ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Apple លែងចេញ iPad ដែលមានអង្គផ្ទុកទិន្នន័យ 16GB ទៀតហើយ រីឯតម្លៃក៏បញ្ចុះអោយថោកជាងមុនផងដែរ

Apple លែងចេញ iPad ដែលមានអង្គផ្ទុកទិន្នន័យ 16GB ទៀតហើយ រីឯតម្លៃក៏បញ្ចុះអោយថោកជាងមុនផងដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Apple បានចេញនូវ iPhone 7 និង iPhone 7 Plus នូវ​យប់​ម្សិល​មិញ​នេះ​ធ្វើ​អោយ​កក្រើក​ល្បី​ខ្លាំង​ណាស់ ទូទាំង​ពិភព​លោក។ ក្នុងនោះ​ដែរ ការចេញ iPhone 7 និង iPhone​ 7 Plus ពុំមានការភ្ជាប់ មកជាមួយនូវអង្គផ្ទុកទិន្នន័យ 16GB ទៀតនោះទេ។

cover

ការចេញអោយលែងមាន អង្គផ្ទុកទិន្នន័យ 16GB នេះគឺ ជារឿងល្អណាស់ ពីព្រោះទំហំអង្គផ្ទុកទិន្នន័យ 16GB សម្រាប់​អ្នកប្រើមួយចំនួន គឺគិតថាជាទំហំតូចដាក់ កម្មវិធី ធ្វើការថតវីដេអូមិនគ្រាន់ទេ។ ហើយ​ស្រប​ពេល​នេះដែរ Apple ក៏បានលែងមានអោយចេញ ពពួកត្រកូល iPad 16GB ទៀតហើយ ក្នុងនោះមាន iPad Pro 12.9 អ៊ីញ, iPad 9.7, iPad Air 2, iPad mini 4 និង iPad mini 2 ផង។ Apple មិនត្រឹម​តែ​មាន ការឈប់ចេញត្រកូល iPad 16GB នេះទេ ហើយ Apple ក៏គេបានបន្ថែមអង្គផ្ទុកទិន្នន័យដល់ទៅ 256GB ទៅវិញសម្រាប់ iPad Pro 12.9 អ៊ីញនិង iPad 9.7,  ហើយក្នុងនោះមានត្រឹមតែ 32GB, 128GB និង 256GB។ ហើយក៏សូមចូលរួមសោកស្តាយផងចំពោះទូរស័ព្ទ iPhone SE ដែលនៅតែ​មាន 16GB Apple មិនបានបំបាត់ទេ។

ខាងក្រោមនេះគឺជាតារាងតម្លៃថ្មីរបស់ពពួកត្រកូល iPad

picuture-1

ចំពោះតម្លៃ ត្រឹម 32GB របស់ ត្រកូល iPad ទាំងនេះ គឺជាតម្លៃ សមរម្យមួយ​ដែលអាច​អោយ​យើង​ក្នុង​ការ​ទិញវាបាន។ តម្លៃនេះ ដែលធ្លាប់ មានត្រឹម 16GB អីលូវ មកនូវជាមួយ ទំហំអង្គផ្ទុកទិន្នន័យធំល្មមមួយ ដល់ទៅ 32GB ឯណោះ តម្លៃទាំងនេះបើប្រសិនបើមិត្តអ្នកអានពេញ​ចិត្តអាចធ្វើការពិចារណា​ទិញវា​បាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-3

  • ដោយ: Visal
  • 8:35 AM, 09 September
  • ប្រភព: Gsmareana
  • Tag: ថេបប្លេត