ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Samsung បាន​បន្ថែម​សមត្ថភាព​ខ្ពស់​ទៅ​លើ Samsung Galaxy TabPro S និង​រចនា​ពណ៌​ថ្មី​ដ៏​ទាក់ទាញ

Samsung បាន​បន្ថែម​សមត្ថភាព​ខ្ពស់​ទៅ​លើ Samsung Galaxy TabPro S និង​រចនា​ពណ៌​ថ្មី​ដ៏​ទាក់ទាញ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Samsung បានចេញនូវ Samsung Galaxy TabPro S ប៉ុន្មានខែ មកហើយ ក្នុងព្រឹត្តិការណ៏ CES។ ហើយថ្មីៗនេះ Samsung ក៏បានកែប្រែ សមត្ថភាព Samsung Galaxy TabPro S អោយកាន់តែ ខ្លាំងជាងមុន ផងដែរ។ Samsung មិនត្រឹមតែ បន្ថែមសមត្ថភាព របស់ Samsung Galaxy TabPro S នោះទេ គឺបាន បន្ថែមនូវ ឈ្មោះ និងពណ៌ថ្មី ផងដែរ ដើម្បីអោយប្លែក ថ្មីជាងមុន តែម្ដង។

cover

Samsung បានកែប្រែឈ្មោះ អោយទៅជា Samsung Galaxy TabPro S Gold Edition ដែលវា មានពណ៌មាស គ្រប់ទីកន្លែង និងមាន Ram ដល់ទៅ 8GB ឯណោះ ហើយមានអង្គ ផ្ទុកទិន្នន័យ ប្រភេទ SSD ទំហំ 256gb ទៀតផង។ Samsung Galaxy TabPro S Gold Edition នេះក៏បាន ប្រើប្រាស់នូវ Windows 10 ផងដែរ។ ការបន្ថែមបែបនេះ គឺធ្វើអោយ Samsung Galaxy TabPro S Gold Edition មួយនេះ កាន់តែ មានការដំណើរ ការល្អនិង លឿនជាងមុន ដោយមិត្ត អ្នកអាន អាចធ្វើការ បើកកម្មវិធីច្រើន រឺក៏ Browser ឆែកមើលអ្វី ជាច្រើនដោយ មិនទាក់ឡើយ ហើយអាច Copy ឯកសារ រឺបញ្ចូលកម្មវិធីលឿន ជាងមុន ផងដែរ។

1

Samsung Galaxy TabPro S Gold Edition មានការរចនាមក មានពណ៌មាស ស្ទើរគ្រប់ ទីកន្លែង នៅសំបក ខាងក្រៅ របស់ Samsung Galaxy TabPro S Gold Edition។ Samsung Galaxy TabPro S Gold Edition នៅតែមាន អ្វីជាច្រើនដូច Samsung Galaxy TabPro S ធម្មតា ដែលមិនបាន ផ្លាស់ប្ដូរ ដូចជាថ្ម ទំហំអេក្រង់ ជាពិសេស បន្ទះឈីប CPU គឺនៅតែ ប្រើ Intel Core M3 ដដែល ដោយ CPU នេះស្ងាត់ និងមិនត្រូវការ កង្ហារជំនួយក្នុង ម៉ាស៊ីនឡើយ។ ការតម្លើង ម៉ាស៊ីនអោយ លឿនដូចនេះគឺ មិនអាចធ្វើ អោយតម្លៃ របស់ ត្រូកូល Samsung Galaxy TabPro S ដែលមានពណ៌មាស នេះថោក នោះឡើយ ដែលតម្លៃ វា ដល់ទៅ 999$ ហើយតម្លៃចាស់ Samsung Galaxy TabPro S ត្រឹមតែ 799$ ដែលមាន Ram ត្រឹមតែ 4GB និងអង្គផ្ទុក ទិន្នន័យ 128Gb ប៉ុណ្ណោះ។ ការចេញបែបនេះ គឺជាតម្រូវ ការរបស់អតិថិជន ផងដែរ ដែលអ្នកខ្លះ ចង់បានកាន់ ប្រើប្រាស់កាន់តែ លឿននោះអាច ធ្វើការ ពិចារណា ទិញវា បាន។ មិត្តអ្នកអានអាច ធ្វើការ ពិចារណា Samsung Galaxy TabPro S Gold Edition និងបញ្ចេញមតិ Comment ខាងក្រោមបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 11:24 AM, 15 October
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត