ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch នឹង​មាន​ការ​សម្គាល់​ដឹង​ពី​ម្ចាស់ តាម​រយៈ​បច្ចេក​វិទ្យា​នេះ ដើម្បី​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​ប្រើបាន!

Apple Watch នឹង​មាន​ការ​សម្គាល់​ដឹង​ពី​ម្ចាស់ តាម​រយៈ​បច្ចេក​វិទ្យា​នេះ ដើម្បី​ការពារ​មិន​ឲ្យ​អ្នក​ដទៃ​ប្រើបាន!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដំណឹងថ្មី សម្រាប់អ្នកប្រើប្រាស់ Apple Watch គួរដឹង ពីបច្ចេកវិទ្យាដែល Apple នឹងបំពាក់ នៅលើ នាឡិកាឆ្លាតនេះ នាពេល អនាគត។ បើតាមប្រភព ពត៌មានដែល អាចទុកចិត្ត បាននោះ បានរៀបរាប់ នាឡិកាឆ្លាត Apple Watch នឹងអាចសម្គាល់ ដឹងពីម្ចាស់ របស់វា តាមរយៈសេនស៊ឺ វាស់ចង្វាក់បេះដូង ដើម្បីការពារ ចោរកម្ម និងការលួចមើល ទិន្នន័យផ្សេងៗ ពីអ្នកដទៃ ស្រដៀងទៅនឹង ការសម្គាល់ ម្រាមដៃ ឬស្គេន ប្រស្រីភ្នែក ដែលបំពាក់ ការពារសុវត្ថិភាព នៅលើស្មាតហ្វូន និងថេប្លេត សព្វថ្ងៃអញ្ចឹង។

cover

តាមប្រភពពត៌មានត្រូវបានគេដឹងចេញពី ប៉ាតង់ថ្មី មួយរបស់ Apple ដែលត្រៀមជាស្រេច បំពាក់នៅលើ Apple Watch នោះ តែយើងនៅមិន ទាន់ដឹងថា Apple នឹងប្រើប្រាស់ បច្ចេកវិទ្យានេះ ​នៅពេលណា នៅឡើយទេ ដោយគ្រាន់តែ ដឹងថា នឹងមាននៅពេល អនាគត ដូចនេះអ្នក កំពុងប្រើប្រាស់ អាចនឹងមានអារម្មណ៍ ថាកាន់តែ ពេញចិត្ត និងរង់ចាំ ការអាប់ដេត ឬបញ្ចេញនៅ ជំនាន់ក្រោយទៀត អាចទិញយក មកប្រើប្រាស់បន្តទៀត បានដោយក្តី ទុកចិត្ត ជាងមុន។

1

Apple តែងឈានមុខគេ ខាងឌីហ្សាញ ហ្នឹងតែម្តង ហើយអ្នកប្រើប្រាស់ មួយចំនួនធំ ក៏ពេញចិត្ត និងជាវយក មកប្រើប្រាស់ ដោយសារ រូបរាងរចនាបថ របស់វាដែរ តែដំនើរការ និង កំលាំងម៉ាស៊ីន របស់វាក៏ មិនអន់ដែរ ទើបធ្វើឲ្យអ្នក ប្រើប្រាស់កាន់តែ ពេញចិត្ត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Hong
  • 10:33 AM, 14 October
  • ប្រភព: Apple Insider
  • Tag: នាឡិកាវៃឆ្លាត