ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    បន្ទាប់​ពី​ដាច់​ស្តុក​កុម៉្មង់​នៅ​កាណាដា​រួច ទើប​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ចំនួន​កុម៉្មង់ Gear S3 នៅ​ចក្រ​ភព​អង់​គ្លេស​អស់​ស្តុក​ជាបន្តទៀត!

បន្ទាប់​ពី​ដាច់​ស្តុក​កុម៉្មង់​នៅ​កាណាដា​រួច ទើប​តែ​ប៉ុន្មាន​ថ្ងៃ​សោះ ចំនួន​កុម៉្មង់ Gear S3 នៅ​ចក្រ​ភព​អង់​គ្លេស​អស់​ស្តុក​ជាបន្តទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

នាឡិកាឆ្លាត Gear S3 ចំនួន 2 ម៉ូឌែលដែល Samsung ទើបដាក់បង្ហាញ នាដើមខែកញ្ញា ដែលម៉ូឌែល មួយជា Classic និងមួយ ម៉ូឌែល ទៀតជា Frontier ។ មិនថាម៉ូឌែល មួយណាឡើយ បានដាច់ស្តុក តែម្តង បន្ទាប់ពីមាន អ្នកកុម្ម៉ង់ទិញ យ៉ាងច្រើន នៅលើគេហទំព័រ Samsung កាណាដា រួចមក កាលពីពាក់កណ្តាល ខែតុលា រហូតដល់ ការកុម្ម៉ង់ទិញ លើគេហទំព័រ Samsung របស់ ចក្រភពអង់គ្លេស ក៏ដាច់ស្តុកដែរ បន្ទាប់ពីការដាក់ ឲ្យកុម្ម៉ង់ទិញ ប៉ុន្មានថ្ងៃ មុននេះ គិតទៅតែ 3 ថ្ងៃប៉ុណ្ណោះ ដោយសារតែ ចំនួនអ្នកកុម្ម៉ង់ ដំបូងនេះ នឹងទទួលបាន កាសត្រជាក់ Level Active មួយឈុតពី Samsung ។

cover

សម្រាប់ម៉ូឌែល Classic មើលទៅសាមញ្ញ ក៏ពិតមែន តែបើបានពាក់ នៅដៃ ផ្តល់ភាពថ្លៃថ្នូរ ដល់អ្នក ប្រើប្រាស់ អមជាមួយ ខ្សែស្បែក និងប៊ូតុង រាងមូល ចុចបញ្ជា ថែមទាំងស៊ុម អេក្រង់អាចបង្វិល បានទៀតនោះ ពិតជាមានទាំង អត្ថប្រយោជន៍ និងរូបរាងស្អាត រីឯ ម៉ូឌែល Frontier វិញ កាន់តែពិសេស ជាមួយរូបរាង បែបស្ព័រ អមជាមួយខ្សែ ជ័រឆ្នូតៗ និងប៊ូតុងរាង សំប៉ែតនៅគៀន​ តួខ្លួនចំនួន 2 ថែមទាំងស៊ុម អេក្រង់អាចបង្វិល បញ្ជាបានផង ចំពោះ អត្ថប្រយោជន៍ របស់នាឡិកា ទាំង 2 នេះ មិនខុសគ្នាទេ ដោយគ្រាន់តែ មានរូបរាង និងខ្សែខុសគ្នា បន្តិចប៉ុណ្ណោះ។

សម្រាប់ម៉ូឌែលទាំង 2 នេះ មានភ្ជាប់មកជាមួយ បច្ចេកវិទ្យាការពារ មិនជ្រាបទឹក និងម៉ូឌែលខ្លះ មានជម្រើសទាំង ការប្រើភ្ជាប់ ជាមួយ Bluetooth និងខ្លះទៀត មានទាំង Bluetooth និង LTE ។ ម៉ូឌែលទាំង 2 នេះ អាចប្រើប្រាស់ ការចំណាយប្រាក់ តាម Wireless បាន ថែមទាំងមាន NFC និង MST ទៀតផង។

មុខងារបន្ថែមលើ នាឡិកាឆ្លាតនេះ មានដូចជាមុខងារ Always-On display ដែលអាច បង្ហាញម៉ោង ឲ្យភ្លឺរហូត លើអេក្រង់ ហើយអាចដាក់ ពណ៌ ផ្សេងៗបាន ទៀតផង, ប្រើកញ្ចក់ ការពារអេក្រង់ Gorilla Glass SR+, មានការឌីហ្សាញ ជំនាញ ឲ្យស៊ុមជុំវិញ ផុសឡើង ការពារអេក្រង់ មិនឲ្យ ងាយឆ្កូត ឬប៉ះទង្គិច របស់ផ្សេងៗ និងការប្រើស៊ុម ជុំវិញបង្វិល បញ្ជាដោយមិន បាច់ប៉ះអេក្រង់ ក៏បានដែរ។ ម៉ូឌែលទាំង 2 នេះ មានបន្ថែមនូវ Speaker មកជាមួយ និងមុខងារវាស់ ចម្ងាយដើរ, GPS, មានអង្គផ្ទុក ទិន្នន័យ 4GB និងត្រៀម ជាស្រេចសម្រាប់ 2GB ផ្ទុកបទចម្រៀង, ដំនើរការប្រព័ន្ធ ប្រតិបត្តិការ Tizen ហើយកុំ បារម្មណ៍ នៅក្នុងនោះ មានកម្មវិធីជាង 10,000 សម្រាប់ឲ្យ Gear S3 នេះដោនឡូដ យកទៅ ប្រើប្រាស់ ដូចនេះមិនបាច់ ភ័យខ្វះកម្មវិធី ប្រើប្រាស់ នោះទេ, វារត់បានល្បឿន 1GHz ជាស៊ីភីយូ ប្រភេទ Dual-core និងទំហំថ្ម 380mAh ហើយ Samsung ហ៊ាន សន្យាថា ម៉ូឌែលទាំង 2 នេះ សាកបញ្ចូលថ្ម ពេញម្តង ប្រើប្រាស់បាន ដល់ទៅ 4 ថ្ងៃ ឯណោះ។

1 2

ទាំង 2 ម៉ូឌែលនេះ អាចប្រើប្រាស់បានជាមួយ នឹងស្មាតហ្វូន ដំនើរការ Android និង iOS ហើយចាប់ផ្តើម លក់នៅក្នុង ខែតុលាខាង មុខនេះ។ ចំពោះម៉ូឌែល Gear S3 Classic ដែលមិនអាច ដាក់ស៊ីមបាន តម្លៃប្រហាក់ ប្រហែល 430 ដុល្លារ និង Gear S3 Frontier តម្លៃអាចថ្លៃ ជាងនេះ ខ្ទង់ 100 ដុល្លារ ដោយសារ វាអាចដាក់ ស៊ីមបាន។ ចំពោះអ្នក កំពុងទាំងនោះ នឹងទទួលបាន ផលិតផល នៅថ្ងៃទី 11 ខែវិច្ឆិកា ខាងមុខនេះ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 11:58 AM, 02 November
  • ប្រភព: Android Authority
  • Tag: នាឡិកាវៃឆ្លាត