ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple ដាក់​លក់ iPad Pro 9.7 អ៊ីង ជួស​ជុល​រួច​លើ​គេហទំព័រ​មួយ​ទៀតហើយ!

Apple ដាក់​លក់ iPad Pro 9.7 អ៊ីង ជួស​ជុល​រួច​លើ​គេហទំព័រ​មួយ​ទៀតហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីដាក់លក់ iPhone ដែលជួសជុលរួច លើគេហទំព័រ​ Apple ផ្លូវការរួចមក ពេលនេះ Apple ដាក់លក់ iPad Pro អេក្រង់ 9.7 អ៊ីញ ដែលជួសជុល រួចមួយទៀត ដែលមានគ្រប់ ជម្រើសអង្គ ផ្ទុកទិន្នន័យ 32GB, 128GB និង 256GB ហើយមានទាំង ប្រភេទ Wi-Fi មួយគត់ និងប្រភេទប្រើ បានទាំងស៊ីម និង Wi-Fi ។

cover

យើងនិយាយ បានថា ទាំងនេះជា ផលិតផល ដែលធ្លាប់ មានបញ្ហា ប៉ុន្តែអ្នក ប្រើប្រាស់ អាចទិញ បាននៅ ពេលនេះ ដោយសារ Apple បានជួសជុល វាឲ្យល្អ អាចប្រើបាន ដោយគ្មាន ក្តីបារម្មណ៍ ទើប Apple ហ៊ានដាក់លក់ បែបនេះ។ ចំពោះតម្លៃ ក៏ថោកជាងរបស់ថ្មីដែរ ដោយសម្រាប់ អង្គផ្ទុកទិន្នន័យ 32GB ប្រភេទ Wi-Fi តម្លៃ 509 ដុល្លារ ថោកជាង របស់ថ្មី 90 ដុល្លារ, អង្គផ្ទុកទិន្នន័យ 256GB តម្លៃ 789 ដុល្លារ ថោកជាង របស់ថ្មីប្រមាណ 140 ដុល្លារឯណោះ។

1

ការលក់ផលិតជាប្រភេទ “Refurbished” ជួសជុលរួចនេះ មិនសូវជាពេញនិយម ខ្លាំងទេ តែ Apple គិតផ្សេង និងចង់ឲ្យការ លក់ផលិតផល បែបនេះ មានការពេញនិយម ទៅថ្ងៃខាងមុខ ដោយ iPad Pro ដែលលក់នៅ ខាងលើនេះ សុទ្ធតែមានការ វេចខ្ចប់ដូចថ្មី ហើយប្រភេទ Unlocked ស្រាប់ ថែមទាំងមាន ការធានា 1 ឆ្នាំទៀតផង។ តំណរភ្ជាប់ ទៅកាន់ គេហទំព័រនោះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:34 AM, 12 November
  • ប្រភព: Apple
  • Tag: ថេបប្លេត