ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ធំ​ល្មម​ចាប់​កាន់​ជាមួយ​នឹង​ថេប្លេត​ស៊េរី​ថ្មី​របស់ Huawei ទើប​នឹង​បញ្ចេញ​មួយនេះ!

ធំ​ល្មម​ចាប់​កាន់​ជាមួយ​នឹង​ថេប្លេត​ស៊េរី​ថ្មី​របស់ Huawei ទើប​នឹង​បញ្ចេញ​មួយនេះ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលប៉ុន្មានម៉ោងមុននេះ គឺនៅក្នុងព្រឹត្តិការណ៍ IFA ដែលជាព្រឹត្តិការណ៍ ដាក់បង្ហាញ នូវផលិតផលថ្មី របស់ក្រុមហ៊ុន បច្ចេកវិទ្យា ក្រុមហ៊ុន Huawei បានធ្វើការ ដាក់បង្ហាញនូវ សមិទ្ធផលថ្មីៗ របស់ខ្លួន មួយចំនួន ដោយក្នុងនោះ រួមមានទាំង ស្មាតហ្វូន និងថេប្លេត ដែលសុទ្ធតែ ទើបនឹង បង្កើតឡើង តែម្តង។ ចំពោះ ថេប្លេតស៊េរីថ្មី របស់ក្រុមហ៊ុន នេះដែរ វាមាន ឈ្មោះថា Huawei MediaPad M3 គឺជាថេប្លេត ជំនាន់ថ្មីមួយ ដែលក្រុមហ៊ុន Huawei បានរចនាឡើង អោយមើល ទៅកាន់ ប្លែក ស្អាត និងគួរអោយ ទាក់ទាញ ជាងស៊េរីមុនៗ ហើយកាន់តែ ពិសេសនោះ វាក៏មានអេក្រង់ កាន់តែធំ ជាងមុន ផងដែរ។

Cover1

ហើយនេះគឺជាលក្ខណៈសម្បត្តិត្រួសៗ របស់វា ដែលអ្នកអាច ស្វែងយល់បាន៖

  • តួខ្លួនផលិតឡើងពីលោហៈធាតុ និងមាន ២ ពណ៌គឺ ពណ៌មាស និងពណ៌ប្រផេះ
  • អេក្រង់ទំហំ 8.4 អ៊ីញ ប្រភេទ IPS LCD អាចបង្ហាញរូបភាព បានក្នុងកម្រិត 1600 x 2560 ភិចសែល និងមានដង់ស៊ីតេ អេក្រង់ 359 ppi
  • ប្រើប្រាស់បន្ទះឈីប HiSilicon Kirin 950 មានស៊ីភីយូ ជាប្រភេទ Octa-core និងជីភីយូ ជាប្រភេទ Mali-T880 MP4
  • រ៉េមមានទំហំ 4GB និងអង្គផ្ទុកទិន្នន័យក្នុង ម៉ាស៊ីនទំហំ 32/64GB (អាចបន្ថែមបាន)
  • ដំណើរការដោយ Android Marshmallow 6.0 និងស្រោបដោយ Emotion UI 4.1 UI
  • ទំហំថាមពលថ្ម 5100 mAh
  • កាមេរ៉ាក្រោយទំហំ 8MP ជាប្រភេទ AutoFocus អាចថតវីដេអូបាន ក្នុងកម្រិត 1080p @30fps, កាមេរ៉ាមុខ ទំហំ 8MP ដូចគ្នា (តែសមត្ថភាព មិនទាន់ដឹងថា ដូចគ្នានៅ ឡើយទេ រង់ចាំមើល ពេលចាប់កាន់ ផ្ទាល់សិន)
  • ទ្រនាប់ស្គេនម្រាមដៃ។

Huawei MediaPad M3 នេះ មិនទាន់មានដាក់លក់ នៅលើពិភពលោក នៅឡើយទេ តែត្រៀមនឹង ដាក់លក់ នាពេលឆាប់ៗ ខាងមុខ នេះហើយ ដោយក្នុងម៉ូឌែល និមួយៗ មានតម្លៃ៖

  • 32GB WiFi = 390$
  • 64GB WiFi = 446$
  • 32GB LTE = 446$
  • 64GB LTE = 502$

តើអ្នកទាំងអស់គ្នា យល់យ៉ាងណាដែរ ចំពោះថេប្លេត មួយនេះ?

OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA OLYMPUS DIGITAL CAMERA

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-3

  • ដោយ: Mai
  • 10:22 AM, 02 September
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត