ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    NVIDIA បាន​បិទ​គម្រោង បញ្ចេញ​​ថេប្លេត Gaming NVIDIA SHIELD 2

NVIDIA បាន​បិទ​គម្រោង បញ្ចេញ​​ថេប្លេត Gaming NVIDIA SHIELD 2

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ប្រហែលជាមិត្តអ្នកអាន​មួយ​ចំនួន ជា​ពិសេស​អ្នក​ចូល​ចិត្ត​លេង​ហ្គេម ធំៗ​នៅ​លើ​កុំព្យូទ័រ​បាន​ស្គាល់​បាន​លឺ នៅ​ក្រុម​ហ៊ុន NVIDIA មួយ​នេះ​ហើយ ដោយ NVIDIA ជាក្រុមហ៊ុន​បច្ចេក​វិទ្យា  ខាង​ក្រាហ្វ្រិច​កាត ដ៏ល្បីមួយទូទាំងពិភពលោក។ អ្នកដែល ចូលចិត្ត លេងហ្គេម ខាង ធ្វើរូបភាព ក្រាហ្វិច ឬ Rendering ច្បាស់ជាចូលចិត្តក្រុមហ៊ុន NVIDIA មួយនេះ។ ជាការពិតណាស់ ​NVIDIA​ បានគ្រោង នឹងចេញថេប្លេត NVIDIA​ SHIELD 2 តែប៉ុន្មានថ្ងៃមុននេះ NVIDIA បានចេញលិខិត  ស្នើរ​សុំ​គណៈកម្មការ​ទូគមនាគមន៍​​សហព័ន្ធ នៃការផ្អាក បញ្ចេញថេប្លេត NVIDIA​ SHIELD 2 ​វិញដោយ ហេតុផល​អាជីវកម្ម។

cover

 យើងចាំបានថា NVIDIA​ បានចេញនៅ NVIDIA​ SHIELD Tablet បានយ៉ាង ជោគជ័យ និង​មានការ​គាំទ្រាំ យ៉ាងខ្លាំង កាលពី ពីរឆ្នាំមុន។​ NVIDIA​ SHIELD Tablet ប្រើប្រាស់ ប្រតិបត្តិការ Android ជា ឧបករណ៍ សម្រាប់លេងហ្គេម Android ដោយ មានភាពរលូន មិនទាក់ ច្បាស់ល្អ។ បន្ថែម​ពីលើ​នេះ​ទៀត វាក៏អាច Stream games ពីកុំព្យូទ័រដែលមានក្រាហ្វិចកាតរបស់ NVIDIA​ ដោយប្រើប្រាស់ កម្មវិធីរបស់ NVIDIA​ ដោយរូបភាពទាញយកមកនៅតែច្បាស់ ដដែល យកមកលេងក្នុង NVIDIA​ SHIELD Tablet ជាមួយ​  Wireless Controller របស់វា យ៉ាងងាយស្រួល ។ NVIDIA​ បានដាក់ Processor Nvidia Tegra K1, 2.2GHz Quad Core A15 CPU និងមានរ៉េម ដល់ទៅ 2GB  ចូល​ទៅក្នុង NVIDIA​ SHIELD Tablet ដែលធ្វើអោយ វាមាន សមត្ថភាពខ្លាំងគួរសម។

ជាមួយនឹងលក្ខណៈពិសេសជាច្រើននេះហើយ បានជាធ្វើអោយក្រុមហ៊ុន គ្រោងបញ្ចេញ Nvidia Shield 2 ទៀត សម្រាប់អ្នកដែលចូលចិត្តលេងហ្គេម តែគួរអោយសោកស្ដាយដែរ ដោយ NVIDIA​ បានប្រកាស លែងបញ្ចេញវិញ។ ដំណឹងនេះ ប្រាកដជាធ្វើអោយអ្នករង់ចាំ ថេប្លេត Android ដែល​មាន​កម្លាំង​ខ្លាំងក្លា សម្រាប់ Gaming ជាច្រើនខកចិត្ត ព្រោះអីថេប្លេត Android នាពេលបច្ចុប្បន្ន មិន​សូវ​មាន​កាតក្រាហ្វិក រលូននោះទេ។

1

មិនគួរអោយជឿសោះ NVIDIA​ បានធើ្វ ការបញ្ចេញ នៅផលិតផល របស់ខ្លួន យ៉ាងជោគជ័យ នៅ​ប៉ុន្មាន​ឆ្នាំ​នេះតែបែរ​ជា​ប្រកាស មិនបញ្ចេញ NVIDIA​ SHIELD 2 Tablet ទៅវិញ។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo

  • ដោយ: Visal
  • 2:32 PM, 12 August
  • ប្រភព: technobuffalo
  • Tag: ថេបប្លេត