ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    ក្រលេក​មក​មើល​កាម៉េរា Nikon ដ៏​តូច​មួយ​វិញ​ម្ដង​មើល៍ ទើប​នឹង​ចេញ (ខ្លាំងជាង Go Pro រឺអត់?)

ក្រលេក​មក​មើល​កាម៉េរា Nikon ដ៏​តូច​មួយ​វិញ​ម្ដង​មើល៍ ទើប​នឹង​ចេញ (ខ្លាំងជាង Go Pro រឺអត់?)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តអ្នកអាន ច្បាស់ជាស្គាល់ ហើយ នូវ​កាម៉េរ៉ា Nikon នោះ ដែល Nikon ជា​ឈ្មោះ ក្រុម​ហ៊ុន មួយ​ផលិត​កាមេរ៉ា ខ្លាំង​និង​ល្បី អស្ចារ្យ​ទូទាំង​ពិភពលោក។ ហើយ​ថ្មីៗ​នេះ ក្រុមហ៊ុន Nikon បានចេញកាមេរ៉ា សម្រាប់ដាក់តាមខ្លួនតូចល្មម និងអាចថតកម្រិតរូបភាប ជាលក្ខណៈ 360 ដឺក្រេ យ៉ាងអស្ចារ្យ។

cover

 កាមេរ៉ាចេញថ្មីរបស់ Nikon នេះមាន ឈ្មោះថា KeyMission 360 ដែលវាមានលក្ខណៈ សម្បត្តិ​មិន​ចាញ់  GoPro ប៉ុន្មានទេ និង មានលក្ខណៈសម្បត្តិអាច ថត ជា 360 ដឺក្រេដូច Samsung Gear 360 ដែរ។ Nikon មានគម្រោង​បង្កើត ចេញកាមេរ៉ា នេះឡើង ទុកសម្រាប់អ្នកប្រើប្រាស មានការ ថត​សកម្មភាព រឺ ទេសភាពបានធំ និងពេញល្អ ពីព្រោះវាអាច ថត ជារូបភាព កម្រិត 360 ដឺក្រេបាន។ វា​មាន​រាង​តូចងាយស្រួលដាក់តាមខ្លួន ។ បន្ថែមទៀតនោះកាមេរ៉ា មួយនេះ ក៏អាច ដល់កម្រិតរូបភាព 4k  យ៉ាង​ច្បាស់​ល្អផងដែរ ដែលការថត កម្រិត 4k នេះពុំមាន ការព្រាលឡើយពីព្រោះវា មានកម្រិត​ទប់​លំនឹង​រំញ័រ​ខ្ពស់។

picture-1 piture-2 picture-3 picture-4 picture-5 picture-6

 KeyMission 360 បានបំពាក់ អាវក្រោះការពារការ ចូលទឹកយ៉ាងល្អ ទោះបីជាយើង យកវាទៅថត​ក្នុង​ទឹក ក៏ដោយ។ ម្យ៉ាងវិញទៀត KeyMission ក៏បានភ្ជាប់ មកកាមេរ៉ាដល់ទៅ ពីរ សងខាង ​ដែលនេះ​ហើយ​ជាមូលហេតុដែល វាអាចថត កម្រិតរូបភាព 360 ដឺក្រេបាន។ មិនត្រឹមតែ ប៉ុណ្ណោះ កាមេរ៉ា​ទាំង​សង​ខាង​​របស់ KeyMission នេះមានទំហំ​ដល់ទៅ 20 មេហ្កាភិចសែលឯណោះ។ KeyMission ក៏បាន​បំពាក់​នូវបញ្ចេកវិទ្យាទំនើបៗ ជាច្រើនទៀតផង ដែរ ដូចជា មាន NFC និង Wifi ងាយស្រួលយើងធ្វើការ ភ្ជាប់​ជាមួយទូរស័ព្ទដៃ ដូចជាស្មាតហ្វូនជាដើម។ រីឯតម្លៃកាមេរ៉ានេះ វិញក៏មិន ជាថ្លៃប៉ុន្មានដែរសម្រាប់ អ្នក​មានលុយល្មម តម្លៃរបស់វាប្រហែល 500$ ដែលជាតម្លៃក្នុងទីផ្សារ ក្រៅស្រុក សម្រាប់ក្នុង ប្រទេស​កម្ពុជា​យើងវិញមិនទាន់ដឹងច្បាស់នោះទេ។ Nikon នឹងចេញលក់ កាមេរ៉ានេះនៅក្នុងខែតុលាខាងមុខនេះ​ផងដែរ។

សម្រាប់មិត្តអ្នកអានដែលចង់បានកាម៉េរា មានសមត្ថភាពខ្ពស់ ហើយមានលុយល្មម ចូលចិត្តថត វីដេអូ ទុកជាឯកសារ ជាពិសេសអ្នកអាជីពថតវីឌីអូទេសភាព អាចធ្វើការ ពិចារណា រង់ចាំ​ទិញវាបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

subscribe1

  • ដោយ: Visal
  • 2:22 PM, 22 September
  • ប្រភព: The Next Web
  • Tag: កាម៉េរ៉ា