ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ម៉ូតូ​​យន្ត​​ថ្មី​​របស់ BMW ឃើញ​​ហើយ​​ញាក់​​សាច់! ស្អាត ឡូយ ហើយ​បំពាក់​ជា​មួយ​បច្ចេក​វិទ្យា​ទំនើប និង​ប្រព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់!

ម៉ូតូ​​យន្ត​​ថ្មី​​របស់ BMW ឃើញ​​ហើយ​​ញាក់​​សាច់! ស្អាត ឡូយ ហើយ​បំពាក់​ជា​មួយ​បច្ចេក​វិទ្យា​ទំនើប និង​ប្រព័ន្ធ​សុវត្ថិ​ភាព​ខ្ពស់!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តើថ្ងៃអនាគតបច្ចេកវិទ្យា នឹងបោះជំហ៊ានដល់ កម្រិតណា? ធ្លាប់ស្រម៉ៃ គិតទេថា​ នៅពេលអ្នកចាស់ ទៅតើអ្វីដែលយើង មានសព្វថ្ងៃ នឹងប្រែប្រួល អ្វីខ្លះ? មិនត្រឹមតែ បច្ចេកវិទ្យានោះទេ សូម្បីតែក្ដីស្រម៉ៃ ខ្លះអាចនឹងក្លាយ ទៅជាការ ពិតផងដែរ ដែលយើងគិតថា វាមិនអាច ទៅរួច! តែនរណាទៅដឹង នៅរយៈពេល 20-30 ឆ្នាំទៅ មុខទៀត? ដូចវិស័យ យានយន្តអញ្ចឹង អ្នកប្រាកដជា ធ្លាប់បានឃើញ គម្រោងផលិត រថយន្តជាច្រើន ដែលមានរូបរាង ទាក់ទាញបំផុត មើលទៅ កាចសាហាវ និងទំនើប ពីក្រុមហ៊ុន ជាច្រើន តែវានៅមិន ទាន់ចេញ រូបរាងជាផ្លូវការ នៅឡើយ ដោយសារតែ វាគ្រាន់តែជា ក្ដីស្រម៉ៃក្នុងការ បង្កើតប៉ុណ្ណោះ។ ចុះសម្រាប់ ម៉ូតូវិញ? អ្នកប្រហែលជា កម្រនឹង បានឃើញ តែពេលនេះ អ្នកមានឱកាស បានឃើញ ក្រុមហ៊ុនដ៏ល្បីល្បាញ មួយរបស់ អាឡឺម៉ង់ BMW បានដាក់បង្ហាញ នូវគំនិតច្នៃប្រឌិត របស់ខ្លួន ជាផ្លូវការ ហើយ ជាមួយនឹង ម៉ូតូដ៏ទំនើប មានរូបរាង ស៊ិចស៊ីសម្រាប់ ថ្ងៃអនាគត របស់មនុស្ស ជាតិយើង។

1cover

ម៉ូតូដ៏ចម្លែក មើលទៅទំនើបខាងលើគឺជាគម្រោងថ្ងៃ អនាគតរបស់ BMW ដែលវាមាន ឈ្មោះហៅជា ផ្លូវការថា Motorrad VISION NEXT 100 ជាគំរូបឋម ដែល BMW បានយកមក ដាក់បង្ហាញ​ នៅក្នុងព្រឹត្តិការណ៍ តាំងពិព័រដ៏ធំ មួយក្នុងរដ្ឋ Los Angeles ដើម្បីអបអរ ខួបគំរប់ 100 ឆ្នាំរបស់ខ្លួន។ BMW បានប្រាប់ឲ្យ មហាជនដឹងខ្លះៗ ជុំវិញលក្ខណៈសម្បត្តិ របស់ម៉ូតូនេះ ថាវាគឺជា ម៉ូតូវៃឆ្លាត សម្រាប់ថ្ងៃ អនាគតរបស់មនុស្សជាតិ ទូទាំង ពិភពលោក មិនមែនសម្រាប់ សម័យយើងនៅ ឡើយទេ គឺវាអាចទាមទារ រយៈពេលយ៉ាង ហោចណាស់ក៏ 25 ឆ្នាំទៅមុខ ទៀតដែរ ទើបអាចលេច ចេញជាផ្លូវការ នូវម៉ូតូដ៏ថ្មីស្រឡាង មួយនេះ ដោយបំពាក់មក ជាមួយនឹង បច្ចេកវិទ្យា ទំនើបៗជាច្រើន ដែលជួយទៅ ដល់ម្ចាស់វា មិនឲ្យមាន គ្រោះថ្នាក់ ចរាចរណ៍ ជាមួយនឹងប្រព័ន្ធ ការពារសុវត្ថិភាព ប្រាប់ឲ្យយើង ដឹងថានឹងមាន អ្វីនៅខាង មុខម៉ូតូ ដែលអាច បង្កឲ្យមាន គ្រោះថ្នាក់ ជាដើម។

2

ជាងនេះទៅទៀតម៉ូតូទំនើបមួយនេះ អាចធ្វើឲ្យយើង បើកបរដោយ មិនចាំបាច់ទប់លំនឹង ដោយខ្លួនឯងនោះទេ ដោយវាមាន មុខងារពិសេស ថែមទាំងជំនួយ នៅពេលបើកបរ រយៈចម្ងាយឆ្ងាយ និងយូរ ផងដែរ។ សម្រាប់ផ្នែក ម៉ាស៊ីនវិញ ត្រូវបានផ្លាស់ប្ដូរ ថ្មីទាំងស្រុង ដោយថ្ងៃ អនាគត BMW នឹងប្រើប្រាស់ ម៉ាស៊ីន ដែលអាច ធ្វើការរត់ចេញ ចូលដូចវីដេអូ ខាងក្រោម ដើម្បីស្រូបបាន ខ្យល់ច្រើនទៅ តាមស្ថានការ និងការពារ ជើងអ្នកបើកបរ បានទៀតផង។ មិនត្រឹម តែប៉ុណ្ណោះ សូម្បីតែ ប្រព័ន្ធហ្វ្រាំង, ភ្លើងស្ដុប មុខក្រោយ, សំបកកង់ ក៏ដូចជាសម្លេង ម៉ាស៊ីននឹងមាន ការផ្លាស់ប្ដូរ ផងដែរ ដោយនិយាយឲ្យ ស្រួលស្ដាប់ទៅ គឺមិនមែន ជាម៉ូតូទំនើប នាពេលបច្ចុប្បន្ន នោះទេ តែវាគឺជា ម៉ូតូទំនើប ដ៏វៃឆ្លាត នាថ្ងៃ អនាគត ដែលយើង តែងតែងគិត ស្រម៉ៃឃើញ។

អ្នកដែលនឹងក្លាយទៅជាម្ចាស់របស់ម៉ូតូនេះ នាថ្ងៃអនាគត គឺមានសិទ្ធិពិសេស មួយត្រង់ថា អ្នកមិន ចាំបាច់ពាក់មួក សុវត្ថិភាពនោះទេ តែតម្រូវឲ្យ ពាក់វ៉ែនតា សុវត្ថិភាពវិញ ដោយវ៉ែនតា នោះគឺជាចំនុច ពិសេសមួយរបស់ម៉ូតូ នេះតែម្ដង ដោយរាល់មុខងារ ទាំងអស់គឺមាន បញ្ជាក់ប្រាប់ ក្នុងវ៉ែនតានោះ ទាំងកម្លាំង ម៉ាស៊ីន, ល្បឿនរត់, សាំង, កម្លាំងខ្យល់, គោលដៅ, រង្វិលជុំរបស់ សំបកកង់ និងមុខងារៗ ត្រៀមនឹងរក ឃើញផ្សេងៗ ទៀតជាច្រើន ពិសេសការភ្ជាប់ ទៅកាន់ឧបករណ៍ វៃឆ្លាតពាក់ជាប់ខ្លួន នាថ្ងៃ អនាគតជាដើម។ សម្រាប់នៅស្រុក ខ្មែរយើងវិញ បើអត់ពាក់មួក គឺល្មើសនឹងច្បាប់ ចរាចរណ៍ផ្លូវគោក ហេតុនេះទោះបី ម៉ូតូឆ្លាតកម្រិត ណាក៏ត្រូវតែ ពាក់មួយដែរ មើលទៅ! តែនរណា ទៅដល់ថា 30 ឆ្នាំទៅមុខទៀត នឹងមានច្បាប់ណា ខ្លះត្រៀមធ្វើ វិសោធនកម្ម និងនិរាករណ៍?

3

BMW បានបញ្ជាក់ទៀតផងដែរថា គ្រឿងបរិក្ខា ដែលយកទៅ ផលិតចេញម៉ូតូនេះ គឺយើងអាច ស្វែងរកបាននា ពេលបច្ចុប្បន្ន មិនចាំបាច់ ដល់ថ្ងៃអនាគត ចាំរកគ្រឿងមក តម្លើងវា នោះទេ! ទាំងនេះគឺជា អ្វីដែល BMW បានធ្វើឲ្យពិភព លោកភ្លឺភ្នែក និងបានដឹង កាន់តែច្បាស់ បន្ថែមទៀត ជាមួយនឹងគម្រោង ជាច្រើន ដែលខ្លួន មានសម្រាប់ប្រជាជន ទូទាំងពិភពលោក នារយៈពេល 30-40​ ឆ្នាំខាងមុខ។ តើប្រិយមិត្ត គិតយ៉ាងណាដែរ ជាមួយម៉ូតូនេះ? សម្រាប់ខ្ញុំវា ពិតជាឡូយ និងទំនើបបំផុត ដល់ថ្នាក់មិន ចាំបាច់ពាក់ មួកសុវត្ថិភាព!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 11:28 AM, 12 October
  • ប្រភព: BMW
  • Tag: យានយន្ត