ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កាមេរ៉ាតូចតែរាង តែ​មាន​សមត្ថភាព​ថត​វីដេអូ​ក្នុង​ល្បឿន Frame បានលឿនខ្លាំង!

កាមេរ៉ាតូចតែរាង តែ​មាន​សមត្ថភាព​ថត​វីដេអូ​ក្នុង​ល្បឿន Frame បានលឿនខ្លាំង!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ការប្រើប្រាស់កាមេរ៉ាសម្រាប់ថតវីដេអូ យើងមិនមែនថតតែ វីដេអូតែនៅក្នុងល្បឿន 30fps ឬ 60fps នោះទេ តែពេលខ្លះយើងក៏ត្រូវ ថតវីដេអូនៅក្នុងល្បឿន 120fps ផងដែរ ទៅតាមស្ថានភាព ជាក់ស្ដែងផ្ទាល់ ព្រោះថាយើងអាចទទួល បាននូវវីដេអូបែប Slow Motion ឬមានសកម្មភាពយឺតបានល្អ ដោយមិនបាត់បង់គុណភាព ជាជាងថតក្នុងល្បឿន 30/60fps ហើយចង់បានវីដេអូ Slow Motion ធ្វើឲ្យវីដេអូនោះបាត់បង់ គុណភាពជាដើម។ ជាការពិតការថតវីដេអូ នៅក្នុងល្បឿន 120fps សម្រាប់កាមេរ៉ាទូទៅគឺ វាខ្លាំងណាស់ទៅហើយ សម្រាប់យើង ចុះទម្រាំកាមេរ៉ាមាន សមត្ថភាពថតបានក្នុង ល្បឿនកប់ដល់ទៅ 21600 fps?

chronos-1-800x420

នេះគឺជា Chronos 1.4C ជាកាមេរ៉ាស្ថិតនៅក្នុង គម្រោងផលិតប៉ុណ្ណោះ មានន័យថាវាគឺជា Prototype ដែលមិនទាន់ចេញលក់ជាផ្លូវការនោះទេ តែអ្វីដែលអ្នកត្រូវដឹង អំពីសមត្ថភាពរបស់វានោះគឺថា វាគឺជាកាមេរ៉ាដែលមាន សមត្ថភាពខ្ពស់ទៅលើ មុខងារថតវីដេអូតែម្ដង ដោយវាអាចថតវីដេអូ បានដល់ល្បឿនលឿន ហួសនិស្ស័យក្នុងល្បឿន 21600 FPS នៅក្នុងកម្រិត Resolution 640p x 96 និងអាចឡើងខ្ពស់បំផុតបាន 1280 x 1024p តែនឹងធ្លាក់ Frame Rate ទៅត្រឹម 1057 FPS ប៉ុណ្ណោះ។​ កាមេរ៉ានេះមានសមត្ថភាព ពិសេសក្នុងការថត យករាល់សកម្មភាព ដែលមានល្បឿនលឿន បានយ៉ាងល្អបំផុត សូម្បីតែគ្រាប់កាំភ្លើង ដ៏លឿនក៏អាចថត ជាប់បានដូចគ្នា ដូចវីដេអូបង្ហាញលក្ខណៈ សម្បត្តិត្រួសៗខាងក្រោមនេះ៖

Chronos 1.4C អាចនឹងចេញលក់ឆាប់ៗនេះ ក្នុងទីផ្សារអន្តរជាតិ ដោយវាមិនត្រឹមតែអាច ថតវីដេអូបានខ្លាំងនោះទេ គឺវាក៏អាចថត រូបបានផងដែរ ដែលវាដើរតួដូចទៅ នឹងកាមេរ៉ា DSLR អញ្ចឹងដែរ ជាមួយតម្លៃ 2500$។ វាអាចនឹងថ្លៃសម្រាប់អ្នក តែគ្រាន់តែចង់ប្រាប់ អ្នកទាំងអស់គ្នាថា កាមេរ៉ាដែលមាន សមត្ថភាពថតវីដេអូក្នុងល្បឿន Frame Rate ខ្ពស់គឺមានតម្លៃរាប់ ម៉ឺនដុល្លារឯណោះ ចុះត្រឹម 2000$ ជាងមានអ្វីត្រូវថ្លៃ? សម្រាប់អ្នកចង់បាន កាមេរ៉ាបែបនេះប្រាកដ ជាថាវាមិនថ្លៃណាស់ណានោះទេ!

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 12:57 PM, 30 October
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា