ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Galaxy Tab S3 នឹង​បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ​ហើយ

Galaxy Tab S3 នឹង​បង្ហាញ​វត្ត​មាន​ជា​ផ្លូវ​ការ​នៅ​ខែ​ក្រោយ​នេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

តាមការចេញផ្សាយនៅក្នុង វេបសាយ​របស់​ក្រុម​ហ៊ុន Samsung ប្រចាំ​ប្រទេស​កូឡុំប៊ី បន្ទាប់​ពី​ការ​ប្រកាស​ស្មាត​ហ្វូន Galaxy Note 7 រួច​នោះ ក្រុមហ៊ុន​ក៏​បាន​និយាយ​ពី​ថេប្លេត​ជំនាន់ថ្មី ដែល​ស្នង​ដំណែង​ពី Galaxy Tab S2 ផង​ដែរ ហើយអ្នកទាំងអស់គ្នា ក៏ច្បាស់ជាដឹងហើយថាវាជាអ្វីនោះ។ ដូច​ពាក្យ​ចចាមអារ៉ាមពិតប្រាកដមែន ដោយក្រុមហ៊ុន Samsung បានបញ្ជាក់ជាផ្លូវការ​យ៉ាងច្បាស់ថា Galaxy Tab S3 នឹងចេញនៅថ្ងៃទី 02 ក្នុងខែកញ្ញាខាងមុខនេះហើយ ។​​

gsmarena_001

ចំពោះ ថេប្លេតជំនាន់ថ្មីនេះ ក្រុមហ៊ុននឹងធ្វើអោយវាមានដំណើរការបានប្រសើរជាងមុន​ ព្រមទាំងបំពាក់ នូវមុខងារថ្មីៗមួយចំនួនទៀតផងដែរ។ Tab S3 នឹងមានសម្ថភាពកាន់តែច្រើនសំរាប់ ធ្វើការងារផ្សេងៗ ពោលអាចនឹងមានមុខងារពិសេសមួយចំនួនរបស់ Note 7 ដូចជាមុខងារបកប្រែ ភាសាភ្លាមៗ ពេល​យើង​កំពុង​អានសៀវភៅ រឺបើកមើលអត្ថបទលើវេបសាយជាដើម។ ទោះបីជា Samsung បាន​បញ្ជាក់​ពីថ្ងៃដែលប្រកាសនូវ ថេប្លេត​ Tab S3 ជាផ្លូវការហើយក្ដី តែគួរអោយសោកស្តាយដែរ ដែលក្រុមហ៊ុន មិនបានបង្ហើបមុខងារថ្មីៗ ដែលបង្កើតសំរាប់បំពាក់បន្ថែមលើវានោះ ជាហេតុអាចបង្កើត​ជា​ចំងល់​ជា​ច្រើន។

សំរាប់លក្ខណៈសម្បត្តិច្បាស់លាស់ យើងមានតែរង់ចាំមើលនៅថ្ងៃ ទី02 ខែកញ្ញាប៉ុណ្ណោះ។ យើងនឹង​លើក​យក​លក្ខណៈសម្បត្តិបន្ថែមមកជំរាបជូនដ​ល់អ្នក​ទាំងអស់​គ្នាបន្ថែមទៀតនៅពេល​ដែលវាចេញ​ជាផ្លូវការ…..សូមរង់ចាំតាមដានទាំងអស់គ្នាណា!!

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!

cambo

  • ដោយ: Makara
  • 4:03 PM, 16 August
  • ប្រភព: GSMArena
  • Tag: ថេបប្លេត