ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    អាវុធ​ធំ​របស់ Canon សម្រាប់​ថត​កុន ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ជាមួយ​តម្លៃ​រាប់​ម៉ឺនដុល្លារ

អាវុធ​ធំ​របស់ Canon សម្រាប់​ថត​កុន ប្រកាស​ចេញ​ជា​ផ្លូវ​ការ​ជាមួយ​តម្លៃ​រាប់​ម៉ឺនដុល្លារ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាទូទៅយើងធ្លាប់តែឃើញក្រុមហ៊ុន Canon បញ្ចេញកាមេរ៉ា សម្រាប់ថតរូបលក់ ក្នុងទីផ្សារ តែមិនមែនមាន ន័យថាក្រុមហ៊ុន ជប៉ុនមួយនេះ មានតែ កាមេរ៉ាថតរូប មួយមុខ ឯណា គឺថា Canon ក៏នៅមាន ផលិតផល ផ្សេងៗទៀត ជាច្រើន ដោយក្នុងនោះ ម៉ាស៊ីនកាមេរ៉ា សម្រាប់ថត វីដេអូខ្នាតធំ ក៏ Canon មានដែរ ហើយកាល ដើមខែកញ្ញា កន្លងទៅនេះ Canon ក៏បានប្រកាស ចេញអាវុធធុន ធ្ងន់របស់ខ្លួន មួយទៀត ដែលជា ម៉ាស៊ីនកាមេរ៉ា ថតកុន ខ្នាតធំ មានឈ្មោះ ហៅជាផ្លូវ ការថា EOS C700 ជាកាមេរ៉ា វីដេអូ Flagship ប្រចាំឆ្នាំ 2016 នេះរបស់ Canon តែម្ដង។

1cover

EOS C700 ចែកចេញជា 3 ប្រភេទផ្សេងៗគ្នាគឺ៖

  • EOS C700
  • EOS C700 PL
  • EOS C700 GS PL

ម៉ូឌែល C700 និង C700 PL គឺជាប្រភេទកាមេរ៉ា ថតកុនខ្នាតធំ ដោយវាបំពាក់មក ជាមួយនឹង សេនស័រប្រភេទ Super35 CMOS ទំហំ 35 មីលីម៉ែត្រ ដែលសេនស័រនោះ ជាប្រភេទ 4.5K ចំនែកឯ EOS C700 GS PL ក៏បានបំពាក់មក ជាមួយសេនស័រ CMOS ដូចគ្នា មានទំហំ 35 មីលីម៉ែត្រ (ធំមែនទែន) ជាប្រភេទ 4K ប៉ុណ្ណោះ រាងអន់ជាង ម៉ូឌែល 2 ខាងលើបន្តិច។ កាមេរ៉ាម៉ូឌែលនេះ មានលក្ខណៈសម្បត្តិ ពិសេសត្រង់ថា វាអាចថតវីដេអូ បានដល់ ទៅកម្រិត 4K ក្នុងល្បឿន 60fps បានយ៉ាង រលូនបំផុត ថែមទាំងអាច ថតក្នុងកម្រិត​ 2K បានក្នុងល្បឿន 240 fps ទៀតផង ជាប្រភេទ DCI និង UHD អាចកំណត់កម្រិត Ratio ដល់ទៅ 2:39:1 ពិតជាពិសេស សម្រាប់ការថត វីដេអូខ្នាតធំៗ បានពណ៌ដុតច្បាស់ ខ្លាំងបំផុត ដោយសេនស័រនឹង ធ្វើការ ចាប់យក វីដេអូទាំងមូល បានយ៉ាងប្រសើរ បូករួមទាំង កែវលែនប្រភេទ EF Mount អាចធ្វើការ ផ្លាស់ប្ដូរ ទៅតាមកាលៈទេសៈ បានផង ទៀតនោះ កាមេរ៉ានេះនឹង ធ្វើឲ្យផលិតកម្ម ថតកុនជាច្រើន ងាកមកប្រើ វាជាក់ជា មិនខាន។

2

លក្ខណៈសម្បត្តិទូទៅរបស់ EOS C700

  • Widescreen Video Capture: មាន​
  • Camcorder Media Type: ជាប្រភេទ Flash Card
  • Image Processor: ជាប្រផេទ Triple DIGIC DV5
  • Optical Sensor Type: ជាប្រភេទ Super35 CMOS ទំហំ 35 មីលីម៉ែត្រ
  • AE/AF Control: មុខងារចាប់មុខមនុស្ស
  • Video Format: ថតវីដេអូជាប្រភេទ H.264 និង XF-AVC, MPEG-4 AVC, ProRes, Apple ProRes Codec និង RAW ជាដើម
  • Image Recording Format: ជាប្រភេទ JPEG
  • Audio Signal Format: Linear PCM
  • Interfaces Provided: រន្ធតំណរភ្ជាប់មានដូចជា HDMI, SD-SDI, USB 2.0
  • Effect Video Resolution: ទំហំ 8.85 មេហ្គាភិចសែល
  • ISO (MAX): កម្រិតពន្លឺ ISO ខ្ពស់បំផុតដល់ 102400

លក្ខណៈសម្បត្តិមុខងារ Exposure និង White Balance

  • Exposure Mode: អាចកំណត់ដោយអ្នកថតបាន
  • White Balance: ស្វ័យប្រវត្តិ, កំណត់ដោយខ្លួនឯង
  • White Balance Preset: មានចាប់ពី 2000K ទៅ 15000K
  • Light Sensitivity: អាចកំណត់ ISO ចាប់ពី 200 ឡើងទៅ 102400

សមត្ថភាពថតវីដេអូរបស់ត្រកូល C700

  • Video Resolution (Max): 4.5K ជាប្រភេទ RAW ក្នុងល្បឿន 100 fps
  • Video Resolution (4K): ជាប្រភេទ RAW វីដេអូថតក្នុងល្បឿន 120fps
  • Video Resolution (4K): ជាប្រភេទ ProRes ថតក្នុងល្បឿន 60fps

3

ជាមួយនឹងមុខងារថតវីដេអូនេះ EOS C700 ស៊េរីក៏មានសេនស័រ ប្រភេទ Dual Pixel AF ផងដែរ ដែលយើងអាច កំណត់ឲ្យម៉ាស៊ីន កាមេរ៉ា និងកែវលែន ធ្វើការ Focus ទៅលើគោលដៅ បានយ៉ាង ប្រសើរ ពិសេស ចាប់មុខ មនុស្សតែម្ដង ដែលជួយយ៉ាង ច្រើនបំផុត នៅពេលថត ខ្សែភាពយន្ត។ កាមេរ៉ាខ្នាតធំ នេះក៏បាន បំពាក់មកជាមួយ នឹងអេក្រង់ជាប់មក ជាមួយម៉ាស៊ីន ស្រាប់ទំហំ 3 អ៊ីញ មានដត់អេក្រង់ ដល់ទៅ 1.036 លាន​ អាចឲ្យយើង កំណត់មុខងារថត ដោយបញ្ជា ឬមើលទៅ លើពត៌មាននានា ពេលកំពុង ថតបានថែម ទៀតផង តែវាពុំបាន បំពាក់មក ជាមួយនឹង ViewFinder ឡើយ មានន័យថា បើយើងចង់ បាន ViewFinder នោះ គឺត្រូវចំនាយប្រាក់ ខាងក្រៅទិញ បន្ថែមមួយផ្សេងទៀត ជាប្រភេទ EVF-V70 ដែល Canon លក់ក្នុងតម្លៃ មួយថ្លៃ ខ្លាំងដែរ។ ម្យ៉ាងវិញទៀត រន្ធសម្រាប់ដាក់ មេម៉ូរីគឺជា ប្រភេទ CFast កាតចំនួន 2 និងមានរន្ធ SD កាតផងដែរ ដោយមេម៉ូរីទាំង 2 ដើរតួខុសគ្នា ទៅតាមការថត វីដេអូទៅតាម ទំហំ និងល្បឿន ហ្វ្រេមក្នុង 1 វិនាទីជាដើម ដោយការថត វីដេអូក្នុងទំហំធំ ហើយប្រើល្បឿន ហ្វ្រេមខ្ពស់ គឺត្រូវប្រើ ពពួក CFast កាត តែបើថតវីដេអូ ទំហំតូចល្មមៗ យើងអាចប្រើ មេម៉ូរី SD កាតបាន។

4

ទាំងនេះនៅមិនទាន់អស់នៅឡើយទេ ម៉ាស៊ីនរបស់ EOS C700 ស៊េរីនេះ ក៏បានអាចយក ទៅប្រើប្រាស់ជាមួយឧបករណ៍ ជំនួយជាច្រើន ផ្សេងៗទៀត ផងដែរ ដូចជាឧបករណ៍ ស្រូបសម្លេង, ថ្មជំនួយ, ជើងដាក់ទៅលើ Tripod រុញ ឡើងចុះ ជាដើម និងផ្សេងៗទៀត និយាយឲ្យខ្លី ទៅឧបករណ៍ជំនួយ ដល់កាមេរ៉ា គឺអាចភ្ជាប់ ជាមួយវាបាន ស្ទើរតែ ទាំងអស់។ វាក៏បំពាក់មក ជាមួយនឹង មុខងារ WiFi ប្រភេទ IEEE 802.11b/g/n (2.4GHz) និង (5 GHz) ផងដែរ ទុកសម្រាប់ ផ្ទេរទិន្នន័យ ទៅកាន់ម៉ាស៊ីន កុំព្យូទ័រ ឬឧបករណ៍ ផ្សេងៗទៀត។ អ្នកអាចនឹង ឆ្ងល់ថាវាមាន ទម្ងន់ធ្ងន់ឬ ក៏យ៉ាងណា? ជាការ ពិតណាស់ តួខ្លួន កាមេរ៉ា EOS C700 ស៊េរីនេះ មានទម្ងន់សរុប 3440 ក្រាម 3 គីឡូក្រាមជាង ទៅហើយ រាងធ្ងន់គ្រាប់ បើដែរ ជាមួយនឹង វិមាត្រសរុប 167 x 154 x 327 មីលីម៉ែត្រ។

5

កាមេរ៉ាថតកុនខ្នាតធំរបស់ Canon ទាំង 3 ម៉ូឌែលខាងលើ និយាយឲ្យខ្លី ទៅគឺវាមាន សមត្ថភាពខុស គ្នាតែបន្តិច បន្តួចប៉ុណ្ណោះ ដោយគ្រោងនឹង ចេញលក់ នៅក្នុងទីផ្សារ នាចុងឆ្នាំ 2016 នេះឯងត្រូវ នឹងខែធ្នូ ជាមួយ នឹងតម្លៃ 35,000$ សម្រាប់ម៉ូឌែល EOS C700 និង C700 PL ហើយម៉ូឌែល EOS C700 GS PL នឹងចេញលក់ នៅដើមខែ មករាឆ្នាំ 2017 ជាមួយនឹងតម្លៃ 38,000$ ឯណោះ។

ខាងក្រោមគឺជាវីដេអូក្លីបរបស់ជប៉ុន ដែលបានថតឡើង ដោយប្រើប្រាស់ កាមេរ៉ា EOS C700 នេះតែម្ដង ពិតជាអស្ចារ្យ ខ្លាំងណាស់ បើអ្នកបើកមើល ក្នុងកម្រិត 4K

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 11:40 AM, 14 September
  • ប្រភព: Canon
  • Tag: កាម៉េរ៉ា