ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​ពី Honda Dream 2017 (លក្ខណៈសម្បត្តិ)

នេះ​ជា​អ្វី​ដែល​អ្នក​គួរ​ដឹង​ពី Honda Dream 2017 (លក្ខណៈសម្បត្តិ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Honda Dream ឬដែលប្រជាជន ខ្មែរយើងតែងនិយម ហៅវាថា “អាសង់” នោះ ពេលនេះ បានបញ្ចេញ មកដល់ ស៊េរីឆ្នាំ 2017 ហើយ ជាមួយនឹង រូបរាង ស្រស់ស្អាត សង្ហារ ប្លែកជាងមុន ជាច្រើន មិនថា ទាំងតែម កុងទ័រ នោះទេ គឺសុទ្ធតែ កែច្នៃថ្មី អោយមើលទៅ ដឹងថា ម៉ូឌែលហ្នឹង ជាស៊េរីឆ្នាំ 2017 តែម្តង។ យ៉ាងណាមិញ ទាក់ទងទៅនឹង ម៉ូឌែលសេរ៊ីឆ្នាំ 2017 នេះ តើអ្នកមាន ដឹងពី លក្ខណៈសម្បត្តិ ខ្លះៗទេ អំពីវា?

cover

ខាងក្រោមនេះ គឺជាតារាង លក្ខណៈសម្បត្តិ ត្រួសៗ ដែលអ្នក គួរតែដឹង អំពីស៊េរីឆ្នាំ 2017 នេះ៖

ប្រភេទ                                   : 4 តង់ ប្រព័ន្ធ Overhead Cam Shaft រំភាយកម្តៅ ដោយខ្យល់ អាកាស

ទំហំមាឌស៊ីឡាំង                      : 124.9 cc

អង្កត់ផ្ចិត x ចំងាយចរពិស្តុង        : 52.4 x 57.9 mm

ប្រព័ន្ធបញ្ឆេះម៉ាស៊ីន                  : ដេម៉ារ័រ

កម្រិតបង្ហាប់                            : 9.3 :1

ប្រព័ន្ធលេខ                             : 4 លេខ (លេខវិល)

ទំហំម៉ូតូ (ទxបxក)                    : 702 x 1867 x 1049 mm

ប្រវែងពីកង់មុខទៅក្រោយ           : 1199 mm

ទម្ងន់                                     : 101 Kg

ប្រព័ន្ធព្រាយផ្កាភ្លើង                   : CDI

រង្វង់កង់មុខ                             : 60/100 – 17 M/C 33P

រង្វង់កង់ក្រោយ                         : 70/100 – 17 M/C 40P

អាគុយ                                   : ប្រភេទអាគុយស្ងួត 12 V-3.5 Ah

ចំណុះប្រេងសាំង                      : 4.0 លីត្រ

ប្រេងឥន្ធនៈ                              : ប្រេងសាំងដែលមានកម្រិតអុកតាន 91 ឡើង

ចំណុះប្រេងម៉ាស៊ីន                     : 0.7 លីត្រ

រយៈពេលត្រូវប្តូរប្រេងម៉ាស៊ីន        : រាល់ 4000 Km

និយាយពីតម្លៃ របស់ស៊េរីឆ្នាំ 2017 នេះវិញ បើតាមម្ចាស់ហាង លក់ម៉ូតូ ភាគច្រើន បានបង្ហើប អោយដឹងថា Dream 2017 នេះមានតម្លៃ ប្រមាណជា 2150$ ដែលស្មើនឹង រូបិយបណ្ណ ខ្មែរយើង 8,600,000 រៀល។ ដូចនេះ សម្រាប់ប្រិយមិត្ត ដែលមានចំណាប់ អារម្មណ៍នោះ អាចស្វែងរក និងជាវវាបាន នៅតាម បណ្តា ហាងលក់ ម៉ូតូនានា ដែលជាដៃគូ សហការរបស់ Honda។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 10:14 AM, 27 October
  • ប្រភព: NCX
  • Tag: យានយន្ត