ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ខ្សែ​ដៃ Apple Watch នេះ មាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ 2 និង 8 មេហ្គា​ភិច​សែល​ជាស្រេច

ខ្សែ​ដៃ Apple Watch នេះ មាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​ទំហំ 2 និង 8 មេហ្គា​ភិច​សែល​ជាស្រេច

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ចាំបានទេថា កាលពីនាឡិកាឆ្លាតវៃ បានធ្វើការបង្ហាញខ្លួន ដំបូង ពួកវាសុទ្ធតែមាន បំពាក់កាមេរ៉ា ព្រោះអីទាំងនេះ គឺសុទ្ធតែជា តម្រូវការ របស់អ្នក ប្រើប្រាស់។ យ៉ាងណាមិញ ក្រុមហ៊ុន Apple បានសម្រេចចិត្ត មិន បំពាក់កាមេរ៉ា នៅលើនាឡិកា ឆ្លាតវៃនោះទេ ហើយទោះបីជា មកដល់ នាឡិកា Apple Watch Series 2 ក្តីក៏នៅ មិនទាន់មាន នៅឡើយដែរ។ ក៏ប៉ុន្តែឥលូវនេះ អ្នកលែងពិបាក ទៀតហើយ ព្រោះក្រុមហ៊ុនមួយ បានកែច្នៃធ្វើ ខ្សែដៃ នាឡិកានេះ ជាពិសេសតែម្តង ដែលវាអនុញ្ញាត្តិ អោយយើង ធ្វើការថត រូបភាព និងវីឌីអូបាន យ៉ាងស្រួល នៅលើនាឡិកា Apple Watch Series 1/ 2។

cover

ដូចយើងបានដឹងហើយថា យើងអាចផ្លាស់ប្តូរ ខ្សែនាឡិកា Apple Watch បានដោយសេរី ហើយ Apple ក៏ធ្លាប់បាន សន្យាដែរថា នៅថ្ងៃអនាគត នឹងមានក្រុមហ៊ុននានា មកធ្វើច្នៃប្រឌិត ខ្សែដៃនេះ អោយកាន់តែមាន ប្រយោជន៍។ ក្រឡេកមកមើល ខ្សែដៃដែល បង្កើតដោយ ក្រុមហ៊ុន CMRA នេះ វិញ វាមានកាមេរ៉ាខាងមុខ ទំហំ 2 មេហ្គាភិចសែល សម្រាប់ថត Selfie និងធ្វើ Video Call ហើយចំហៀងដែល ប្រើសម្រាប់ថត រូបភាពទូទៅវិញ គឺមានទំហំ 8 មេហ្គាភិចសែល។ ខ្សែរបស់វា ជាសាធាតុ Silicon ដូចទៅ នឹងខ្សែដៃ Sport ដែរ ហើយកាមេរ៉ា និងថ្ម គឺត្រូវបានបង្កប់ ក្នុងនោះ ជាស្រេច។ វាក៏មានសិនស័រ ប្រើសម្រាប់ បើកកាមេរ៉ា និង ថតផងដែរ ហើយក្រុមហ៊ុន ក៏នឹងផ្តល់ ជូនជាស្រេច នូវឆ្នាំងសាក ខ្សែដៃនេះ ជាមួយនឹង Apple Watch ជាមួយគ្នា តែម្តង។

apple-watch-cmra-band

ចំពោះតម្លៃរបស់វាវិញ គឺមិនថ្លៃនោះទេ ដោយក្រុមហ៊ុន នឹងដាក់លក់ ក្នុងតម្លៃ 149$ សហរដ្ឋអាមេរិច ហើយ បច្ចុប្បន្ននេះ អ្នកអាចធ្វើការ កុម្ម៉ង់ទុក មុនបាន ចំណែកកាលបរិច្ឆេទ ដាក់លក់ជា ផ្លូវការវិញ គឺនៅកំឡុងខែ មិនាឆ្នាំ 2017។

នេះគឺជាឧបករណ៍ដ៏មានអត្ថប្រយោជន៍ដ៏ខ្ពស់មួយ ដែលអាចជួយ លើកមុខ លើកមាត់ Apple Watch អោយមាន អត្ថប្រយោជន៍ ជាងមុនបន្តិច។ ជាមួយនឹង ឧបករណ៍នេះ វានឹងធ្វើ អោយយើង មានភាពងាយស្រួល ជាងមុន ក្នុងការថត សកម្មភាពជុំវិញ ខ្លួន ក៏ដូចជាធ្វើការ Video Call ជាដើម។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Vongthear
  • 9:46 AM, 04 November
  • ប្រភព: Redmond Pie
  • Tag: នាឡិកាវៃឆ្លាត