ទំព័រដើម    >    យានយន្ត    >    ព័ត៌មាន    >    អស្ចារ្យ​មែន ឡាន​ស៊េរី​ថ្មី​ទាំង 30 នេះ​នឹង​ប្រើ​ប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android Auto

អស្ចារ្យ​មែន ឡាន​ស៊េរី​ថ្មី​ទាំង 30 នេះ​នឹង​ប្រើ​ប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការណ៍ Android Auto

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

មិត្តអ្នកអានមួយចំនួន ធំច្បាស់ជាស្គាល់ ហើយនូវប្រតិបត្តិការណ៍ Android ហើយថ្មីៗនេះគេបានមាន ពត៌មានជាច្រើន រាយការណ៍អោយ ដឹងថា នឹងមានឡានទំនើប ស៊េរីថ្មី ចំនួន 30 នឹងប្រើប្រាស់ នូវ Android Auto។ ដែល Android Auto នេះមានលក្ខណៈសម្បត្តិ​ ល្អច្រើន ដល់ឡានទាំងនេះ។

cover

Android Auto នឹងមាន Google Maps តែម្ដង ដែលជា ផែនទីដ៏ធំមួយសម្រាប់មើល ទឺសដៅ​ តំបន់ទីន្លែងផ្សេងៗ ដែលយើងមិនស្គាល់។ មិនត្រឹមតែប៉ុណ្ណោះ វាមានកម្មវិធីលេងតន្ត្រី និង ផ្ញើសារបានទៀតផង ប្រសិនបើមិត្តអ្នកអានភ្ជាប់ នឹងស្មាតហ្វូនដែល ប្រើប្រាស់ Android។ បន្ថែមទៀតនោះ វាមានការ រចនាឡើង អាចអោយយើង ប្រើម្រាមដៃបញ្ជា និងមាន ប៉ូតុងសម្រាប់ចុចផងដែរ។

picture-1 picture-2

 Android Auto នេះអាចផ្ជាប់ ជាមួយទូរស័ព្ទស្មាតហ្វូន ដែលប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android បានយ៉ាងរលូន នឹងងាយស្រួលបញ្ជា តាម ស្មាតហ្វូនផងដែរ។​ ហើយឡាន ដែលនឹងមាន Android Auto នេះគឺមាន ពីរម៉ាក គឺ KIA និង Mercedes។ ដូច្នេះយើង ខ្ញុំនឹងប្រាប់ អំពីឈ្មោះ ស៊េរីឡាននីមួយៗ ខាងក្រោមដែរ នឹងភ្ជាប់មកជាមួយ Android Auto។

ស៊េរីឡាន របស់ម៉ាក KIA

  • 2014 – 2016 Soul
  • 2015 Optima
  • 2015 – 2016 Optima Hybrid
  • 2015 – 2016 Optima Plug-in Hybrid
  • 2015 – 2016 Sedona
  • 2015 – 2016 Soul EV
  • 2016 Optima
  • 2016 Sorento
  • 2017 Forte
  • 2017 Optima Hybrid
  • 2017 Optima Plug-in Hybrid
  • 2017 Sedona
  • 2017 Soul
  • 2017 Soul EV
  • 2017 Sorento
  • 2017 Sportage
  • 2017 Cadenza

ស៊េរីឡានរបស់ ម៉ាក Mercedes

  • 2017 A-Class
  • 2017 B-Class
  • 2017 CLA Coupe
  • 2017 CLA Shooting Brake
  • 2017 GLA
  • 2017 E-Class Sedan
  • 2017 E-Class Wagon
  • 2017 E-Class Coupe
  • 2017 E-Class Cabriolet
  • 2017 CLS Coupe
  • 2017 CLS Shooting Brake
  • 2017 GLE
  • 2017 GLE Coupe

នេះជារឿងល្អមួយដល់អ្នក ប្រើប្រាស់រថយន្តទំនើប ហើយវាអាចមាន ភាពងាយស្រួលក្នុង ការប្រើប្រាស់ល្អជាងមុន ។ នៅមាន Google Maps ទៀតដែលជាផែនទី មិនថាអ្នកនៅ ប្រទេសណា រឺប្រទេសកម្ពុជាទេ មិត្តអ្នកអាន អាចរកទីកន្លែង តំបន់ បានទាំងអស់។ ប្រសិនមិត្តអ្នកអាន ចង់បញ្ចេញមតិ យ៉ាងណានោះអាច Comment នៅខាងក្រោមបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 8:33 PM, 30 September
  • ប្រភព: Techno Buffalo
  • Tag: យានយន្ត