ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Galaxy Tab S 8.4 របស់​អ្នក​ក៏​អាច​ឡើង​ទៅ​កាន់ Android Marshmallow បានដែរ

Galaxy Tab S 8.4 របស់​អ្នក​ក៏​អាច​ឡើង​ទៅ​កាន់ Android Marshmallow បានដែរ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សម្រាប់ប្រិយមិត្តដែលជាម្ចាស់របស់ Galaxy Tab S 8.4 បានកំពុង ប្រើប្រាស់ថេប្លេត របស់ខ្លួន ដំណើរការដោយប្រព័ន្ធ ប្រតិបត្តិការ Android ជំនាន់ Lollipop ជាក់ជា មិនខាន ហើយក៏មិនគិត ថាអាចនឹងឡើង ទៅកាន់ Android Marshmallow ជំនាន់ 6.0 បានដែរ តែកុំទាន់អាល អស់សង្ឃឹម អីព្រោះ Samsung បានប្រកាស ហើយថា Galaxy Tab S 8.4 អាចឡើង ទៅកាន់ Android Marshmallow នាពេលឆាប់ៗ ខាងមុខនេះ ជាប្រភេទ Firmware ដើមចេញពី Samsung ផ្ទាល់តែម្ដង មិនមែនជា Firmware ឬក៏ Rom កែច្នៃបង្កើត ដោយក្រុម Developer ឡើយ។

1

ជាមួយនឹងកំណែ Update ថ្មីសម្រាប់ Galaxy Tab S 8.4 នេះគឺចាប់ផ្ដើម បើកឲ្យធ្វើការ Update តាមរយៈ Settings > About Phone > Software Update > Check for Update ហើយ មានន័យថា នៅប្រទេសនា ប៉ែកអឺរ៉ុបមួយចំនួន បានកំពុង ទទួលបានកំណែ Update ថ្មីនេះ ទាំងនៅលើ Tab S 10.5 និង Tab S 8.4 នេះ ដោយវាបាន ពាំនាំមកនូវ ការកែប្រែ User Interface បែប Android Marshmallow ថ្មី ថែមទាំង បំពាក់មកជាមួយ នឹងមុខងារថ្មីៗ ជាច្រើន ពិសេស App Permission ដែលម្ចាស់ឧបករណ៍ អាចកំណត់បាន ទៅតាម ចិត្តចង់ ពិសេសការធ្វើ ឲ្យម៉ាស៊ីនដំណើរការ បានកាន់ តែរលូន និង​បង្កើន សមត្ថភាពកម្លាំងថ្ម ធ្វើឲ្យម៉ាស៊ីន ស៊ីថ្មតិច ជាងមុនជាមួយ នឹងមុខងារ Doze។ សរុបមកកំណែ Update ថ្មីនេះ នឹងនាំយក Android Marshmallow 6.0.1 មកដាក់ឲ្យ ដំណើរការនៅលើ ម៉ាស៊ីនរបស់អ្នក តែម្ដង ដូចថេប្លេត ស៊េរីថ្មីៗ កំពុងដំណើរការ ដោយ Android Marshmallow អញ្ចឹងដែរ។

2cover

គួរបញ្ជាក់ផងដែរថា Tab S 8.4 ដែលកំពុងបើក ឲ្យធ្វើការ Update នោះគឺមានម៉ូឌែល ម៉ាស៊ីនលេខ SM-T705 ចំនែកម៉ូឌែល ផ្សេងពីនេះ អាចនឹងទទួល បានឆាប់ៗ ខាងមុខ។ ហេតុនេះសម្រាប់ អ្នកនៅស្រុក ខ្មែរ បើចង់ ធ្វើការ Update ឡើងទៅកាន់ Android Marshmallow នោះត្រូវ ចូលទៅ Settings ឆែករក មើលកំណែ Update ក្រែងវាធ្លាក់ មកដល់ម៉ាស៊ីន របស់អ្នក ម្យ៉ាងត្រូវឆែក មើលលេខម៉ូឌែល ផងដែរ បើខុសពីខាង លើអ្នកអាច នឹងត្រូវរង់ចាំ យូរបន្ថែមទៀត។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Por
  • 10:15 AM, 27 August
  • ប្រភព: GSM Arena
  • Tag: ថេបប្លេត