ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    បើកឆាកព្រឹត្តិការណ៍ CES ! Sony បង្អួត​ពី SmartWatch 3 ថ្មី​អម​ជាមួយ​តួ​ខ្លួន​ស្រោប​ដោយ​លោហៈ​ធាតុ

បើកឆាកព្រឹត្តិការណ៍ CES ! Sony បង្អួត​ពី SmartWatch 3 ថ្មី​អម​ជាមួយ​តួ​ខ្លួន​ស្រោប​ដោយ​លោហៈ​ធាតុ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីប៉ុន្មានឆ្នាំមុន បច្ចេកវិទ្យានាឡិកាឆ្លាតវៃមិន​សូវ​ជា​ពេញ​និយម​ប៉ុន្មាន​ទេ ហើយ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ចាប់​ផ្តើម​មាន​សន្ទុះ​យ៉ាង​ឡើង​បន្តិច​ហើយ ដោយ​សារ​តែ​មាន​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​កំពុង​តែ​ផលិត និង​បញ្ចេញ​នាឡិកា​ឆ្លាត​របស់​ពួក ដើម្បី​ឆាប់​បាន​ទទួល​បាន​ទីផ្សារ​ច្រើន​លើ​វិស័យ​នាឡិកា​ឆ្លាតនេះ។

cover1 ​​

បើយើងងាកថយក្រោយ កាលពីព្រឹត្តិ​ការណ៍ CES 2014 ក្រុម​ហ៊ុន Sony ក៏​ធ្លាប់​បាន​ដាក់​បង្ហាញ​នាឡិកា​ឆ្លាត​ប្រភេទ SmartWatch 3 និង SmartBand ដែរ ប៉ុន្តែ​មិន​សូវ​ជា​ពេញ​និយម​នៅ​វិស័យ​នេះ​ប៉ុន្មាន​ទេ ហើយ​នៅ​ក្នុង​ពេល​បើក​ឆាក​ព្រឹត្តិ​ការណ៍ CES 2015 នេះ ក្រុម​ហ៊ុន Sony ក៏​បាន​លើក​នាឡិកា​ទាំង 2 ប្រភេទ​នេះ​មក​ម្តង​ទៀត ដោយ​បង្កើត​ជា​ដង និង​ខ្សែ​ស្រោប​ដោយ​លោហៈ​ធាតុ អម​ជាមួយ​អេក្រង់​រាង​ជ្រុង 1.6 អ៊ីញ, កំរិត​នៃ​ការ​បង្ហាញ​រូបភាព 320 X 320 ភិច​សែល, ដង់ស៊ីតេ​នៃ​អេក្រង់ 283 ppi, បំពាក់​មក​ជា​មួយ​ស៊ីភីយូ Quad-core processor, មាន​រ៉េម 512MB, មាន​អង្គ​ចង​ចាំ​ក្នុង​ម៉ាស៊ីន 4GB និង​មាន​ថាមពល​ថ្ម 420 mAh ដែល​អាច​ប្រើ​ប្រាស់​បាន​រហូត​ដល់ 2 ថ្ងៃ។

បន្ថែមទៀតថា សំរាប់នាឡិការ SmartWatch 3 នេះ​ពី​មុន​អត់​មាន​ដង​ខ្លួន និង​ខ្សែ​ស្រោប​ដោយ​លោហៈ​ធាតុ​នោះ​ទេ ទើប​តែ​ពេល​នេះ​ក្រុម​ហ៊ុន Sony បាន​បង្កើត​វត្ថុ​ធាតុ​ដើម​ថ្មី​មួយ​ទៀត ទើប​មើល​ទៅ​កាន់​តែ​ថ្លៃថ្នូរ និង​គួរ​ឲ្យ​ចង់​ប្រើ​ប្រាស់​បែបនេះ។

  • ដោយ: Hong
  • 3:03 PM, 10 March
  • ប្រភព: Phonearena
  • Tag: នាឡិកាវៃឆ្លាត