ទំព័រដើម    >    ភាពយន្ត    >    ព័ត៌មាន    >    នេះ Trailer រឿង “វិកលចរិក” ទាំង​រន្ធត់​ព្រឺព្រួច ពី​អ្នក​ដឹក​នាំ​រឿង ខ្មោច​ដើម​ចេក​ជ្វា!

នេះ Trailer រឿង “វិកលចរិក” ទាំង​រន្ធត់​ព្រឺព្រួច ពី​អ្នក​ដឹក​នាំ​រឿង ខ្មោច​ដើម​ចេក​ជ្វា!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ខ្សែភាពយន្តខ្មែរ ខ្នាតធំ គឺរឿង “វិកលចរិក” បានបញ្ចេញនូវ វីដេអូ Trailer ជាផ្លូវការហើយ ដែលមានបង្កប់ នូវឈុតឆាក ជាច្រើន ទាំងភ័យ តក់ស្លុត រន្ធត់ ព្រឺព្រួច ដោយបានបង្ហាញ ដំណើររឿង របស់បុរសម្នាក់ ដែលមានសតិ មិនល្អ ហើយរឿងនេះដែរ ក៏ត្រូវបាន ផលិតឡើង ដោយបាន ដកស្រង់ពី រឿងពិត ផងដែរ។

cover

គួរបញ្ជាក់ផងដែរថា សាច់រឿង នៅក្នុងរឿងនេះ បានបង្ហាញពី បុរសម្នាក់ឈ្មោះថា សុភាព បានឆ្លងកាត់រឿងរ៉ាវរន្ធត់ តក់ស្លុត ជាច្រើនជាមួយនឹង មិត្តម្នាក់ទៀត ឈ្មោះថា វិចិត្រ។ ពួកគេតស៊ូរស់ជាមួយគ្នា តាំងពីតូចដូចបងប្អួនក្រោមភាពលាក់បាំងការពិតអ្វីម្យ៉ាងពីអតីតកាល។ សុភាព មិនអាចរស់នៅចុះ សម្រុងជាមួយអ្នក ដទៃបានទេក្រៅពីវិចិត្រ។ គេតែងមានអារម្មណ៍ភ័យខ្លាច រវើរវាយ ឃើញអ្វីផ្តេសផ្តាស មិនថា ឈាម ខ្មោច ឬបិសាច។ ជួយផង! ជួយផង! ជាសម្រែកដែលគេស្រែក រត់គេចពីអ្វីម្យ៉ាងរហូតដួលសន្លប់។ ហេតុនេះ វិចិត្រត្រូវមើលថែ សុភាពគ្រប់ពេល និងមិនអាចទុកគេ ឲ្យនៅតែម្នាក់ឯងបានឡើយ។ តែគ្រប់យ៉ាងមិនដូចការ រៀបចំរបស់វិចិត្រឡើយ ព្រោះសុភាពជាមនុស្សវិកលចរឹត!

សូមទស្សនាឈុតខ្លីៗ ខាងក្រោមនេះ ទាំងអស់គ្នា៖

ខ្សែភាពយន្ត “វិកលចរិត” នឹងចាប់ផ្តើម ចាក់បញ្ចាំង នៅក្នុងរោង ប្រទេសកម្ពុជាយើង ចាប់ពីថ្ងៃទី 02 ខែធ្នូ ខាងមុខទៅហើយ។ ដូចនេះ ប្រសិនបើ អ្នកទាំងអស់គ្នា មានចំណាប់អារម្មណ៍នោះ អាចសម្រេច Date ជាមួយដៃគូរ ទៅទស្សនាបានណា!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 10:54 PM, 19 November
  • ប្រភព: Meatochakfilm
  • Tag: ភាពយន្ត