ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Lenovo Yoga Book ជា​ពពួក Tablet ថ្មី​ដែល​ភ្ជាប់​នូវ​ទ្រនាប់​ចុច​ដ៏ស្ដើង ហើយ​អាច​ប្រើប៊ិច​គូរ​ជារូប​ផ្សេងៗ​នៅ​លើវា​ទៀតផង

Lenovo Yoga Book ជា​ពពួក Tablet ថ្មី​ដែល​ភ្ជាប់​នូវ​ទ្រនាប់​ចុច​ដ៏ស្ដើង ហើយ​អាច​ប្រើប៊ិច​គូរ​ជារូប​ផ្សេងៗ​នៅ​លើវា​ទៀតផង

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្មីៗនេះក្រុមហ៊ុន Lenovo បានចេញ នូវ Tablet ថ្មីរបស់ខ្លួន ដែលមាន​ឈ្មោះថា Yoga Book ដែលជា tablet ថ្មីរបស់ Lenovo។ Lenovo បាន​បញ្ចេញ tablet ថ្មីរបស់ខ្លួន​លើក នេះកាន់​តែមានរូបរាង​ស្ដើ​ង​ស្អាត​​ទៀត​ផង អ្វីដែលពិសេសនោះគឺ Yoga Book បានភ្ជាប់នូវទ្រនាប់ចុច រាបស្មើរហើយស្ដើង។ ទ្រនាប់ចុច មួយ នេះពុំមានប៊ូតុងសម្រាប់ចុច លាតចេញក្រៅនោះទេ វារាបស្មើរទាំងអស់ ធ្វើអោយ​យើង​ពិបាក​វាយអក្សរបន្តិចហើយមើលទៅ។

cover

ចំនុចពិសេសរបស់ ទ្រនាប់ចុច​នេះគឺ យើងអាចយកប៊ិច ដែលភ្ជាប់មកជាមួយ Yoga Book នេះសរសេរ​ រឺគូរអ្វីក៏បាន។ ម្យ៉ាងវិញទៀត Lenovo បញ្ចេញ Yoga Book នេះ​ក៏ជាការប្រកួតក្នុងទីផ្សារ អោយឈ្នះ  Surface Pro 3 របស់ Microsoft ផងដែរ  ដោយ Tablet ទាំងពីរនេះ ការដូចគ្នាមានលក្ខណៈសម្បត្តិ ប្រហាក់ប្រហែលគ្នាគ្រាន់តែ Yoga Book មានអ្វីលើសបន្តិចបន្តួចប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ Yoga Book ក៏អាចប្រើប្រាស់ ប្រពន្ធ័ប្រតិបត្តិការ Android ក៏បាននិង Windows 10 ក៏បាន។ ចំណែក ឯការ​សរសេរ រឺគូររូបជាមួយប៊ិច វិញគឺវាមិនតំណើរការឡើយ ប្រសិនអ្នកប្រើប្រាស់ ប៊ិច ក្រៅពីរបស់  Yoga Book នោះ មិនថាប៊ិច របស់ Tablet ផ្សេងៗ រឺប៊ិចធម្មតាក៏ដោយ។

2

3

Yoga Book មានទំងន់ត្រឹមតែ 0.68 គីឡូក្រាមប៉ុណ្ណោះវាស្រាលខ្លាំងណាស់ រួមទាំង ទ្រនាប់ចុចផង តែ​ទំងន់​មិនដល់ 1គីឡូនោះទេ និងវាងាយស្រួលអោយយើងដាក់តាមខ្លួន ទៅណាឆ្ងាយ​យួរវាមិនងាយធ្ងន់ ទៀតផង។ ទ្រនាប់ចុចនេះមានភាពពិសេសត្រង់យើងអាច យកក្រដាស ដាក់ពីលើហើយ នៅតែ​សរសេរ​បាន នេះជាភាពងាយស្រួលសម្រាប់ ការសរសេរដានតាម។

4 5

រឿងដែលអស្ចារ្យនោះគឺការ គូរដានតាមរូប​ផ្សេងៗ​​ ដែលពិបាកហើយចង់គួរដូច គ្រាន់តែយករូបនោះដាក់​ពី​លើ​ទ្រនាប់ចុច ធ្វើការគូរដានតាម។ Yoga Book នេះប្រើប្រាស់កម្លាំងម៉ាស៊ីនដោយ បន្ទះឈីប Intel Atom x5 ចំណែកឯថ្មវាវិញ មានកម្លាំងដល់ទៅ 8500មីលីអំពែ ដែលអាចអោយយើង​លេងប្រើប្រាស់​វា​ធម្មតា ដល់ទៅ 15ម៉ោង ឯណោះ និងមានអេក្រង់ទំហំ 10.9 អ៊ីងដែលអាចបង្ហាញ រូបភាពបាន Full HD។ ចំពោះតម្លៃរបស់វាវិញគឺ  Yoga Book ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android តម្លៃត្រឹមតែ 499ដុល្លារ និង Yoga Book ដែលប្រើប្រាស់ Windows 10 549​ដុល្លារ។ Yoga Book ជា tablet មាន​លក្ខណៈ​សម្បត្តិ ច្រើនសាកសម សម្រាប់អ្នកចូល ចិត្តគូររូប និង ឌីហ្សាញផងដែរ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Visal
  • 2:35 PM, 05 September
  • ប្រភព: Engadget
  • Tag: ថេបប្លេត