ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Samsung Galaxy Tab A (2016) ភ្ជាប់ជាមួយ S Pen ចេញជាផ្លូវការ!

Samsung Galaxy Tab A (2016) ភ្ជាប់ជាមួយ S Pen ចេញជាផ្លូវការ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដូចការរំពឹងទុកអញ្ចឹង ពត៌មានបែកធ្លាយ កាល​ពីប៉ុន្មាន​ថ្ងៃ​មុន​ពី​ស៊េរី​ថេប្លេត​ចេញ​ថ្មីរបស់ Samsung ដែល​មាន​ភ្ជាប់​មក​ជាមួយ​ប៊ិច S Pen ហើយ​នៅ​ពេលនេះ ពិតជាបានក្លាយជាការពិតមែន ដោយ Samsung បានប្រកាសជាផ្លូវការហើយ ថាស៊េរីនោះ ជាថេប្លេត Galaxy Tab A ប្រចាំឆ្នាំ 2016 ដែល​មាន​ភ្ជាប់​មកជាមួយប៊ិច S Pen បានដាក់បង្ហាញដំបូងនៅកូរ៉េខាងត្បូង ជាមួយតម្លៃប្រមាណ 440 ដុល្លារ។

cover

ថេប្លេតនេះ អាចមានអេក្រង់ដល់ទំហំ 10.1 អ៊ីញ, អាចបង្ហាញរូបភាពដល់កម្រិតច្បាស់ Full HD (1080 ភិចសែល), ប្រើប្រាស់បន្ទះឈីប Exynos 7870 អមជាមួយស៊ីភីយូ 8 គ្រាប់ ដែលរត់បានដល់ល្បឿន 1.6GHz, ដំនើរការប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow, មានរ៉េមដល់ទំហំ 3GB, អង្គផ្ទុក​ទិន្នន័យ​ដល់ទំហំ 32GB ហើយអាចបន្ថែមមេម៉ូរីក្រៅបានដល់ 256GB ឯណោះ។

អាចដាក់ស៊ីមកាតបាន ប្រើបានដល់ប្រព័ន្ធ 4G, ថាមពលថ្ម 7,300mAh, ប្រើប្រាស់ធម្មតា បានដល់ 14 ម៉ោង, កាមេរ៉ាក្រោយទំហំ 8 មេហ្គាភិចសែល ថែមទាំងមាន Flash ពន្លឺ 1 គ្រាប់ទៀតផង និងកាមេរ៉ា​មុ​ខ​ទំ​ហំ 2 មេហ្គាភិចសែល។

2 3 4 5 8

ដូចយើងបានរៀបរាប់ខាងលើ ថេប្លេតនេះ មានតម្លៃខ្ទង់ 440 ដុល្លារ ថែមទាំងមានប៊ិច S Pen ភ្ជាប់មក​ជាមួយ មានកំលាំងម៉ាស៊ីនខ្លាំងល្មម និងអាចដំឡើងទៅ Android 7.0 បាននៅពេលបន្ទាប់។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Hong
  • 4:10 PM, 13 September
  • ប្រភព: Samsung Global
  • Tag: នាឡិកាវៃឆ្លាត