ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    នេះ​គឺ​ជា​នាឡិកា​ឆ្លាត​របស់ Alcatel មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​សមត្ថភាព​ក៏​មិន​អន់ដែរ

នេះ​គឺ​ជា​នាឡិកា​ឆ្លាត​របស់ Alcatel មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​សមត្ថភាព​ក៏​មិន​អន់ដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

Alcatel នៅក្នុងព្រឹត្តិការណ៍ IFA 2016 បានដាក់បង្ហាញ ផលិតផលខ្លួន ជាច្រើន ដោយក្នុងនោះ រួមមានទាំងកាមេរ៉ា, ឧបករណ៍ VR, GPS ពិសេសឧបករណ៍ សម្រាប់ពាក់ ជាប់ខ្លួន ដែលជាផលិតផល ឆ្លាតវៃផងដែរ។ ក្នុងនោះនាឡិកាឆ្លាត ក៏ជាផលិតផលថ្មី មួយរបស់ក្រុមហ៊ុន មានទីស្នាក់ការ នៅប្រទេសបារាំង មួយនេះ ក៏ត្រូវបាន ដាក់តាំងបង្ហាញ ជាផ្លូវការ កាលពីម្សិលមិញនេះ វាមានគុណ សម្បត្តិល្អ​ ថែមទាំងមាន តម្លៃធូរថ្លៃ ទៀតផង ដោយវាមាន ឈ្មោះហៅជា ផ្លូវការថា MOVETIME WiFi Watch ជាមួយរូបរាង ស្រស់ស្អាត និងទាក់ទាញ​ តួម៉ាស៊ីនស្រោប ឡើងពីលោហៈធាតុ មានទម្ងន់ស្រាល ពាក់ក្នុងដៃ ទៅគឺមាន ភាពប្រណិត មិនចាញ់នាឡិកា ឆ្លាតតម្លៃថ្លៃៗ ដទៃឡើយ។

1

MOVETIME WiFi Watch អាចធ្វើការផ្លាស់ប្ដូរ ខ្សែចំនួន 3 ប្រភេទដូចជា ជ័រស្វិត, ស្បែក និងលោហៈទៅតាម ការពេញចិត្ត របស់ម្ចាស់ វាផ្ទាល់ ដោយខ្សែនីមួយៗ មានតម្លៃផ្សេងៗគ្នា ទៅតាម គុណភាព។ វាមានទំហំ អេក្រង់ 1.39 អ៊ីញ ជាប្រភេទ AMOLED មានសមត្ថភាព បង្ហាញរូបភាព បានក្នុងកម្រិត 400 x 400p អនុញ្ញាតឲ្យ ម្ចាស់របស់វា មើលទៅលើមុខងារ ជាច្រើនដូចជា ឆែកមើល Mail, សារជាអក្ស, ជំហ៊ាន, ចម្ងាយ, ពេលវេលា, ចង្វាក់បេះដូង ក៏ដូចជាបរិមាណ របស់កាហ្វេអ៊ីន ដែលអ្នកបាន ទទួលទានចូល រាងកាយ ជាដើម ដោយមុខងារ ទាំងនោះយើង អាចនិយាយ បានថា វាគឺជា នាឡិកាឆ្លាត ដែលជួយច្រើន ទៅដល់ការ ពិនិត្យផ្នែក សុខភាព និងការហាត់ ប្រាណផងដែរ។ យ៉ាងណាមិញ សម្រាប់កម្លាំងថ្ម យើងនៅ មិនទាន់ដឹង ច្បាស់នៅ ឡើយទេថា វាអាចប្រើប្រាស់ បានប៉ុន្មានថ្ងៃ ឬប៉ុន្មានម៉ោង នោះទេ តែជាទូទៅ ទំហំអេក្រង់ អមមកជាមួយ អេក្រង់ប្រភេទ AMOLED បែបនេះ គឺវាមិនអាចប្រើ លើសពី 2 ថ្ងៃនោះទេ!

2

លក្ខណៈពិសេសផ្សេងទៀតគឺថា នាឡិកាឆ្លាតនេះ បានបំពាក់មក ជាមួយនឹង WiFi និង Bluetooth ជាប់មករួច ជាស្រេច​ ដែលយើងអាច ភ្ជាប់វាទៅកាន់ ស្មាតហ្វូន និងថេប្លេត ដំណើរការដោយ ប្រព័ន្ធប្រតិបត្តិការ Android និង iOS បានយ៉ាងប្រសើរ ថែមទាំងមាន រន្ធបំពងសម្លេង ភ្ជាប់មករួច ជាស្រេច អាចឲ្យ យើងធ្វើការ ហៅចេញ ឬទទួលការ Call ចូលតាមរយៈ ទូរស័ព្ទរបស់យើង ដោយនិយាយ ផ្ទាល់ពីនាឡិកា តែម្ដង មិនចាំបាច់ យកទូរស័ព្ទមក និយាយជាមួយឡើយ។ យ៉ាងណាមិញ MOVETIME WiFi Watch ពុំប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ Android Wear នោះឡើយ គឺវាប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ ផ្ទាល់ខ្លួន របស់ Alcatel ផ្ទាល់តែម្ដង ដោយវាមាន User Interface ស្រដៀងទៅនឹង Android Wear ផងដែរ ដោយយើងអាច បញ្ជាដោយម្រាម ដៃអូសទៅស្ដាំ ទៅឆ្វេង និងឡើងលើ ចុះក្រោមបាន យ៉ាងងាយស្រួល។

3cover

នាឡិកឆ្លាតវៃដំបូងគេរបស់ Alcatel នេះនឹងចេញលក់ ដំបូងគេនៅ សហរដ្ឋអាមេរិក ជាមួយនឹង តម្លៃប្រមាណជា 150$ ប៉ុណ្ណោះ តែមិនដឹងថា វានឹង មានវត្តមាន លក់នៅក្នុង ទីផ្សារស្រុកខ្មែរ យើងឬ យ៉ាងណានោះទេ តែយើងនឹង រង់ចាំមើល ទាំងអស់គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 9:43 AM, 06 September
  • ប្រភព: Engadget
  • Tag: នាឡិកាវៃឆ្លាត