ទំព័រដើម    >    Appliance    >    ព័ត៌មាន    >    អត្ថ​ប្រយោជន៍​សំខាន់ៗ​របស់​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​សាម​សុង AddWash

អត្ថ​ប្រយោជន៍​សំខាន់ៗ​របស់​ម៉ាស៊ីន​បោក​សម្លៀក​បំពាក់​សាម​សុង AddWash

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ដោយសង្កេតឃើញថាអ្នកបោកសម្លៀកបំពាក់ ជា​ពិសេស​ស្រ្តី​មេ​ផ្ទះ​ពេល​ខ្លះ​ត្រូវ​ការ​បន្ថែម សម្លៀក​បំពាក់ ឬទឹក​ក្រអូប​នៅ​ពេល​ម៉ាស៊ីន​បោក​កំពុង​ដំណើរការ ប៉ុន្តែមិនមែនគ្រប់ម៉ាស៊ីនបោក សម្លៀក​បំពាក់​សុទ្ធតែ​អាច​បន្ថែម​បាន​នោះទេព្រោះពេលខ្លះទ្វារម៉ាស៊ីនត្រូវបានចាក់សោរដើម្បី ដោះស្រាយពីបញ្ហានេះ Samsung បានបង្កើតគំនិតច្នៃប្រឌិតដោយផលិតម៉ាស៊ីនបោកជំនាន់ថ្មីដ៏ ទំនើប AddWash ជាមួយ​លក្ខណៈ​ពិសេសដែលអាចបន្ថែមអ្វីដែលអ្នកភ្លេច ទោះបីជាម៉ាស៊ីនកំពុង ដំណើរការក៏ដោយ។​

cover

ម៉ាស៊ីនបោកសម្លៀកបំពាក់ Samsung AddWash បំពាក់នូវទ្វារបន្ថែម (Add Door) ពីលើនៃ ទ្វារ​សំខាន់ ដែលជួយឲ្យមានភាពងាយស្រួលក្នុងការដាក់បន្ថែមខោអាវ ស្រោមជើង ឬសារធាតុ ផ្សេងៗ​ដូច​ជា​ទឹកក្រអូបគ្រប់ដំណាក់កាលនៃការបោក អ្នកប្រើប្រាស់គ្រាន់តែចុចប៊ូតុង​ Pause និង បើក​ទ្វារ​បន្ថែម ហើយអ្នកប្រើប្រាស់ក៏អាចដាក់របស់បោកគក់ដោយដៃនៅពេលម៉ាស៊ីនកំពុង បោកសម្អាតបានផងដែរ។  វាជាការបង្កើតថ្មីមួយទៀតរបស់សាមសុងដែលជួយធ្វើឲ្យការបោក សម្លៀកបំពាក់របស់លោកអ្នក​កាន់​តែ​​មាន​ភាពងាយស្រួលនិងសន្សំសំចៃពេលវាលាបានច្រើនផង ដែរដែលធ្វើអោយការរស់​នៅរបស់​លោក​អ្នក​កាន់តែមាន ភាពងាយស្រួល។

ទ្វាររបស់ AddWash ដែលបានរចនាទ្បើងយ៉ាងស្រស់ស្អាត ក៏មានបំពាក់នូវជាមួយលក្ខណៈ ពិសេស​ដែល​ផ្តល់សុវត្ថិភាពខ្ពស់ដូចជាមុខងាររបស់ Child Lock ដែលជួយការពារមិនឲ្យក្មេងតូចៗ បើកទ្វារ​របស់ AddWash បាន។

លើសពីនេះទៀតម៉ាស៊ីនបោកសម្លៀកបំពាក់នេះភ្ជាប់មកនូវជាមួយមុខងារឆ្លាតវៃជាច្រើន ដែលអាច ទំនាក់​ទំ​នងជាមួយ ស្មាតហ្វូនប្រព័ន្ធ  Android និង iOS បានយ៉ាងងាយស្រួល។ បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​មិន​ត្រឹមតែធ្វើឲ្យមានភាពងាយស្រួលក្នុងការតាមដានកម្មវិធីការបោកគក់ ប៉ុណ្ណោះទេ ថែមទាំងផ្តល់​សញ្ញា​ដល់អ្នកប្រើប្រាស់ តាមរយៈស្មាតហ្វូន មុនពេលម៉ាស៊ីនចាប់ផ្តើម បោកគក់សារជាថ្មី ដែលជា​ប្រការ​មួយដ៏ល្អប្រសិនបើអ្នកប្រើប្រាស់ចង់បន្ថែមរបស់គក់ដោយ ដៃមួយចំនួន។

ម៉ាស៊ីនបោកសម្លៀកបំពាក់ AddWashគឺជាបច្ចេកវិទ្យាដ៏អស្ចារ្យរបស់សាមសុង ដែលបំពាក់លក្ខណៈ ពិសេសយ៉ាងច្រើនបែបដើម្បីសន្សំសំចៃពេលវេលា និងបង្កើនថាមពលនៃការបោកគក់បានយ៉ាង ល្អ។ មុខងារ SuperSpeed ជួយឲ្យការបោកគក់ធម្មតារួចរាល់តិចជាងមួយម៉ោងដោយសារតែ វាបំពាក់​ដោយ​បច្ចេកវិទ្យា SpeedSpray ដែលបាញ់ទឹកចេញច្រើន លាងសាប៊ូបានលឿន និងសម្អាត សម្លៀក​បំពាក់​បានយ៉ាងស្អាត។ មុខងាររបស់ SpeedSpray នេះជួយឲ្យអ្នកប្រើប្រាស់ ចំណាយពេលត្រឹមតែ 59 នាទីតែប៉ុណ្ណោះក្នុងការបោកសម្អាតសម្លៀកបំពាក់ឲ្យបានជ្រះល្អ។

1

ចំណែកឯបច្ចេកវិទ្យា ecobubbleTM លាយបញ្ចូលសាប៊ូជាមួយខ្យល់ និងទឹក ធ្វើឲ្យជ្រាបចូលសាច់ ក្រណាត់បានយ៉ាងរហ័ស លឿនជាងម៉ាស៊ីនបោកគក់ធម្មតារហូតដល់ទៅ 40 ដង ហើយថែមទាំង ធ្វើឲ្យសាច់ក្រណាត់ទន់ បោកគក់បានស្អាតល្អ ទោះបីជាប្រើទឹកត្រជាក់ ព្រមទាំងសន្សំសំចៃភ្លើង បាន​យ៉ាង​ប្រសើរព្រមទាំងការពារការចេញពណ៍ពីសាច់ក្រណាត់ផងដែរ។​ អ្នកក៏អាចជ្រើសរើស យកមុខងារ Bubble Soak ដើម្បីកំចាត់ស្នាមប្រលាក់ខ្លាំង។ សម្លៀកបំពាក់ដែលបានឆ្លងកាត់ ដំណាក់កាលត្រាំ​ជាមួយ​សាប៊ូ​នឹង​ត្រូវ​បាន​កំចាត់​ស្នា​ម​ប្រឡាក់​ខ្លាំង​បានយ៉ាងមានប្រសិទ្ធភាព។

ម៉ាស៊ីនបោកសម្លៀកបំពាក់សាមសុង AddWash ក៏បំពាក់នូវបច្ចេកវិទ្យា Digital Inverter Technology (DIT) ដែលផ្តល់នូវប្រសិទ្ធភាពខ្ពស់កាត់បន្ថយសម្លេងរំខាននិងប្រើប្រាស់ បានកាន់តែយូរ។

2

លើសពីនេះទៅទៀតវាក៏ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពបត់បែន និង ប្រសិទ្ធភាពខ្ពស់ក្នុងការបោក សម្អាត​សម្លៀកបំពាក់ប្រចាំថ្ងៃហើយវាពិតជាជំរើសដ៏ល្អសំរាប់ស្ត្រីមេផ្ទះ​ដ៏ឆ្លាតវ័យ​និងជាផ្នែកមួយនៃ​សុភមង្គល​ក្នុងគ្រួសារ។ ក្រុមហ៊ុនសាមសុងនៅតែបន្តបង្កើត ការច្នៃប្រឌិតថ្មីៗ សម្រាប់សេចក្តីត្រូវ ការ​គ្រឿង​បរិក្ខារក្នុងផ្ទះសម័យទំនើប ដើម្បីធ្វើឲ្យជីវិតមានភាពប្រសើរ និងងាយស្រួលសម្រាប់ មនុស្ស​ទាំង​អស់​គ្នា។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-3cambo-3

  • ដោយ: Hong
  • 2:22 PM, 04 August
  • ប្រភព: Samsung Cambodia
  • Tag: