ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Tablet ស៊េរី​ថ្មី​របស់ Samsung នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ

Tablet ស៊េរី​ថ្មី​របស់ Samsung នឹង​ចេញ​នៅ​ឆ្នាំ​ក្រោយ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Samsung បាន បញ្ចេញ​នូវ Tablet គឺ Galaxy Tab S2 របស់​ខ្លួន​កាល​ពី​ឆ្នាំមុន យ៉ាង​រលូន​ណាស់​។ តែរឿង​ដែល​ចំលែក នោះគឺឆ្នាំនេះ Samsung មិនបានបញ្ចេញ នូវ Galaxy Tab S3 នោះទេ ដែល Samsung Galaxy Tab S3 នេះត្រូវ​ចេញនៅឆ្នាំនេះ ក្នុងព្រឹត្តិការណ៍ IFA 2016 ក៏ប៉ុន្តែគឺពុំមាន​ការ​ចេញនោះទេ។

cover

ហើយថ្មីៗនេះក៏មាន ពត៌មានរាយការណ៍មកថា Galaxy Tab S3 ​នឹង​ចេញនៅឆ្នាំ 2017 វិញ​ក្នុង​ព្រឹត្តិការណ៍ Q1 2017។ ក្នុងនោះផងដែរ ក៏បានបញ្ជាក់ នៅការចេញនោះគឺមាន Galaxy Tab S3 ដែល​មួយមានតែប្រព័ន្ធ WiFi និងមួយទៀតភ្ជាប់ ជាមួយ WiFi ផង និងប្រព័ន្ធ LTE ​ផង។ ម្យ៉ាងវិញទៀត Samsung ក៏មិនទាន់បានបញ្ជាក់​នូវរូបរាងរចនាបថ និងទំហំអេក្រង់នូវឡើយនោះទេ។

1

ប៉ុន្តែបើតាមអ្នកគាំទ្រ Samsung របស់មួយចំនួនគិតវិញ Samsung នឹងអាចបង្កើតនូវ Galaxy Tab S3 នេះ មានទំហំជាង មុនអាចដល់ទៅ 9 អ៊ីញឡើង និងលែងមានត្រឹម 8 អ៊ីញទៀតហើយ។ ទោះជាយ៉ាង​ណា​ក៏​ដោយ នេះគ្រាន់ជាមតិ មួយចំនួនរបស់អ្នកគាំទ្រ នោះទេ។ បន្ថែមទៀត Samsung ក៏មិនទាន់បាន​បញ្ជាក់​នូកម្លាំងម៉ាស៊ីន របស់ Galaxy Tab S3 នេះនៅឡើយទេគឺទាល់តែថ្ងៃចេញតែម្ដងបានដឹងច្បាស់ ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 2:11 PM, 14 October
  • ប្រភព: PhoneArena
  • Tag: ថេបប្លេត