ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Samsung Galaxy Tab A ដែល​មាន​ទំហំ 10 អ៊ីញ នឹង​ផ្ដើម​លក់​ជា​ថ្មី​ភ្ជាប់​ជាមួយ S Pen នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត

Samsung Galaxy Tab A ដែល​មាន​ទំហំ 10 អ៊ីញ នឹង​ផ្ដើម​លក់​ជា​ថ្មី​ភ្ជាប់​ជាមួយ S Pen នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

បន្ទាប់ពីបាត់ដំណឹងនូវការចេញ Samsung Galaxy Tab S3 គឺជាពពួក Tablet របស់ Samsung ដែលត្រូវពន្យារ រហូតដល់លែង ដោយពេលនេះ មិនទាន់មាន ដំណឹងចេញ នៅថ្ងៃណា ទៅហើយទេ។ ដោយឡែក ថ្មីៗនេះ Samsung បែរជាប្រកាស ចេញលក់ នូវ Tablet ស៊េរីចាស់ របស់ខ្លួនជាថ្មី ទៅវិញ។

cover

ក្នុងការចេញលក់នូវ Tablet នោះមានឈ្មោះថា Samsung Galaxy Tab A ដែលជា Tablet​​ មាន 2 ស៊េរីផងដែរ មួយមានទំហំ អេក្រង់ 7 អ៊ីញ និងមួយទៀត មានទំហំធំ ដល់ទៅ 10.1 អ៊ីញ។ សម្រាប់ការចេញ លក់នេះគឺ Samsung នឹងលក់ តែ Samsung Galaxy Tab A 10.1 អ៊ីញ ប៉ុណ្ណោះ ហើយការលក់ Tablet នេះជាថ្មី គឺ Samsung បានបន្ថែមនូវ S Pen មកជាមួយ។

1

ហើយក៏សូមបញ្ជាក់ផងដែរការលក់ជាថ្មី របស់ Samsung Galaxy Tab A 10.1 អ៊ីញនេះ គឺមិនមែន Samsung ធា្លប់ផ្អាកលក់ Tablet នេះទេគ្រាន់ ជាការចាប់ផ្ដើម លក់ ដែលមាន S Pen មកជាមួយប៉ុណ្ណោះ ចំណែកស៊េរីមុនៗ នៅតែចេញ លក់ដដែល។ រីឯកម្លាំងម៉ាស៊ីន Samsung Galaxy Tab A 10.1 ដែលមាន S Pen នេះវិញ ពុំមានអ្វី ផ្លាស់ប្ដូរឡើយ ក្រៅពីបន្ថែម Ram 3GB ប៉ុណ្ណោះ សម្រាប់តែ Tablet ដែលមាន S Pen មួយនេះ។

2

បើនិយាយពីតម្លៃ វិញគឺគួរសមអាចទទួលយកបាន ផងដែរ សម្រាប់ Samsung Galaxy Tab A 10.1 អ៊ីញដែលមាន S Pen នោះគឺត្រឹម តែ 349.99 $ ចំពោះម៉ូឌែល ដែលមានតែ WiFi។ ប៉ុន្តែ សម្រាប់ប្រព័ន្ធ LTE នោះមិនទាន់ដឹង ច្បាស់នៅ ឡើយទេ។ បន្ថែមទៀតនោះ ការលក់នេះ ក្នុងទីផ្សារ អាមេរិចសិនទេ ចំពោះតម្លៃនៅ ស្រុកខ្មែវិញគឺ ពុំទាន់ដឹងនៅ ឡើយទេ ប៉ុន្តែ Samsung បានប្រកាស នឹងចេញ លក់សម្រាប់ ប្រទេស អាមេរិច នៅថ្ងៃទី 28 ខែតុលា ក្នុងរយៈពេល ពីរថ្ងៃទៀត ឯណោះ។ សរុបមកវិញ យើងខ្ញុំក៏សូមបញ្ជាក់ ផងដែរការ លក់ជាថ្មី របស់ Samsung Galaxy Tab A 10.1 អ៊ីញនេះ គឺមិនមែន Samsung ធា្លប់ផ្អាកលក់ Tablet នេះទេ គ្រាន់ជាការ ចាប់ផ្ដើម លក់ដែលមាន S Pen មកជាមួយប៉ុណ្ណោះ ចំណែកឯស៊េរី មុនៗ នៅតែចេញ លក់ដដែល។

**សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 11:39 AM, 26 October
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត