដូចជាមាន រូបរាងទាក់ទាញ, អេក្រង់ ភ្លឺច្បាស់, ថ្មកាន់បានយូរ, មិនជ្រាបទឹក, តម្លៃធូរថ្លៃ ជាដើម។ យ៉ាងណាមិញ ចុះបើនាឡិកា ឆ្លាតប្រើប្រាស់ ដោយពុំចាំបាច់ សាកថ្មវិញ អស្ចារ្យឬទេ សម្រាប់អ្នក?

1

ក្រុមហ៊ុន Matrix កាលពីសប្ដាហ៍មុននេះបានប្រកាសចេញ ជាផ្លូវការ នូវនាឡិកាវៃឆ្លាត របស់ខ្លួនមានឈ្មោះ ហៅថា PowerWatch ​ដោយវាមាន លក្ខណៈពិសេស ត្រង់ថា ម្ចាស់របស់វា ពុំចាំបាច់ខ្វាយខ្វល់ អំពីរឿង សាកថ្មនោះទេ មានន័យថា នាឡិកាឆ្លាតមួយនេះ អាចសាកថ្មដោយ ខ្លួនឯងបាន គឺសាកតាម រយៈកម្ដៅ ចេញពីរាងកាយ របស់មនុស្សតែម្ដង ពិតជាពិសេស និងពុំទានមាន នាឡិកាឆ្លាតវៃ ណាអាចធ្វើទៅ បាននៅឡើយ នាពេល បច្ចុប្បន្ន។ អ្នកអាចនឹង ឆ្ងល់ថា បើអត់ចាំបាច់ សាកថ្មតាម ឌុយភ្លើង ឬ USB អញ្ចឹង តើវាចេះអស់ ថ្មឬទេ? ជាការពិតវាចេះ អស់ថ្មដូច គេឯងដែរ ដោយគ្រាន់តែ អ្នកហាត់ប្រាណ ឬរត់ដើម្បី ឲ្យក្ដៅសាច់ទៅ បានហើយ!

2

ជាងនេះទៅទៀត PowerWatch មួយនេះក៏បានបំពាក់ មកជាមួយនឹង មុខងារជាច្រើន ដូចទៅនឹងនាឡិកា ឆ្លាតដទៃ ផងដែរ ដូចជាពិនិត្យ ពេលវេលាដែល អ្នកបានគេង, កាឡូរីដែល បានដុត, កម្រិតសកម្មភាព ជាច្រើនជុំវិញការ ហាត់កីឡា របស់អ្នក ជាដើម។ វាក៏មានសមត្ថភាព ការពារធូលី និងទឹកបានដល់ ទៅជម្រៅ 50 ម៉ែត្រឯណោះ ថែមទាំងមាន មុខងារការពារ ឆក់បានយ៉ាងប្រសើរ ទៀតផង។ វាអាចយក ទៅប្រើប្រាស់ ជាមួយនឹង ស្មាតហ្វូន​ ក៏ដូចជាថេប្លេត ដំណើរការដោយ Android និង iOS ផងដែរ ហើយក៏បានចេញ លក់ជាផ្លូវការ ផងដែរតាមទីផ្សារ អេឡិចត្រូនិច ដោយអ្នកអាច ស្វែងរកជាវ វាបានក្នុង តម្លៃត្រឹម 169$ ប៉ុណ្ណោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 8:58 AM, 21 November
  • ប្រភព: Matrix
  • Tag: នាឡិកាវៃឆ្លាត