ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    SONY ប្រកាស​ចេញ​កាមេរ៉ា Mirrorless ស៊េរី​ថ្មី ធា​នា​ថា​អ្នក​ចូល​ចិត្ត​ថត​រូប​ចង់​បាន​កាមរ៉ា​តូច​ហើយ​ខ្លាំង​នឹង​ពេញចិត្ត

SONY ប្រកាស​ចេញ​កាមេរ៉ា Mirrorless ស៊េរី​ថ្មី ធា​នា​ថា​អ្នក​ចូល​ចិត្ត​ថត​រូប​ចង់​បាន​កាមរ៉ា​តូច​ហើយ​ខ្លាំង​នឹង​ពេញចិត្ត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញនេះ SONY បានប្រកាសចេញជាផ្លូវការ​នូវម៉ាស៊ីន កាមេរ៉ាពពួក Mirrorless ជំនាន់ថ្មីរបស់ខ្លួន វាមានឈ្មោះថា a6500 ចេញមុខជំនួស a6300 ជាមួយនឹងការ បង្កើនសមត្ថភាព និងបំពាក់ មកជាមួយមុខងារ ពិសេសៗជាច្រើន ដែលធ្វើឲ្យ a6500 ក្លាយជា កំពូលកាមេរ៉ា Mirrorless របស់ SONY នាពេលបច្ចុប្បន្ន ហើយក៏ខ្លាំង ជាងពពួក កាមេរ៉ា Mirrorless ម៉ាកដទៃ ផ្សេងទៀតដែរ។

1cover

សម្រាប់អ្នកដែលមិនស្រលាញ់ ឬមិនចង់បាន កាមេរ៉ា ដែលមានទំហំធំ ពិបាកកាន់ ទុកដាក់តាមខ្លួន តែមានសមត្ថភាព ខ្ពស់នោះ ម៉ូឌែល a6500 គឺជាជម្រើសល្អ បំផុតរបស់អ្នក ជាមួយនឹងរូបរាង ស្រដៀងទៅនឹង ពពួកឌីជីថល កាមេរ៉ាអញ្ចឹងដែរ គឺំទំហំតូច ដោយមាន វិមាត្រត្រឹម 120 x 67 x 53 មីលីម៉ែត្រ​ និងទម្ងន់ 453 ក្រាមប៉ុណ្ណោះ។ តួខ្លួនរបស់ SONY a6500 ត្រូវបានផលិតឡើង យ៉ាងផ្ចិតផ្ចង់ ពីសារធាតុ Alloy និងមានស្បែក គ្រឺមនៅ ត្រង់ចំនុច Grip សម្រាប់ចាប់កាន់ និងផ្នែកខាង ក្រោយចំមេដៃ បង្កឲ្យមាន ភាពងាយស្រួល នៅពេលប្រើប្រាស់ ថតរូប និងវីដេអូ ជាមួយនឹង សមត្ថភាព ពិសេសនៃ សេនស័រ CMOS ប្រភេទ APS-C ទំហំ 23.5 x 15.6 មីលីម៉ែត្រ អនុញ្ញាតឲ្យម្ចាស់ កាមេរ៉ានេះ ថតរូបបាន ដល់ទំហំ 24 មេហ្គាភិចសែល បានយ៉ាងច្បាស់។

2

កាមេរ៉ានេះអាចធ្វើការថតរូបជាប្រភេទ JPEG និង RAW បានដល់ល្បឿន 11 សន្លឹកក្នុង 1 វិនាទីតាមរយៈ View Finder និងល្បឿន 8 សន្លឹកក្នុង 1 វិនាទីតាមរយៈ អេក្រង់ Live View  ពិតជា លឿនមែន ដែលអ្នកប្រើប្រាស់ អាចថតរូបបាន គ្រប់សកម្មភាពដែល ខ្លួនចង់បាន មិនចាញ់ ពពួកកាមេរ៉ា DSLR ធុនកណ្ដាលទេ។ a6500 មាន ISO ចាប់ពី 100 ឡើងទៅ 25600 ថែមទាំងអាចបង្កើន ឡើងដល់ទៅ 51200 ឯណោះ អរគុណ ទៅដល់ Processor BIONZ X និងមុខងារ LSI ដែលធ្វើឲ្យកាមេរ៉ា នេះតម្លើង ប្រព័ន្ធពន្លឺ ISO ដល់ទៅ 51200 ថែមទាំងកាត់ បន្ថយកម្រិត Noise រំខានបាន យ៉ាងប្រសើរ ទោះបីយើង ប្រើប្រាស់ ISO ខ្ពស់ក៏ដោយ នេះដោយយោង ទៅតាម អ្វីដែល SONY បានប្រាប់នៅក្នុង ព្រឹត្តិការណ៍ប្រកាស ម្សិលមិញ។

3

ជាងនេះទៅទៀត a6500 មានល្បឿន Shutter Speed ថតបានយូរបំផុត 30 វិនាទី និងចូល ទៅដល់ Bulb ក៏បានដោយដាច់ ប៊ូតុងមុខងារ និងលឿន បំផុតដល់ 1/4000 វិនាទី ហើយថែមទាំង អាចឡើងទៅដល់ 1/32000 វិនាទីឯណោះ ដែលនេះគឺ អស្ចារ្យមែនទែន បើកសិទ្ធិឲ្យម្ចាស់ កាមេរ៉ានេះថតរូប បានគ្រប់ស្ថានភាព និងស្ថានការណ៍ ទោះបីជារូបនោះ មានសកម្មភាព រហ័សយ៉ាងណា ក៏ដោយ។ ចុះថតបាន គ្រប់ស្ថានភាព បែបណាទៅ? គឺថា a6500 នេះអាចឲ្យយើង ធ្វើការផ្លាស់ ប្ដូរកែវ Lens បានទៀតផង ជាប្រភេទកែវ Lens ពពួក SONY E ស៊េរី ដូច្នេះបើអ្នកចង់ ថតរូបបែប Portrait ឬ Landscape ក៏ដូចជារូប Close Up ពពួក Micro ជាដើម អ្នកគ្រាន់តែ ផ្លាស់ប្ដូរកែវលែន ទៅជាការស្រេច មិនចាញ់ពពួក DSLR ឡើយ គ្រាន់តែកែវលែន របស់វាមិន ធូរថ្លៃ នោះទេ។

4

SONY បានបំពាក់អេក្រង់ទំហំ 3 អ៊ីញ ជាប្រភេទ TFT LCD មាន dot ចំនួន 921,600 បង្ហាញរូបភាព បានច្បាស់ ដុតពណ៌ល្អ ថែមទាំងមាន មុខងារ Touchscreen សម្រាប់ឲ្យអ្នក ប្រើប្រាស់បញ្ជា ទៅលើមុខងារជាច្រើន ដោយប្រើប្រាស់ ម្រាមដៃផ្ទាល់។ អេក្រង់ក្រោយនេះ ទៀតសោត ក៏អាចធ្វើការ កាច់ចុះក្រោម និងឡើងទៅលើ បានផងដែរ​ សម្រាប់ថតរូប និងវីដេអូនៅពេល យើងលើកដៃ ឬពេលអោន ជាដើម ដោយយើងមិន បាច់អើត ឬអោនតាម ម៉ាស៊ីនឡើយ ប្រើតែដៃលើក ចុះឡើងទៅ បានហើយ។​ កាលនិយាយ ដល់ការថត វីដេអូនេះគឺ កាន់តែពិសេស ដោយ a6500 អាចថតវីដេអូ បានដល់ ទៅកម្រិត 4K បានយ៉ាង រលូនទៅតាមល្បឿន ដែលយើងចង់ បានដូចជា 120fps / 30fps / 25fps / 24 fps ជាដើម និងថតក្នុង កម្រិត FullHD ឬ 1080p ក្នុងល្បឿន 120fps / 100fps / 60fps / 50fps / 30fps / 25fps / 24fps ចុងក្រោយគេគឺថត ក្នុងកម្រិត HD ឬ 720p ក្នុងល្បឿន 25fps។

ទាំងការថតរូប និងវីដេអូ នឹងធ្វើឲ្យម្ចាស់របស់វា ពេញចិត្ត អរគុណទៅដល់ មុខងារ ការពាររំញ័រ 5-axis ដែលមានជាប់ នៅក្នុងតួម៉ាស៊ីន កាមេរ៉ារួច ជាស្រេច ដែលជួយកាត់ បន្ថយរំញ័រ បានច្រើន បួករួម ទាំងកែវលែន ជាជំនួយ ថែមទៀតនោះ ការថតរូប និងវីដេអូ របស់អ្នកនឹង ទទួលបានលទ្ធផល ល្អគួរជា ទីពេញចិត្ត។ ម្យ៉ាងវិញទៀត a6500 ក៏មាន មុខងារ Auto Focus ផងដែរ ដែលកាមេរ៉ា នឹងធ្វើការ Focus ទៅលើចំនុច ដែលយើងចង់ Focus ដោយចុចទៅ លើអេក្រង់ និងដេញចាប់ Object នៅពេល ថតវីដេអូ ក៏ដូចជាកំណត់ Focus ទៅលើផ្ទៃមុខ និងតួខ្លួន ជាដើម -ល-។ 

សរុបសេចក្ដីមក SONY a6500 គឺជាកំពូល Mirrorless កាមេរ៉ា ដែលមានសមត្ថភាព ពិសេសៗជាច្រើនទាំងការ ថតរូប និងវីដេអូ ហើយរាល់មុខងារ ដែលអ្នកស្រលាញ់ កាមេរ៉ាចង់បាន គឺមានបំពាក់ នៅលើតួម៉ាស៊ីន របស់កាមេរ៉ា ដ៏តូចមួយនេះរួច អស់ទៅហើយ ពិសេសវាមាន View Finder និងភ្លើង Flash មកជាមួយស្រាប់ អាចឲ្យយើងថត រូបបាន គ្រប់ទីកន្លែង និងគ្រប់ ពេលវេលា មិនថា នៅទីណា និងកន្លែងណា នោះទេ។ ថែមទាំងអាច ឲ្យយើងភ្ជាប់វា ទៅកាន់ឧបករណ៍ បន្ទាប់បន្សំផ្សេងទៀត ជាច្រើនតាមរន្ធ Micro HDMI, USB 2.0 និង Wifi សម្រាប់ចែក រំលែកវីដេអូ និងរូបភាពទៅកាន់ ស្មាតហ្វូន ឬថេប្លេត បានយ៉ាងងាយស្រួល ថែមទៀតផង។ SONY នឹងបញ្ចេញម៉ូឌែល a6500 នេះលក់ក្នុងទីផ្សារ នាខែ​វិច្ឆិកា ឆ្នាំ 2016 នេះឯង ជាមួយនឹងតម្លៃ 1400$ ដោយមិនរាប់ បញ្ចូលទាំងកែវ Lens នោះទេ ដូច្នេះបើទិញវា យកមក ប្រើប្រាស់ យើងត្រូវចំនាយលុយ ក្រៅផ្សេងទៀត ទិញយកកែវលែន ទៅតាមការថតរូប របស់យើង ផ្សេងទៀត ដូច្នេះ ហើយត្រៀម 1700$ – 1800$ អីទើបអាចក្លាយ ជាម្ចាស់ របស់វាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 11:02 AM, 07 October
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា