ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    តម្លៃ Apple Watch 2 ធ្លាក់​ថ្លៃ​មក​ត្រឹម 460$ សហ​រដ្ឋអា​មេរិច​ហើយ នៅ​ស្រុក​ខ្មែរ

តម្លៃ Apple Watch 2 ធ្លាក់​ថ្លៃ​មក​ត្រឹម 460$ សហ​រដ្ឋអា​មេរិច​ហើយ នៅ​ស្រុក​ខ្មែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្វីត្បិតតែ Apple Watch មិនសូវ​ទទួល​បានការ​ពេញ​និយមខ្ពស់ ដូច​ទូរស័ព្ទ ថេប្លេត និង​​កុំព្យូទ័ររបស់ Apple ក្តី ក៏​ប៉ុន្តែវា​គឺជា​នាឡិកា​ឆ្លាតវៃ ដែលលក់បានច្រើនជាងគេបំផុតមួយ បើប្រៀបធៀបជាមួយ នឹង​ក្រុមហ៊ុន​ដទៃទៀត ហើយនាឡិកានេះ​ត្រូវបាន គេចាត់ទុកថាជាគ្រឿង លំអរខ្លួនផងដែរ ជាជាងសម្ភារៈ​ប្រើ​ប្រាស់​ទូទៅ។ ក្រឡេកមកមើល នាឡិកា Apple Watch Series 2 ដែល Apple បានធ្វើការដាក់​បង្ហាញ ក្នុងថ្ងៃជាមួយ iPhone 7/ 7 Plus នេះវិញ វាមិនបានផ្លាស់ប្តូរ តួខ្លួនថ្មីឡើយ ក៏ប៉ុន្តែ Apple បាន​​ផ្លាស់ប្តូរគ្រឿងគ្រឿខាងក្រៅ និងខាងក្នុងជាច្រើន ខណៈតម្លៃវិញគឺនៅរក្សាដដែល។

cover

សម្រាប់ម៉ូឌែល 38 មីលីម៉ែត្រ ដែលតូចល្អសម្រាប់នារីប្រើប្រាស់នោះ គឺមានដាក់លក់ចាប់ពីតម្លៃ 460$ សហរដ្ឋអាមេរិចឡើងទៅ ជាមួយប្រភេទខ្សែ Sport NIKE និងក្បាលនាឡិកាសារធាតុអាលុយមីញ៉ូម។ ចំពោះម៉ូឌែល 42មីលីម៉ែត្រវិញ គឺយើងគ្រាន់តែថែម 30$ សហរដ្ឋអាមេរិចទៀតប៉ុណ្ណោះ។ បើយើង​ពិនិត្យ​ទៅមើល តាមហាងលក់នៅក្នុងប្រទេសកម្ពុជាយើងនោះ យើងឃើញមានជម្រើស ខ្សែជា​ច្រើន​ទៀត ទៅតាមចំណង់ចំណូលចិត្តយើង ដូចជាខ្សែ អាលុយមីញ៉ូម ខ្សែស្បែក និងខ្សែដែលផលិតដោយ Hermes ជាដើម គ្រាន់តែតម្លៃវាគឺខ្ទង់ 1700$ សហរដ្ឋអាមេរិចឯណោះ។

screenshot_20

លក្ខណៈពិសេសរបស់នាឡិកា Apple Watch ជំនាន់ទីពីរនេះ គឺវាមានអាវក្រោះ កាន់តែរឹងមាំ ដែល Apple អះអាងថាយើងអាច ប្រើប្រាស់ វានៅក្រោមទឹកជម្រៅដល់ 50 ម៉ែត្រឯណោះ ដែលវាពិតជាមាន អត្ថប្រយោជន៍ខ្ពស់សម្រាប់ កីឡាករហែលទឹក រឺក៏អ្នកចូលចិត្តហែលទឹក។ មុខងារធំៗរបស់ នាឡិកានេះ ភាគច្រើន ផ្តោតទៅលើការធ្វើលំហាត់ប្រាណ ព្រោះអីវាអាចរាប់ ជំហាន ដែលយើង ដើរ រត់ ការដេក ដើរ ឈរ អង្គុយ ហើយរាល់ទិន្នន័យទាំងអស់ នឹងរក្សាទុក ហើយរាយការណ៍ មកយើងជាប្រចាំ។ បើយើង​ប្រៀប​ធៀប ទៅនឹងជំនាន់មុន អេក្រង់របស់វាគឺអាច បង្ហាញពណ៌បានដិត​និងភ្លឺជាងមុនពីរដង មាន បន្ទះ​ឈីប ដែលដំណើរការបាន កាន់តែលឿន និងរលូន 50% ហើយក៏មានថ្មកានបានយូរជាងមុនផងដែរ។

ឥលូវនេះ អ្នកអាចរកទិញ នាឡិកា Apple Watch ជំនាន់ទីពីរនេះ នៅតាមហាងទូរស័ព្ទធំៗ នៅក្នុង​ប្រទេស​កម្ពុជាយើងបាន ដូចជានៅហាងលក់ទូរស័ព្ទ គួងអ៊ី និង សុខលីជាដើម ជាមួយតម្លៃចាប់ពី 460$ ឡើងទៅ។ បើអ្នកគិតថាថ្លៃ អ្នកក៏អាចជ្រើសរើសយក Apple Watch ជំនាន់ទីមួយទើបតម្លើងថ្មីផងដែរ ដែលវាត្រូវបាន ប្តូរបន្ទះឈីបថ្មី អោយដើរលឿនស្មើ ជំនាន់ទីពីរដែរ គ្រាន់តែមិនមានអាវក្រោះ​ការពារ​ទឹក​បាន​ខ្លាំង គ្មាន GPS និងអេក្រង់វាចាញ់ពន្លឺ មិនសូវល្អដូចជំនាន់ទីពីរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Vongthear
  • 3:53 PM, 18 November
  • ប្រភព: ខេមបូរីផត
  • Tag: នាឡិកាវៃឆ្លាត