ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ឮ​ថា​ឆ្នាំ​ក្រោយ Apple នឹង​បញ្ចេញ iPad Pro ដល់​ទៅ 3 ស៊េរី! (ត្រៀម​តែ​លុយ​ទៅយើង)

ឮ​ថា​ឆ្នាំ​ក្រោយ Apple នឹង​បញ្ចេញ iPad Pro ដល់​ទៅ 3 ស៊េរី! (ត្រៀម​តែ​លុយ​ទៅយើង)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ឆ្នាំ 2016 នេះ Apple ប្រហែលជាគ្មានគម្រោងបញ្ចេញ iPad ដែលជាកំណែ Update ថ្មីចេញមុខ ជំនួស iPad ដែលកំពុងមាន វត្តមានក្នុងទីផ្សារ នាពេលបច្ចុប្បន្ន នោះទេ ដោយសុខចិត្ត សំងំចំនាយពេល បន្ថែមទៀតត្រៀម បញ្ចេញអាវុធថេប្លេត របស់ខ្លួន សម្រាប់ឆ្នាំ 2017 វិញ ដោយការត្រៀម ចេញនាឆ្នាំក្រោយ នេះ ត្រូវបានប្រភព ពត៌មានបង្ហើប ឲ្យដឹងខ្លះៗ ហើយដែរ ថានឹងមាន អ្វីនឹងត្រៀម កើតឡើង។ យោងតាមប្រភព ពត៌មានរបស់ 9to5Mac បានចេញផ្សាយ ឲ្យដឹងថា Apple មានគម្រោងធំ មួយផ្សេងទៀត សម្រាប់ថេប្លេត របស់ខ្លួន ដោយនឹងធ្វើ ការកែច្នៃ iPad Mini និង iPad Pro របស់ខ្លួន ឲ្យមានលក្ខណៈ សម្បត្តិកាន់តែប្រសើរ ជាងមុន។

1

ជាមួយនឹង iPad Mini ថ្មី Apple អាចនឹងកែប្រែឈ្មោះ Mini ទៅជា iPad Pro វិញ ដោយនឹងមាន ទំហំអេក្រង់ 7.9 អ៊ីញ មានរន្ធបំពង សម្លេងដល់ទៅ 4 បំពាក់មកជាមួយ នឹងកាមេរ៉ា 12 មេហ្គាភិចសែល ជាប្រភេទ iSight កាមេរ៉ា អាចថតរូប បានច្បាស់ មានគ្រាប់ភ្លើង LED បែប True Tone ដូចកាមេរ៉ា របស់ iPhone អញ្ចឹងដែរ ពិសេសវានឹង បំពាក់មក ជាមួយនឹង Smart Connector ដែលម្ចាស់ iPad ជំនាន់ថ្មីអាច យកវាទៅប្រើ ប្រាស់ជាមួយឧបករណ៍ ថ្មីៗផ្សេងទៀត ជាច្រើន។ ក្នុងនោះ ផងដែរ iPad Pro មានទំហំ អេក្រង់ 9.7 អ៊ីញ ក៏ត្រៀមនឹងឡើង ទំហំអេក្រង់ទៅ 10.1 អ៊ីញវិញ ធ្វើឲ្យ iPad នោះមានទទឹង ធំជាងមុន 0.5 សង់ទីម៉ែត្រ និងវែងជាងមុន 1 សង់ទីម៉ែត្រផងដែរ ចំនែកឯ iPad Pro ធំអេក្រង់ 12.9 វិញនឹងរក្សា ទំហំដដែល។

2cover

មូលហេតុដែលធ្វើឲ្យ Apple សម្រាប់ផ្ដាច់ឈ្មោះ iPad Mini ទៅកាន់ iPad Pro ជាមួយនឹងការ ពង្រីកទំហំអេក្រង់នោះ ក៏អាចមក ពីទីផ្សារ iPad Mini មិនសូវដំណើរការ បានប្រសើរដូច iPad Pro ទាំង 2 ម៉ូឌែលនោះ ដូច្នេះហើយ សម្រាប់ឆ្នាំ 2017 នេះ Apple ចង់កែប្រែយុទ្ធសាស្ត្រ ទីផ្សាររបស់ខ្លួន ​ទៅតាម តម្រូវការប្រើប្រាស់ របស់អតិថិជនខ្លួន ជុំវិញ ពិភពលោកវិញ។ ទាំងនេះគឺជា ពត៌មាន ដំបូងបំផុត ដែលយើងទើប នឹងទទួលបាន ហើយយើង នឹងឃើញពត៌មាន បែកធ្លាយជាច្រើន ផ្សេងទៀតត្រៀម ចេញផ្សាយទាក់ទង នឹងរូបរាង និងលក្ខណៈសម្បត្តិ ផ្សេងៗទៀត ហើយអ្វីដែលខ្ញុំ កំពុងរង់ចាំ មើលជាងគេ គឺថាតើ Apple នឹងលុបបំបាត់ រន្ធដោតកាស 3.5 មីលីម៉ែត្រដូច iPhone 7 និង 7 Plus ឬក៏យ៉ាងណា នោះទេ។ សម្រាប់ខ្ញុំផ្ទាល់ ប្រហែលជាគ្មាន រន្ធដោតកាស ដូច iPhone អញ្ចឹង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 12:03 PM, 04 October
  • ប្រភព: 9to5mac
  • Tag: ថេបប្លេត