ទំព័រដើម    >    នាឡិកាវៃឆ្លាត    >    ព័ត៌មាន    >    Apple Watch 2 លេច​ធ្លាយ​រូបរាង មាន​ទំហំ​កំរាស់​កាន់​តែស្តើង តែ​ថ្មធំ​ជាងមុន(មានវីដេអូ)

Apple Watch 2 លេច​ធ្លាយ​រូបរាង មាន​ទំហំ​កំរាស់​កាន់​តែស្តើង តែ​ថ្មធំ​ជាងមុន(មានវីដេអូ)

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ថ្ងៃដែល Apple​ ត្រូវបង្ហាញ iPhone 7 ក៏ជិត​មក​ដល់​លក្ខណៈសម្បត្តិ និង រូបរាង iPhone 7​ ក៏បាន​លេច​ធ្លាយ​ខ្លះៗ​ផង​ដែរ។ ឥលូវនេះរឿងដែរ មិននឹកស្មានដល់នោះ Apple Watch 2 ក៏បែកធ្លាយ រូបរាង​កញ្ចក់​ផងដែរ។ ការលេចធ្លាយរូបរាងនិងទំហំកំរាស់កញ្ចក់របស់ Apple Watch 2​ គឺត្រូវគេបាន​ឃើញ តាមបណ្ដាញ YouTube ដែលមាន Channel ឈ្មោះថា Bytesuperstore ដែលអ្នកបង្ហោះ​វីដេអូ​បង្ហាញនូវ Apple Watch 2 នេះ។

cover

 ក្នុងនោះដែរ Apple Watch 2 ប្រហែលជាត្រូវដាក់អោយចេញ ពីរប្រភេទ គឺទំហំ ទំហំ 38mm និង 42​mm។ បន្ទាប់ ពីការចេញវីដេអូបង្ហាញអំពីកញ្ចក់ Apple​ Watch 2 ទាំងពីរនេះមក គឺគេអាចស្មាន​ដឹងថា Apple មិនបានធ្វើការពង្រីកអេក្រង់ Apple Watch 2 ទៀតទេ គឺកំណត់ត្រឹមប៉ុណ្ណឹង។ ប៉ុន្តែបែរជា​ពង្រីក​ថ្មរបស់ Apple Watch 2 ធំជាងមុន ការពង្រីកមានរាងធំជាងមុនវាអាចធ្វើអោយទំងន់ Apple Watch 2 នេះមានទំងន់ធ្ងន់ជាង Apple Watch ធម្មតាបន្តិចហើយមើលទៅ។

1 2 3

 មិនត្រឹមតែប៉ុណ្ណោះការលេចធ្លាយនេះត្រូវអោយបានដឹងថា ក្រុមហ៊ុនក៏បានធ្វើការ ផ្លាស់ប្ដូរ ប្រព័ន្ធ​ប្រត្តិបត្តិការ​ដែលមានក្នុង Apple Watch 2 នោះគឺ watchOS 3 ផងដែរ ប៉ុន្តែមិនដឹងច្បាស់​ថា​គេ​មាន​ការ​បន្ថែម​នូវចំនុចអ្វីទៀតនោះទេ ជាពិសេសប្រព័ន្ធ GPS និងកម្មវិធីផ្សេងទៀតក្នុង Apple Watch 2 ។ ចំពោះតម្លៃវិញគឺមិនទាន់ដឹង នូវឡើយទេ ដូច្នេះបើចង់ដឹងច្បាស់តម្លៃនិង រូបរាងពេញឡេញនោះត្រូវ​ចាំមើល​នៅថ្ងៃចេញរបស់។

ខាងក្រោមនេះជាវីដេអូបង្ហាញពីកញ្ចក់និងថ្មរបស់ Apple Watch 2

 ***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួល បានវីដេអូថ្មីៗ​!​!!

cambo

  • ដោយ: Visal
  • 8:17 AM, 04 September
  • ប្រភព: Bytesuperstore
  • Tag: នាឡិកាវៃឆ្លាត