ទំព័រដើម    >    ទូរស័ព្ទ    >    ព័ត៌មាន    >    សម្រាប់​ប្រិយ​មិត្ត​ដែល​អត់​ទាន់​យល់​ពី​មុខងារ Portrait Mode ដែល​ជា​មុខងារ​កាមេរ៉ា​ពិសេស​របស់ iPhone 7 Plus! (វីដេអូ​ខាងក្នុង)

សម្រាប់​ប្រិយ​មិត្ត​ដែល​អត់​ទាន់​យល់​ពី​មុខងារ Portrait Mode ដែល​ជា​មុខងារ​កាមេរ៉ា​ពិសេស​របស់ iPhone 7 Plus! (វីដេអូ​ខាងក្នុង)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Portrait Mode គឺជាមុខងារថ្មីមួយ ដែលក្រុមហ៊ុន Apple ទើបតែបាន បង្កើតឡើង និងបានបំពាក់ នៅក្នុង iOS 10.1 Beta 1 ដែលទើបនឹង បញ្ចេញអោយ អ្នកប្រើប្រាស់ នាពេលថ្មីៗ កន្លងទៅនេះ។ ចំពោះតួនាទី របស់មុខងារ មួយនេះ គឺវានឹង ធ្វើការចាប់យក តែវត្ថុណាដែល នៅជិត អោយច្បាស់ ប៉ុណ្ណោះ ចំណែកឯផ្ទៃ Background នឹងមានសភាព ព្រាលវិញ ហើយមុខងារនេះ យើងធ្លាប់ តែឃើញ មាននៅលើ ស្មាតហ្វូន មួយចំនួន និងកាមេរ៉ាអាជីព តែប៉ុណ្ណោះ។ ប្រសិនបើ អ្នកទាំងអស់គ្នា ចង់ស្វែងយល់ អោយកាន់ តែច្បាស់នោះ សូមទស្សនាវីដេអូ ខាងក្រោមនេះ ទាំងអស់គ្នា៖

សូមបញ្ជាក់ ប្រិយមិត្ត ទាំងអស់គ្នា ផងដែរថា មុខងារនេះ មានតែនៅលើ iOS 10.1 Beta 1 តែប៉ុណ្ណោះ ហើយយើងអាច ប្រើប្រាស់ តែជាមួយនឹង iPhone 7 Plus តែប៉ុណ្ណោះ​ ដោយចំពោះ ម៉ូឌែលក្រោមហ្នឹង គឺមិនអាច ប្រើប្រាស់បាន នោះទេ។

cover

សរុបមកវិញ សម្រាប់ប្រិយមិត្ត ទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះមុខងារ Portrait Mode មួយនេះ បន្ទាប់ពីបាន ទស្សនាវីដេអូ ខាងលើរួច? តើនឹងមាន បំណងចង់ទិញ ម៉ូឌែលមួយ ណាដែរ? 7 ឬ 7 Plus?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Mai
  • 10:40 AM, 23 September
  • ប្រភព: Mac Rumors
  • Tag: ទូរស័ព្ទ