ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    Sony ចេញកាមេរ៉ា អាចថត កម្រិត​រូប​ភាព 4k បាន​មិន​ចាញ់ GoPro ប៉ុន្មានទេ និង​មាន​លក្ខណៈ​សម្បត្តិច្រើនណាស់

Sony ចេញកាមេរ៉ា អាចថត កម្រិត​រូប​ភាព 4k បាន​មិន​ចាញ់ GoPro ប៉ុន្មានទេ និង​មាន​លក្ខណៈ​សម្បត្តិច្រើនណាស់

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះ Sony បានបង្ហាញ នូវផលិតផល នោះគឺកាមេរ៉ាអាចថត កម្រិតរូបភាព 4k បាន របស់ខ្លួន នៅព្រឹត្តិការណ៏ Ces។ កាមេរ៉ាអាចថត កម្រិតរូបភាព 4k នោះមានម៉ូឌែល X3000R ហើយម៉ូឌែល មួយទៀតនោះ គឺAS300R វាមានលក្ខណៈ ដូចគ្នាគ្រាន់ តែមិនអាចថត ដល់កម្រិត 4k បានសម្រាប់ ម៉ូឌែលមួយនេះ។

cover

X3000R មានការរចនា មកតូចរាង មិនខុសគ្នានឹងកាមេរ៉ា ពពួកថតវីឌីអូធំៗនោះទេ។ ដែលការចេញនេះ គឺប្រហែលជា Sony ចង់អោយ ទាន់ផ្នែកទីផ្សារ កាមេរ៉ា ជាមួយនឹង GoPro ផង។ ដូចមិត្តអ្នកអាន ដឹងស្រាប់ហើយ​ កាមេរ៉ាពពួក GroPro អីលូវនេះកំពុងល្បី ហើយមានឈ្មោះ បោះសម្លេង មានអ្នកប្រើច្រើនណាស់ មិនថាប្រទេសនានា ទេជាពិសេស ប្រទេសកម្ពុជា តែម្ដង។ រីឯលក្ខណៈសម្បត្តិ របស់កាមេរ៉ា ម៉ូឌែល X3000R និង AS300R ទាំងពីនេះមាន បំពាក់នូវបច្ចេកវិទ្យា សម្រាប់ជំនួយ ទប់លំនឹង ញ័របានយ៉ាងល្អ និងមានមុខងារ អោយយើងបញ្ជារ សម្រាប់លោកអ្នកកាន់តែមានភាពងាយ ស្រួលផងដែរ ។​

picture-1 picture-2

មិនត្រឹមតែប៉ុណ្ណោះ វាជាអាចធ្វើការចាប់មុខ បានយ៉ាងរហ័សផងដែល នៅពេលយើងធ្វើការថត តម្រង់ កាមេរ៉ា អោយចំមុខយើងផងនោះ។ បច្ចេកវិទ្យាជួយទប់លំនឹងញ័រ  នៅពេលថតនេះវាអាច អោយទប់លំនឹងញ័រ ទោះបីជាយើង ថតកម្រិត រូបភាព 4k ក៏ដោយ។

picture-4

 កាមេរ៉ា X3000R ជាកាមេរ៉ា មានមុខងារជាច្រើន និងលក្ខណៈសម្បត្តិ ដូចគ្នាសឹងតែទាំងអស់ហើយ។  យើងខ្ញុំសូមបញ្ជាក់សម្រាប់ កាមេរ៉ា X3000R និង AS300R អាចថត កម្រិតរូបភាព 1080p ដូចគ្នាបាន គ្រាន់តែសម្រាប់ ថតរូបភាពកម្រិត 4k វិញបានតែ ម៉ូឌែល X3000R ប៉ុណ្ណោះ។

picture-5

កាមេរ៉ាតូចពីរម៉ូឌែលទាំពីរនេះមានរាងតូច ងាយស្រួលយកតាម ខ្លួនតាមផ្លូវឆ្ងាយ ហើយជាប្រភេទកាមេរ៉ា សម្រាប់ ការថតដើរលេង ទៅផ្លូវឆ្ងាយបាន។ ចំពោះតម្លៃរបស់វាវិញ សម្រាប់ X3000R គឺតម្លៃ 400ដុល្លា និង  AS300R 300​ដុល្លា សម្រាប់ក្នុងទីផ្សារ អាមេរិច ចំពោះកម្ពុជាវិញ គឺមិនទាន់ដឹងនោះទេ។ ចំពោះតម្លៃនេះ ប្រសិនបើ មិត្ត អ្នកអានចូលចិត្តការ​ថតរូប ជាពិសេស​ធ្វើដំនើរកម្សាន្ត ចង់មានការ ថតទុកជាឯកសារ នោះលោកអ្នកអាពិចារណា ទិញវាបាន។

  • ដោយ: Visal
  • 1:46 AM, 11 September
  • ប្រភព: Wccftech
  • Tag: កាម៉េរ៉ា