ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    ជិត 3 ឆ្នាំ​ទៀត​ក្រុម​ហ៊ុន BMW អាច​នឹង បញ្ចេញ​ឡាន​ប្រើប្រាស់​ថាម​ពលអគ្គិសនី​ហើយ!

ជិត 3 ឆ្នាំ​ទៀត​ក្រុម​ហ៊ុន BMW អាច​នឹង បញ្ចេញ​ឡាន​ប្រើប្រាស់​ថាម​ពលអគ្គិសនី​ហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ធំច្បាស់​ជាស្គាល់ហើយ នូវក្រុមហ៊ុម BMW ដែលក្រុមហ៊ុន ផលិតឡានដ៏ល្បី ប្រចាំប្រទេសអាឡឺម៉ង។ ហើយថ្មីៗ នេះកាលពីថ្ងៃសុក្រ មុននេះ ក្រុមហ៊ុន  BMW បានប្រកាស អំពីការចេញ រថយន្តស៊េរីថ្មីរបស់ខ្លួន ដែលភ្ជាប់នូវបច្ចេកវិទ្យាថ្មីផងដែរ គឺរថយន្តនោះប្រើប្រាស់ ការសាកភ្លើង ពីថាមពលកម្លាំង អគ្គិសនី។

ជាពិសេសរថយន្ត ដែលមានស៊េរី  X3 សម្រាប់ ប្រភេទ​ SUV និងរថយន្តធុនតូច របស់ BMW មួយចំនួន នឹងត្រូវមានបច្ចេកវិទ្យា ប្រើប្រាស់ ការសាកភ្លើង ពីថាមពល អគ្គិសនីមុនគេនៅពេល ថ្ងៃដែលចេញ នោះផងដែរ។ ម្យ៉ាងវិញទៀតបច្ចេកវិទ្យា ការប្រើប្រាស់ ដោយសាកភ្លើង ពីថាមពលអគ្គិសនី នឹងត្រូវបានដាក់ ទៅលើឡាន BMW  ស៊េរី i3 និង BMW ស៊េរី i8 បន្ថែមទៀត ដែលក្នុងនោះស៊េរី i3 និង X3 ជាប្រភេទឡាន SUV របៀបលក្ខណៈគ្រួសារ។ ម្យ៉ាងទៀតនោះ ការបំពាក់បច្ចេកវិទ្យា ការប្រើប្រាស់ ដោយសាកភ្លើង ពីថាមពលកម្លាំងអគ្គិសនី ទៅឡានប្រភេទនេះ នៃក្រុមហ៊ុន របស់ BMW ជាការល្អណាស់ សម្រាប់អ្នកចូលចិត្ត ធ្វើដំណើរជា គ្រួសារដើរលេង នោះមិនចាំបាច់ អស់ថវិកាថ្លៃ សាំងច្រើន។

រីឯ រថយន្ត BMW i8 វិញជារថយន្តប្រភេទ ស្ព័រដែលមានម៉ាស៊ីនធំ ដែលងាយស្រួល ស៊ីសាំងណាស់ ហើយក្រុមហ៊ុន BMW បានបំពាក់បច្ចេកវិទ្យា បែបនេះមក ធ្វើអោយក្រុមហ៊ុន មានការគាំទ្រយ៉ាងខ្លាំងក្លា ពីសំណាក់អ្នកគាំទ្រ។ BMW​ ធ្វើបែបនេះឡើង គឺចង់បញ្ជាក់ យ៉ាងច្បាស់ថា ក្រុមហ៊ុនខ្លួនគឺក្រុមហ៊ុន ដើរលឿនជាងគេ ផ្នែកបច្ចេកវិទ្យារថយន្ត និងចង់អោយឈ្នះ ការប្រកួតប្រជែងលក់ រថយន្តផងដែរ ដោយខ្លួននឹងចេញ រថយន្តប្រើ អគ្គិសនីមុនគេ ដូច្នេះ។ ហើយការចេញរថយន្ត ដែលមានភ្ជាប់ បច្ចេកវិទ្យាការប្រើប្រាស់ ដោយការសាកភ្លើង ពីថាមពលកម្លាំង អគ្គិសនី នេះ BMW បានប្រកាសនឹង ចេញក្នុងឆ្នាំ 2019 ដែលនៅជិត 3ឆ្នាំខាងមុខនេះទៀត។ នេះជារឿងល្អមួយ ផងដែរសម្រាប់ អ្នកដែលក្នុងការចេញ រថយន្តបច្ចេកវិទ្យា ការប្រើប្រាស់ ដោយសាកភ្លើង ពីថាមពលកម្លាំងអគ្គិសនី វាមានភាព ចំណេញច្រើន ដល់អ្នកប្រើប្រាស់ក្នុង ការជិះរថយន្តរាល់ថ្ងៃ។ ប្រិយមិត្តអ្នកអានអាច ធ្វើការបញ្ចេញមតិបាន ដោយការ Comment នៅខាងក្រោម។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 9:58 PM, 02 October
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត