ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    GoPro ទើប​ដាក់​បង្ហាញ GoPro Hero 5 Black និង Hero 5 Session! ចង់​ដឹង​លក្ខណៈ​សម្បត្តិ​និង​តម្លៃ​វា​ប៉ុន្មានទេ?

GoPro ទើប​ដាក់​បង្ហាញ GoPro Hero 5 Black និង Hero 5 Session! ចង់​ដឹង​លក្ខណៈ​សម្បត្តិ​និង​តម្លៃ​វា​ប៉ុន្មានទេ?

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុនផលិតកាមេរ៉ា Action ដែលល្បីឈ្មោះ មួយគឺ​ GoPro ទើបបានប្រកាស បង្ហាញពីកាមេរ៉ា GoPro ជំនាន់ថ្មីចំនួន 2 ម៉ូឌែលគឺ GoPro Hero 5 Black និង GoPro Hero 5 Session បន្ទាប់ពីជំនាន់ GoPro Hero 4 បានដាក់បង្ហាញ តាំងពីឆ្នាំ 2014 មកម្ល៉េះ។ ក្នុងព្រឹត្តិការណ៍ ពួកគេក៏បាន បង្ហាញពី GoPro Karma Drone របស់ពួកគេ ផងដែរ។

cover

សម្រាប់ Hero 5 Black មានតម្លៃ 399 ដុល្លារ និង Hero 5 Session មានតម្លៃ 299 ដុល្លារ ហើយនេះជាតម្លៃ ដាក់លក់លើ ទីផ្សារសហរដ្ឋ អាមេរិច តែប៉ុណ្ណោះ ដូចនេះនៅលើ ទីផ្សារក៏អាច ទិញបានដែរ តែគ្រាន់តែ តម្លៃអាចថ្លៃ ជាងនេះបន្តិច។ កាមេរ៉ាទាំង 2 នេះ អាចថតវីដេអូ បានដល់ 4K ក្នុងល្បឿន 30 frame ក្នុងវិនាទី ហើយអាចធន់ មិនជ្រាបទឹក ដល់ទៅ 33 ហ្វីត ស្មើនឹង 10 ម៉ែត្រ ដោយមិនបាច់ ដាក់ស្រោម ការពារទេ ថែមទាំងមាន ការបញ្ជាដោយ សំលេង ហើយមាន ភាសាចំនួន 7 អាចកំណត់បាន។ រាល់រូបភាព និងវីដេអូដែល ថតបាន អាចធ្វើការ Back up បានដោយស្វ័យ ប្រវត្តិទៅកាន់ Cloud របស់ GoPro តែម្តង។ រន្ធស្រូបសំលេង ជាប្រភេទ Stereo ដូចគ្នា, មានប៊ូតុង ចុចបញ្ជាស្រដៀង ទៅនឹង Hero 4 ដែរ។

ចំនុចខុសគ្នារវាងកាមេរ៉ាទាំង 2 នេះមានដូចជា Hero 5 Black មានកាមេរ៉ាទំហំ 12 មេហ្គាភិចសែល, អេក្រង់ចុចបញ្ជា Touchscreen ទំហំ 2 អ៊ីញ, មានបំពាក់មក ជាមួយ GPS, អាចថតជា រូបភាព RAW បាន និងវីដេអូអាច ថតជាទំហំ Wide Dynamic Range បានទៀតផង ចំនែកឯ Hero 5 Session វិញ មានកាមេរ៉ា ត្រឹមទំហំ 10 មេហ្គាភិចសែល ប៉ុណ្ណោះ, គ្មានអេក្រង់ Touchscreen, គ្មាន GPS, មិនអាចថត រូបភាព RAW ឬ WDR ម៉ូតនោះទេ។ នេះហើយជាភាព ខុសគ្នា របស់វា ដូច្នេះហើយ ទើបវាមាន តម្លៃខុសគ្នា ដល់ទៅ 100 ដុល្លារ ឯណោះ។

សម្រាប់ម៉ូឌែលទាំងនេះ នឹងមានលក់លើទីផ្សារ មួយចំនួន នៅថ្ងៃទី 2 ខែតុលា ខាងមុខ ហើយ ក៏មិនយូរ នៅពេលបន្ទាប់ ប៉ុន្មានសប្តាហ៍ ក៏អាចមានឈ្មួញ មួយចំនួនយក មកលក់ នៅលើទីផ្សារ ស្រុកយើងហើយ ដូចនេះអ្នក អាចរង់ចាំបាន តាមសម្រួល ប្រសិនបើអ្នក មានចិត្តចង់ ទិញយកមក ប្រើប្រាស់ តែក៏ត្រូវដឹងថា វាអាចមានតម្លៃ ថ្លៃជាងគេ បន្តិចហើយ មិនខុសពីការ ដាក់លក់ដំបូង របស់ Hero 4 នោះទេ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Hong
  • 10:24 AM, 20 September
  • ប្រភព: The Verge
  • Tag: កាម៉េរ៉ា