ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កាមេរ៉ា​ថត​រូប​និង​វីដេអូ​បាន 360 ឌឺក្រេ​លើក​ដំបូង​របស់ Alcatel តូច​ហើយ ធូរ​ថ្លៃ​ថែមទៀត

កាមេរ៉ា​ថត​រូប​និង​វីដេអូ​បាន 360 ឌឺក្រេ​លើក​ដំបូង​របស់ Alcatel តូច​ហើយ ធូរ​ថ្លៃ​ថែមទៀត

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រិយមិត្តប្រហែលជាបានស្គាល់រួចមកហើយ ជាមួយនឹងកាមេរ៉ា 360 របស់ Samsung ក៏ដូចជា LG ដែលបានបង្ហាញ ខ្លួននាដើម ឆ្នាំនេះ ហើយក៏បាន ចេញលក់ ផងដែរ ដែលវាមាន រូបរាងធំ ហើយថែមទាំង មានតម្លៃថ្លៃ ដល់ទៅជាង 300$ ឯណោះ។ យ៉ាងណាមិញ បញ្ហាតម្លៃនឹងត្រូវ បានដោះស្រាយ ជាមួយនឹង កាមេរ៉ាថ្មីស្រឡាង លើកដំបូងគេមួយ របស់ក្រុមហ៊ុន Alcatel ដែលបានបង្ហាញ ខ្លួនជាផ្លូវ ការនៅក្នុង ព្រឹត្តិការណ៍ IFA​ 2016 ដោយវាមាន ឈ្មោះហៅជា ផ្លូវការថា Alcatel 360 ជាកូនកាមេរ៉ា មានទំហំតូច តែសមត្ថភាព វិញក៏អស្ចារ្យ មិនចាញ់ផលិតផល ថ្លៃៗដែរ។

1

Alcatel 360 ចែកចេញជា 2 ប្រភេទផ្សេងៗគ្នាដោយមួយមាន រាងសំប៉ែត និងមួយទៀត មានរាងមូល ដូចរូបភាព ខាងក្រោម។ កាមេរ៉ាទាំង 2 នេះមាន សមត្ថភាព ដូចគ្នា​ ខុសត្រង់តែ រចនាបថប៉ុណ្ណោះ។ Alcatel 36០ ក៏បានបំពាក់មក ជាមួយកែវលែន ខាងមុខ ជាប្រភេទ Fisheye ដែលអាច អនុញ្ញាត ឲ្យយើងថតរូប បានដល់កម្រិត 210 ឌឺក្រេ ទទួលបាននូវ Background ធំទូលាយ ថតបានជុំ គ្នាច្រើន។ យ៉ាងណាមិញ ដោយសារតែ Alcatel 360 ផ្ដោតសំខាន់ ទៅលើតម្លៃ ដូច្នេះហើយវា ពុំមានថ្មជាប់ ម៉ាស៊ីននោះទេ ហើយក៏គ្មាន កន្លែងបន្ថែមមេម៉ូរីកាត ដើម្បីរក្សា ទុករាល់រូប និងវីដេអូ បានហើយ មានន័យថាយើងត្រូវ ប្រើប្រាស់វាភ្ជាប់ ទៅកាន់ស្មាតហ្វូន ឬថេប្លេត ទាមរយៈ ឌុយដោត USB ដោយវា ប្រើប្រាស់កម្លាំងថ្មទូរស័ព្ទ ឬថេប្លេត តែម្ដង ចំនែករាល់រូបភាព និងវីដែអូ​ នឹងត្រូវរក្សាទុក ក្នុងម៉ាស៊ីនទូរស័ព្ទ ឬថេប្លេត ដែលបានភ្ជាប់ តែម្ដង។

2cover

ដើម្បីប្រើប្រាស់ Alcatel 360 បានគឺយើងត្រូវ តម្លើងកម្មវីធីផ្ទាល់ ចេញពី Play ឬ App Store ទើបកាមេរ៉ាស្គាល់គ្នា ជាមួយម៉ាស៊ីន ស្មាតហ្វូនរបស់យើង ហើយការថតរូប គឺយើងអាចបញ្ជា តាមរយៈ ទូរស័ព្ទបាន។ បច្ចុប្បន្នវា នៅមិនទាន់ចេញ លក់តាមទីផ្សារ ជាផ្លូវការ នោះទេ តែសម្រាប់តម្លៃ វិញគឺប្រហាក់ ប្រហែល 111$ ប៉ុណ្ណោះ ដោយយើងអាច ជ្រើសរើសយកម៉ូឌែល មួយណាក៏បាន តាមចិត្តចង់។ ពត៌មានបន្ថែមយើង នឹងចេញផ្សាយ បន្តបន្ទាប់ទៀត នៅពេលកាមេរ៉ា 360 នេះចេញលក់ ជាផ្លូវការ!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 10:11 AM, 05 September
  • ប្រភព: Phone Arena
  • Tag: កាម៉េរ៉ា