ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កាមេរ៉ា Mirrorless ដំបូង​របស់ Xiaomi ទាំង​ប្រណិត ទាំង​ធូរ​ថ្លៃ ហើយ​សមត្ថភាព​ក៏​ខ្លាំង​ថែមទៀត!

កាមេរ៉ា Mirrorless ដំបូង​របស់ Xiaomi ទាំង​ប្រណិត ទាំង​ធូរ​ថ្លៃ ហើយ​សមត្ថភាព​ក៏​ខ្លាំង​ថែមទៀត!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

យើងធ្លាប់តែឃើញក្រុមហ៊ុនចិន Xiaomi ផលិតឧបករណ៍ សម្រាប់ប្រើប្រាស់ ក្នុងផ្ទះ ក៏ដូចជា ឧបករណ៍សម្រាប់ ប្រើប្រាស់ជាប្រចាំ ថ្ងៃដូចជា ស្មាតហ្វូន ថេប្លេត​ ខ្សែដៃឆ្លាត កាមេរ៉ាពពួក Action កុំព្យូទ័រយួរដៃ ជាដើម ដែលសុទ្ធសឹង ជាឧបករណ៍ថ្មីៗ មានគុណភាព អាចជឿ ទុកចិត្តបាន ជាមួយនឹងតម្លៃ ធូរថ្លៃ ទៀតផង។ បើទោះបីជា Xiaomi បានផលិតឧបករណ៍ អស់ជាច្រើន ក៏ពិតមែន ក៏ក្រុមហ៊ុនយក្ស របស់ចិន មួយនេះនៅ បន្តអភិវឌ្ឍន៍ ទីផ្សាររបស់ខ្លួន ឲ្យបានកាន់តែ ធំទូលាយជាង មុនពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយថ្មីៗកន្លង ទៅនេះ Xiaomi បានលូកដៃ ចូលទៅក្នុង ទីផ្សារកាមេរ៉ា ផងដែរ ដោយផលិតចេញ នូវម៉ាស៊ីន កាមេរ៉ាមាន ឈ្មោះហៅជា ផ្លូវការថា Yi M1។

1

Yi M1 គឺជាប្រភេទកាមេរ៉ា Mirrorless ដំបូងគេបំផុតរបស់ Xiaomi វាមិនដូចគ្នាទៅ នឹងពពួក Action កាមេរ៉ាសម្រាប់ ប្រកួតប្រជែង ជាមួយនឹង កាមេរ៉ារបស់ GoPro ឡើយ ដូច្នេះសូមប្រិយមិត្ត អ្នកអាន កុំយល់ច្រឡំ ដោយកាមេរ៉ាពពួក Mirrorless នេះវាប្រៀបបាន ដូចទៅនឹងកូន កាមេរ៉ា DSLR អញ្ចឹងដែរ។ និយាយដល់ សមត្ថភាពរបស់ Yi M1 នេះគឺវាបាន បំពាក់មកជាមួយ នឹងសេនស័រ CMOS មានទំហំ 17.3 x 13mm អនុញ្ញាតឲ្យយើង ធ្វើការ ថតរូបបាន 5 សន្លឹកក្នុង 1 វិនាទី ក្នុងកម្រិត 20 មេហ្គាភិចសែល ឬស្មើនឹង កម្រិត Resolution ដល់ 5184 x 3888p ឯណោះ ជាប្រភេទ JPEG និង RAW បានយ៉ាងស្រួល។ វាក៏មាន ប្រព័ន្ធពន្លឺ ISO ចាប់ពី 100 ឡើងទៅដល់ 25600 អនុញ្ញាតឲ្យម្ចាស់ កាមេរ៉ាថតរូប នៅបានគ្រប់ ស្ថានភាពពន្លឺ​។

ខាងក្រោមគឺជារូបភាពមួយចំនួនដែលថតឡើងពី Yi M1 នេះ៖

2 3 4 5

Yi M1 មានអេក្រង់ខាងក្រោយទំហំ 3 អ៊ីញជាប្រភេទ TFT LCD មាន Dot អេក្រង់ 1,040,000 បង្ហាញរូបភាពបានដុត និងម៉ដ្ឋរលោង ក្នុងកម្រិត 720 x 480p ជាប្រភេទ Touchscreen បញ្ជាមុខងារ ជាច្រើនតាមរយៈ ការប្រើប្រាស់ ម្រាមដៃ និងប៊ូតុងខ្លះៗ ពិតជាងាយស្រួល និងរហ័សទាន់ចិត្ត។ កាមេរ៉ាតូចមួយ នេះមានវិមាត្រសរុប 114 x 64 x 34mm ជាមួយនឹង ទម្ងន់ត្រឹម 281 ក្រាមប៉ុណ្ណោះ ងាយស្រួលកាន់ និងយកតាម ខ្លួនបំផុត ថែមទាំងអាច ឲ្យម្ចាស់របស់វា ធ្វើការ ផ្លាស់ប្ដូរកែវ Lens បានចំនួន 2 ប្រភេទដូចជា 12-44mm មាន Aperture ធំបំផុត f/3.5 និងតូចបំផុត f/5.6 និងកែវលែន 42.5mm មាន Aperture f/1.8 សម្រាប់ថត រូបបែប Portrait មាន Sharpness ខ្ពស់ និង Focus ដាច់បានស្អាត ល្អជាដើម។

6

ដូចខ្ញុំបាននិយាយពីខាងដើមអញ្ចឹង កាមេរ៉ានេះវាប្រៀបបានដូចទៅនឹង កូនកាមេរ៉ា DSLR អញ្ចឹង ដូច្នេះរាល់មុខងារ ថតរូបគឺយើង អាចប្រើប្រាស់ បានដូចទៅនឹង កាមេរ៉ា DSLR អញ្ចឹងដែរ ទាំងមុខងារ កំណត់ការថតរូប និងវីដេអូ ជាដើម។ ហើយកាល និយាយដល់ការ ថតវីដេអូនេះ ទៀតសោត Yi M1 មានសមត្ថភាព ថតវីដេអូបាន 4 កម្រិតគឺ៖

  • 720p ល្បឿន 24fps
  • 720p ល្បឿន 30fps
  • 720p ល្បឿន 60fps
  • 1080p ល្បឿន 24fps
  • 1080p ល្បឿន 30fps
  • 1080p ល្បឿន 60fps
  • 1536p ល្បឿន 30fps
  • 2160p ល្បភន 30fps

ខ្ញុំពិតជាពេញចិត្តនូវសមត្ថភាពថតវីដេអូរបស់កាមេរ៉ាដ៏តូចមួយនេះ ដែលវាអាចថតឡើង ដល់ទៅ កម្រិត 2K និង 4K បាន តែលទ្ធផលផ្ទាល់ ភ្នែកយ៉ាងណា នោះមានតែបាន កាន់កាមេរ៉ាថត ធ្វើតេស្ដផ្ទាល់ ទើបបាន ដឹងច្បាស់ តែខ្ញុំគិតថាវា មិនអន់ឡើយ ព្រោះវាប្រើប្រាស់ សេនស័រ CMOS ទំហំធំគ្រាន់ បើដែរ ដូច្នេះសាច់ វីដេអូថតចេញ មកគឺល្អ ដាច់វីដេអូ ថតឡើងពី ស្មាតហ្វូន តែម្ដង។

7cover

Yi M1 អាចធ្វើការភ្ជាប់ទៅកាន់ឧបករណ៍ផ្សេងៗ បានផងដែរតាមរយៈ រន្ធតំណរភ្ជាប់ នានាដូចជា USB 2.0, Mini HDMI ជាដើម ពិសេសភ្ជាប់ តាមរយៈ Wifi និង Bluetooth ទៅកាន់ស្មាតហ្វូន, ថេប្លេត និងកុំព្យូទ័រ តែម្ដង សម្រាប់ចែក រំលែករូបភាព​ និងវីដេអូបាន ឆាប់រហ័ស មិនចាំបាច់ដោះ មេម៉ូរីចេញចូល នាំតែខាត ពេលឡើយ។ សម្រាប់ខ្ញុំផ្ទាល់ លក្ខណៈសម្បត្តិ ប៉ុណ្ណេះរបស់ Yi M1 របស់ Xiaomi គឺវាសមរម្យ អាចទទួលយកបាន ទាំងកម្លាំង និងសមត្ថភាព ដែលកូនកាមេរ៉ា តូចមួយនេះអាច ធ្វើទៅបាន រីឯតម្លៃវិញ គឺនឹងត្រៀមចេញ លក់នៅក្នុងទីផ្សារ អន្តរជាតិត្រឹមតែ 330$ ប៉ុណ្ណោះសម្រាប ម៉ាស៊ីនភ្ជាប់មក ជាមួយ កែវលែន 12-40mm ឬតម្លៃ 450$ ដោយបន្ថែមមក ជាមួយកែវលែន 42.5mm ជាប្រភេទ Fix Lens តែតម្លៃនេះនឹង មានការកែប្រែ ​នៅពេលមាន លក់ក្នុងស្រុក ខ្មែរយើង។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 8:37 AM, 22 September
  • ប្រភព: DP Review
  • Tag: កាម៉េរ៉ា