ទំព័រដើម    >    កាម៉េរ៉ា    >    ព័ត៌មាន    >    កាមេរ៉ា​ថ្មី​របស់​ក្រុមហ៊ុន Garmin ថត​កម្រិត 4K មិន​ចាញ់ GoPro Hero4 Black ទេ

កាមេរ៉ា​ថ្មី​របស់​ក្រុមហ៊ុន Garmin ថត​កម្រិត 4K មិន​ចាញ់ GoPro Hero4 Black ទេ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ក្រុមហ៊ុន Garmin ជាក្រុមហ៊ុនល្បីថាពូកែផ្នែក បច្ចេកវិទ្យា GPS ដែលក្នុង នោះមាន គ្រឿងអេឡិចត្រូនិច ដូចជា នាឡិកាដែលមាន GPS ផង Smartwatch ផង និង កម្មវិធីផែនទី សម្រាប់ Mac OS Xផងដែរ។ ថ្មីៗនេះក្រុមហ៊ុន Garmi nបានចេញនូវ ការមេរ៉ា ដែលមាន រាងតូច ដូច GoPro អញ្ចឹងដែរ ហើយអាច មានលក្ខណៈ សម្បត្តិ ខ្លាំងដូច GoPro និងមានអ្វីដែរ GoPro ពុំមាន ទៀតផង។

cover

កាមេរ៉ា Garmin ចេញនោះមាន ឈ្មោះថា Virb Ultra 30។ Virb Ultra 30 មានការ រចនាទាំងតួខ្លួន មាន រាង រឹងមាំជាង GoPro។ Virb Ultra 30 ជាកាមេរ៉ា ដែល អាចអោយយើង ថតកម្រិត 4k បានដល់ frame rate ក្នុងមួយវិនាទី 30 ឯណោះ។ Virb Ultra 30 របស់  Garmin បានបំពាក់ អេក្រង់ LCD Touchscreen ងាយស្រួលអោយ យើងធ្វើការ បញ្ជាវា ហើយយើង ក៏អាចធ្វើការ Livestreaming ទៅក្នុង YouTube ផងដែរ។ ចំនុចពិសេស របស់ វានោះ គឺមានបំពាក់ បច្ចេកវិទ្យា GPS មកជាមួយនិង sensor ក្នុងការ ​ចាប់ហើយ បង្ហាញ នៅលើអេក្រង់ ដោយប្រាប់ ពីចម្ងាយ ល្បឿន និងកម្លាំង យើងប្រើ។

1

2

ប្រសិនបើមិត្តអ្នកអានចូលចិត្តការ ដើរលេងនិងមាន ការថតកម្សាន្ត ជារូបភាព និងវីដេអូ ទុកឯកសារ សម្រាប់ការ ចងចាំទុកនូវភាព សប្បាយរីករាយរបស់ លោកអ្នក Virb Ultra 30 ជាជំរើសទីពីរ ហើយរបស់លោក អ្នកបន្ទាប់ពី GoPro។ Virb Ultra 30 និង GoPro Hero4 Black កាមេរ៉ាសម្រាប់ ថតដ៏សែនតូច ទាំងពីរនេះ មានមុខងារថត ផ្សេងៗ គឺសឹងតែដូចគ្នា ទាំងអស់ គ្រាន់តែ Virb Ultra 30 ចេញក្រោយ មាន មុខងារថ្មីប៉ុន្មាន ចំនុចប៉ុណ្ណោះ។ Virb Ultra 30 និង GoPro Hero4 Black គឺមានកម្រិត ថតច្បាស់ដូចគ្នា ចំពោះតម្លៃ វិញក៏ប្រហាក់ ប្រហែលគ្នាដែរ ដែល  Virb Ultra 30 ក្រុមហ៊ុន Garmin កំពុងដាក់លក់ ក្នុង តម្លៃ 500 ដុល្លារ។

  • ដោយ: Visal
  • 10:38 AM, 03 September
  • ប្រភព: Tweak Town
  • Tag: កាម៉េរ៉ា