ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នាឡិកា​ឆ្លាត​អ្វី​ចេះ​បាន​ជា​មាន​តម្លៃ​ដល់​ទៅ 9900$?

នាឡិកា​ឆ្លាត​អ្វី​ចេះ​បាន​ជា​មាន​តម្លៃ​ដល់​ទៅ 9900$?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Smartwatch ឬហៅខ្មែរថាជា នាឡិកាដៃឆ្លាត បានកំពុងមានប្រជាប្រិយភាព ពីមួយជំនាន់ ទៅមួយជំនាន់ ជាមួយនឹង បច្ចេកវិទ្យាកាន់តែ ទំនើបឡើងៗ ក៏ដូចជាប្រព័ន្ធ ប្រតិបត្តិការ កាន់តែមាន ភាពវៃឆ្លាត និងងាយស្រួល ប្រើប្រាស់។ ក្នុងនោះមានក្រុមហ៊ុន ផលិតស្មាតហ្វូន ជាច្រើនបានចាប់ផ្ដើម ផលិតនាឡិកាដៃ ឆ្លាតផងដែរ បន្ទាប់ពី Google បានបញ្ចេញប្រព័ន្ធ ប្រតិបត្តិការ Android Wear រួចមក ពិសេសបំផុតនោះ គឺថា មានក្រុមហ៊ុនផលិត នាឡិកាដ៏ល្បីល្បាញ មួយចំនួនផ្សេង ទៀតបាន ចាប់ផ្ដើមផលិត នាឡិកាដៃ ឆ្លាតបន្តបន្ទាប់ គ្នាជាច្រើន ទៀតផង ដោយក្នុងនោះ រួមមានម៉ាក TAG Heuer ផងដែរ ដែលជាម៉ាកល្បី មួយរបស់ ប្រទេសស្វីស ជាក្រុមហ៊ុនផលិត នាឡិកាចាប់កំណើត ចាប់តាំង ពីឆ្នាំ 1860 មកម៉្លេះ។

1

TAG Heuer កាលពីមួយឆ្នាំកន្លងទៅបានផលិតចេញ នាឡិកាដៃឆ្លាតមួយ ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Wear ដោយបើកប្រកាស លក់ក្នុងតម្លៃ 1500$ ឯណោះ ដោយវាប្រើប្រាស់ តែខ្សែជ័រពិសេស ប៉ុណ្ណោះ ពិតជាតម្លៃមួយថ្លៃ សម្រាប់ស្រុក ខ្មែរយើង តែនោះក៏ដោយសារ តែម៉ាក TAG Heuer នេះល្បីដែរទេ ទើបលក់ ថ្លៃបែបនេះ។ យ៉ាងណាមិញ ក្រុមហ៊ុននាឡិកាស្វីសមួយ នេះនៅមិនបញ្ឈប់ ត្រឹមនេះនោះទេ ដោយកាល ពីម្សិលមិញ TAG Heuer បានប្រកាសចេញ នូវនាឡិកាដៃវៃឆ្លាត របស់ខ្លួនមួយផ្សេង ទៀតមានឈ្មោះ ហៅជា ផ្លូវការថា Connected ដែលជាកំណែ Update ថ្មីមួយជំនួស ម៉ូឌែលមុន ដោយ វាមានរូបរាង ថ្មីស្រឡាង ពណ៌ផ្កាឈូក ទឹកមាសពិសេស តួម៉ាស៊ីនផលិត ឡើងពី មាសសុទ្ធ 18K មានខ្សែ ជាស្បែកមាន គុណភាពខ្ពស់ មិនបន្សល់ក្លិន និងជក់ ទឹកឡើយ ជាមួយនឹង តម្លៃដល់ទៅ 9900$ ឯណោះ។

2cover

នាឡិកាវៃឆ្លាតតម្លៃជិត 10000$ នេះមាន CPU ជាប្រភេទ Dual-Core អមមកជាមួយ RAM ទំហំ 1GB មានកម្លាំងថ្ម 410mAh ក៏ដូចជា Bluetooth 4.1 ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android Wear ជំនាន់ចុង ក្រោយគេ មានកញ្ចក់ការពារ យ៉ាងរឹងមាំ មិនងាយឆ្កូត សឹករិចរឹល ថែមទាំងមាន អាវក្រោះការពារ ធូលី និងទឹកបាន ទៀតផង។ នាឡិកានេះបើមាន លក់នៅ ស្រុកខ្មែរយើង ក៏ប្រហែលជា ពិបាកនឹងរកឃើញម្ចាស់ របស់វាដែរ ដោយសារតែតម្លៃ របស់វាថ្លៃ កប់ទៅហើយ រីឯមុខងាររបស់វា វិញគឺមិន ខុសគ្នាច្រើនពីសំណាក់ នាឡិកាដៃឆ្លាត ផ្សេងៗទៀត ដែលដំណើរការ ដោយ Android Wear នោះទេ ដូច្នេះមានតែ អ្នកមានលុយចាយ អត់អស់ប៉ុណ្ណោះ ដែលនឹងទិញ វាយកមក ប្រើប្រាស់។

3

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 10:48 AM, 08 November
  • ប្រភព: Droid Life
  • Tag: នាឡិកាវៃឆ្លាត