ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ថេប្លេត Media Pad 2 និង Watch S1 បង្ហាញវត្តមានជាផ្លូវការ!

ថេប្លេត Media Pad 2 និង Watch S1 បង្ហាញវត្តមានជាផ្លូវការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Honor ទើបតែធ្វើការដាក់បង្ហាញនូវ​ផលិត​ផល​ស្មាត​ហ្វូន Honor 6X ហើយ​ពេល​នេះ ពួក​គេ​បាន​ប្រកាស​បង្ហាញ​នូវ​ថេប្លេត និង​នាឡិកា​ឆ្លាត​វៃ​មួយ​ទៀត​ហើយ ដែល​មានលក្ខណៈសម្បត្តិទាក់ទាញមួយចំនួន ដែល​យើងគួរស្វែងយល់។

cover

Media Pad 2 មានទំហំអេក្រង់ 8 អ៊ីញ, ការបង្ហាញរូបភាពដល់កម្រិតច្បាស់ 1200 x 1920 ភិចសែល, ប្រើប្រាស់បន្ទះឈីប Snapdragon 616 SoC, មានរ៉េមទំហំ 3GB, ដំនើរការដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow អមជាមួយ EMUI 4.1, ជម្រើសអង្គផ្ទុកទិន្នន័យ 16GB និង 32GB ហើយអាចបន្ថែមមេម៉ូរីបានទៀតផង, កាមេរ៉ាខាងក្រោយទំហំ 8 មេហ្គាភិចសែល និងមាន Flash បញ្ចេញ​ពន្លឺមួយគ្រាប់ រីឯកាមេរ៉ាមុខវិញ ទំហំ 2 មេហ្គាភិចសែល, ម៉ូឌែលថេប្លេតនេះ មាន 2 ជម្រើសដែរ ដោយមួយប្រើតាមត្រឹម Wi Fi និង 1 អាចដាក់ស៊ីមកាតបានដល់ប្រព័ន្ធ LTE ហើយអាចប្រើប្រាស់ Wi Fi បានផងដែរ និងថាមពលថ្ម 4800mAh ។

1

ចំពោះតម្លៃវិញគិតតាម អង្គផ្ទុកទិន្នន័យ ដោយទំហំ 16GB មានតម្លៃខ្ទង់ 148 ដុល្លារ, អង្គផ្ទុកទិន្នន័យ 32GB មានតម្លៃខ្ទង់ 193 ដុល្លារ សម្រាប់ម៉ូឌែល Wi Fi និងអង្គផ្ទុកទិន្នន័យ 32GB មានតម្លៃខ្ទង់ 222 ដុល្លារ សម្រាប់ម៉ូឌែលដាក់ស៊ីមកាតបាន។ ការកុម្ម៉ង់ចាប់ផ្តើមទទួលនៅថ្ងៃនេះ តែទទួលទំនិញបាន​នៅថ្ងៃ​ទី 25 ខែនេះ។

នាឡិកាឆ្លាត Watch S1 វិញ មានទម្ងន់ស្រាលត្រឹម 35 ក្រាម, ដាក់ចូលទឹកបានដល់ជម្រៅ 50 ម៉ែត្រ, អាចតាមដានកម្រិតកាឡូរីរបស់អ្នកពាក់, តាមដានសុខភាពជាមួយកម្មវិធីពិសេសៗ ដែលអាចភ្ជាប់​ទៅ​កាន់ស្មាតហ្វូនបាន,​ តាមដានជំហ៊ាន និងសេនសឺវាស់ចង្វាក់បេះដូងផងដែរ រីឯថាមពលថ្មវិញ សាក​បញ្ចូល​ថ្មម្តង ប្រើបាន 6 ថ្ងៃ។

2 3

Watch S1 នេះ មានជម្រើសខ្សែពណ៌ខៀវ, ទឹកក្រូច និងពណ៌ខ្មៅ ហើយតម្លៃរបស់វាខ្ទង់ 102 ដុល្លារ។ ការកុម្ម៉ង់ និងថ្ងៃដាក់លក់ ក៏នៅថ្ងៃដូចគ្នា ពេលដាក់លក់ Media Pad 2 ដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 9:53 AM, 19 October
  • ប្រភព: Honor
  • Tag: ថេបប្លេត