ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    ដល់វេន Alcatel OneTouch អួត​ពី​នាឡិកា​ឆ្លាត​ម្តង​ហើយ!

ដល់វេន Alcatel OneTouch អួត​ពី​នាឡិកា​ឆ្លាត​ម្តង​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនដែលមានម៉ាកយីហោ Alcatel OneTouch នឹង​មាន​ផលិត​ផល​ថ្មី​សំរាប់​ធ្វើ​ការ​បង្អួត​នៅក្នុង​ពិព័រណ៍​អេឡិច​ ត្រូនិច​ ​ដែល​ចាប់​ផ្តើម​ប្រារព្ធ​នៅ​ថ្ងៃទី​ 6 ​ខែមករា​ ​ហើយ​ផលិត​ផល​ថ្មី​នោះ​គឺ​ជា​ប្រភេទ​នាឡិកា​ឆ្លាតវៃ ​ដែល​ផលិត​ឡើង​ដោយ​ក្រុម​ហ៊ុន​ផ្ទាល់ មាន​រូប​រាង​ស្រស់​ស្អាត មិន​ចាញ់​ស៊េរី​នាឡិកា​ឆ្លាត​របស់​ក្រុម​ហ៊ុន​ដទៃ​ប៉ុន្មានទេ។

cover ​​

នាឡិកាឆ្លាតរបស់ក្រុមហ៊ុន Alcatel OneTouch នេះ​មាន​អេក្រង់​រាង​មូល, មាន​ខ្សែ​នាឡិកា 4 ប្រភេទ​សំរាប់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ជ្រើស​រើស ​មើល​ទៅ​ទាន់​សម័យ ដោយ​ក្រុមហ៊ុន​នេះ​ចង់​ឲ្យ​អ្នក​ពាក់​មាន​អារម្មណ៍​ប្រសើរ​ ​ទាំង​គុណ​ភាព និង​រចនាបថ​អាច​ទុក​ចិត្ត​បាន។​ នាឡិកា​ឆ្លាត​នេះ​អាច​ហៅ​បាន​ថា​ Alcatel OneTouch Watch ដែល​អាច​បញ្ជា​ស្តាប់​បទ​ចំរៀង, ថតរូប, ឆែក​ដំណឹង​ដែល​បា​នទទួល និង​មាន​មុខងារ​ច្រើន​ទៀត​ផ្សេងៗ​ទៀត​ផងដែរ។ សំរាប់​ពត៌​មាន​លម្អិត និង​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ដែល​ដំនើរ​ការនៅ​លើ​ទូរស័ព្ទ​នេះ​មិន​ទាន់​បាន ​បញ្ជាក់​ច្បាស់​លាស់​នៅ​ឡើយទេ ប៉ុន្តែ​ការ​ដាក់​បង្ហាញ​អាច​ជា​ការ​ពិត។

1 ​​

បន្ថែមទៀតថា ក្រុមហ៊ុន Alcatel OneTouch បាន​បញ្ជាក់​ថា​នាឡិកា​នេះ​អាច​មាន​តម្លៃ “Smart Price” ដែល​នេះ​ជា​អ្វី​ពួក​គេ​បាន​បក​ស្រាយ ​ដូច​នេះ​អ្នក​វិភាគ​មួយ​ចំនួន​បាន​សន្និដ្ឋាន​ថា​នាឡិកា​នេះ​ប្រហែល​ជា​អាច ​មាន​តម្លៃ​ថោក​សមរម្យ ​ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ការ​ស​ន្និដ្ឋា​នតែ​ប៉ុណ្ណោះ មាន​តែ​ការ​រង់ចាំ​ពត៌​មាន​កាន់​តែ​លម្អិត​បន្ថែម​ទៀត​ទើប យើង​ទាំង​អស់​គ្នាអាច​ប្រាកដបាន។

  • ដោយ: Hong
  • 2:38 PM, 10 March
  • ប្រភព: Phonearena
  • Tag: នាឡិកាវៃឆ្លាត