ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ថេប្លេត 7 អ៊ីញ ស៊េរីថ្មីរបស់ Acer បានបង្ហាញ ខ្លួនជាផ្លូវ ការហើយ!

ថេប្លេត 7 អ៊ីញ ស៊េរីថ្មីរបស់ Acer បានបង្ហាញ ខ្លួនជាផ្លូវ ការហើយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប៉ុន្មានម៉ោងមុននេះ នៅក្នុងព្រឹត្តិការណ៍ IFA, ក្រុមហ៊ុន Acer ដែលអ្នក​ទាំងអស់គ្នា ធ្លាប់តែស្គាល់ថា ជាក្រុមហ៊ុន ផលិតនូវ កុំព្យូទ័រយួរដៃនោះ បានបញ្ចេញនូវ ថេប្លេត ស៊េរីថ្មីមួយ ម៉ូឌែល របស់ខ្លួនហើយ ដែលមាន រហ័សនាមថា Iconia Talk S។ ចំណុចដែល លេចធ្លោ បំផុតនៅលើ ទូរស័ព្ទនេះ គឺវាមានអេក្រង់ធំ ដល់ទៅ 7 អ៊ីញឯណោះ ដែលវា ពិតជា ពិសេសមែនទែន អាចអោយយើង ប្រើប្រាស់ ឬក៏ទស្សនា វីដេអូ ក៏ដូចជា លេងហ្គេម បានយ៉ាង ជក់ចិត្ត តែម្តង។

Cover

យ៉ាងណាមិញ បន្ថែមពីមាន អេក្រង់ធំហើយនោះ ថេប្លេតមួយនេះ ក៏មាននូវ ចំណុចគួរអោយ ចាប់អារម្មណ៍ មួយចំនួនទៀត ផងដែរ ដោយក្នុងនោះ មានដូចជា៖

  • អេក្រង់អាចបង្ហាញរូបភាព ក្នុងកម្រិត HD
  • ប្រើប្រាស់ឈីប MediaTek លេខ MT8735
  • RAM 2GB និងអង្គផ្ទុកទិន្នន័យ ក្នុងម៉ាស៊ីន 16/32GB (អាចបន្ថែម ខាងក្រៅបាន)
  • ដំណើរការដោយ Android Marshmallow 6.0
  • ស៊ីម ២ ប្រភេទ 4G LTE
  • កាមេរ៉ាក្រោយ 13MP, កាមេរ៉ាមុខ 2 MP
  • និងផ្សេងៗ មួយចំនួនទៀត។

1

ដោយសារតែ វាទើបតែដាក់បង្ហាញ ក្តៅៗ ហេតុដូច្នេះហើយ វាមិនទាន់មាន លក់នៅលើ ទីផ្សារទេ តែទោះជាយ៉ាង ណាក៏ដោយ Acer ក៏បាន បង្ហើបពីតម្លៃ របស់ថេប្លេត មួយនេះ ផងដែរ ដោយតម្លៃ នៅលើទីផ្សារ ពិភពលោក គឺស្មើនឹង 190$ ប៉ុណ្ណោះ។ ចំណែកឯ តម្លៃពេលមក ដល់ខ្មែរវិញ នៅមិនទាន់ ច្បាស់ នៅឡើយទេ។

សម្រាប់អ្នកទាំងអស់គ្នា តើយល់យ៉ាងណាដែរ ចំពោះថេប្លេត អេក្រង់ 7 អ៊ីញ មួយនេះ?

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Mai
  • 9:53 AM, 01 September
  • ប្រភព: Phone Arena
  • Tag: ថេបប្លេត