ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Kodak បញ្ចេញ​កាមេរ៉ា​ថត​បាន 360 ដឺក្រេ​ក្នុង​កម្រិត 4K ពិត​ជា​ខ្លាំង​បស់​គេមែន

Kodak បញ្ចេញ​កាមេរ៉ា​ថត​បាន 360 ដឺក្រេ​ក្នុង​កម្រិត 4K ពិត​ជា​ខ្លាំង​បស់​គេមែន

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តមួយចំនួនប្រហែលជាមិនធ្លាប់បានដឹង ឬស្គាល់អំពីម៉ាក Kodak នេះនៅឡើយទេ ព្រោះនៅស្រុកខ្មែរ យើងមិន សូវជាល្បី ហើយក៏មិនសូវ មានអ្នក ប្រើប្រាស់ ផលិតផលម៉ាកនេះ ផងដែរ តែនេះមិនមែន មានន័យថា ម៉ាករបស់ក្រុមហ៊ុននេះ អន់នោះដែរ ជាក់ស្ដែង Kodak​ គឺជាក្រុមហ៊ុន មានទីតាំងក្នុង ប្រទេសមហា អំណាចអាមេរិក ដោយវាបានចាប់ កំណើតចាប់ តាំងពីឆ្នាំ 1888 មកម៉្លេះ ហើយកាលពី ប៉ុន្មានថ្ងៃ មុននេះ Kodak បានប្រកាសចេញ កាមេរ៉ាពពួក 36០ ដឺក្រេថ្មី ជាមួយនឹង សមត្ថភាពខ្លាំង ដែលអ្នកប្រើប្រាស់ ទូទៅប្រាថ្នា ចង់បាន។

1

កាមេរ៉ាពពួក Action ទើបនឹងចេញនោះមានឈ្មោះហៅជា ផ្លូវការថា PixPro 360 4K VR វាបានបំពាក់ មកជាមួយ នឹងគ្រាប់ Lens ចំនួន 2 គ្រាប់ នៅមុខក្រោយ មានទំហំ 20 មេហ្គាភិចសែល ជាប្រភេទ សេនស័រ CMOS អនុញ្ញាតឲ្យម្ចាស់ របស់វាប្រើប្រាស់ សម្រាប់ថតរូប ក៏ដូចជាវីដេអូ បានដល់កម្រិត 4K ឯណោះ ពិសេស មើលជុំវិញខ្លួន បានថែមទៀត បើយើងប្រើប្រាស់ ជាមួយនឹង ឧបករណ៍ Virtual Reality ប្រៀបបាន ដូចជាយើងនៅ ទីកន្លែងនោះ អញ្ចឹងដែរ។ លក្ខណៈពិសេស បំផុតនោះគឺ រូបភាព និងសាច់វីដេអូ គឺមានសភាព ច្បាស់ម៉ដ្ឋរលោង អរគុណទៅដល់ សេនស័រ CMOS ដ៏ធំរបស់វា ហើយកាមេរ៉ានេះ គឺអាចយកទៅ ប្រើប្រាស់ជាមួយ នឹងគ្រឿង Accessories បន្ទាប់បន្សំ ផ្សេងៗទៀតផង ដែលធ្វើឲ្យវា កាន់តែមានភាព ងាយស្រួល ក្នុងការ ប្រើប្រាស់។

2cover

កាមេរ៉ានេះរក្សារាល់រូបភាព និងវីដេអូនៅក្នុងមេម៉ូរី ប្រភេទ MicroSD កាត ដែលយើងអាច ដាក់បាន ដល់ទៅ 128GB តែក៏ត្រូវដាក់ មេម៉ូរីខ្លាំងដែរ ទើបអាចឲ្យវា ថតរូប បានរលូន មិនអាចប្រើប្រាស់ មេម៉ូរី Copy ឬរបស់គ្មាន គុណភាពឡើយ ព្រោះល្បឿនរបស់វា យឺតមិនអាច ឲ្យកាមេរ៉ាថតបាន ពេញសមត្ថភាព។ ជាងនេះទៅទៀត វាក៏មាន មុខងារ NFC និង WiFi ភ្ជាប់មកជាមួយ ម៉ាស៊ីនរួច ជាស្រេច សម្រាប់ឲ្យម្ចាស់ របស់វា ធ្វើការចែក រំលែករូបភាព និងវីដេអូ ទៅកាន់បណ្ដាញ ស្មាតហ្វូន, ថេប្លេត ឬកុំព្យូទ័រ ដើម្បីចែករំលែក ទៅកាន់បណ្ដាញ សង្គមបានភ្លាមៗ ផងដែរ។ ទាំងអស់នេះ នៅមិនទាន់អស់ នៅឡើយទេ កាមេរ៉ាតូចមួយ នេះក៏មាន មុខងារ Bluetooth ភ្ជាប់មក ជាមួយស្រេច សម្រាប់ប្រើប្រាស់ ជាមួយនឹងឧបករណ៍ បញ្ជាផ្សេងៗតាមស្ថាន ការជាក់ស្ដែង។

3

យ៉ាងណាមិញ Kodak ម៉ូឌែល 4KVR360 នេះនៅតែជាកាមេរ៉ា ជ្រាបទឹកដដែល ពុំមានអាវក្រោះ ការពារអ្វីឡើយ ដូច្នេះការប្រើប្រាស់ វាគឺមិនអាចបាន គ្រប់ស្ថានភាព កាលៈទេសៈ នោះទេ ហើយបច្ចុប្បន្ននេះ វាក៏នៅ មិនទាន់ដាក់ ចេញលក់នៅក្នុង ទីផ្សារនោះដែរ ដោយវានឹង ចេញលក់នៅ ដើមឆ្នាំ 2017 ខាងមុខវិញ។ ស្រុកខ្មែរយើង ប្រហែលជា មិនមានលក់ ច្រើនជាង!

ខាងក្រោមគឺជាវីដេអូមួយចំនួនបែប 360 ដឺក្រេ ដែលយើងអាច មើលជុំវិញខ្លួន បានថតឡើង ដោយ Kodak 4KVR360 នេះ៖

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Por
  • 10:26 AM, 23 September
  • ប្រភព: Slash Gear
  • Tag: កាម៉េរ៉ា