ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    ស្ព៉ត​ពាណិជ្ជ​កម្ម​ថ្មី​របស់ iPad Pro មួយ​នេះ ពិត​ជាឡូយ!

ស្ព៉ត​ពាណិជ្ជ​កម្ម​ថ្មី​របស់ iPad Pro មួយ​នេះ ពិត​ជាឡូយ!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

សព្វថ្ងៃនេះការប្រើប្រាស់ថេប្លេត ពិតជាពេញនិយម ច្រើនពីសំណាក់ អ្នកប្រើប្រាស់ ជាពិសេស គឺពពួក iPad របស់ក្រុមហ៊ុន Apple តែម្តង ពីព្រោះថាពួកវា មានអេក្រង់ ធំល្អ អាចអោយ យើងមានភាព ងាយស្រួល ក្នុងការប្រើប្រាស់ ក៏ដូចជាការ កំសាន្ត ផងដែរ ហើយវាថែម ទាំងមានថាមពល ថ្មធំ ទៀតផង ដែលអាចកំដរ យើងបានយូរ។ ផលិតផល ចុងក្រោយនៃ ខ្សែស្រឡាយ iPad នេះ នោះគឺពពួក iPad Pro ដែលវាមាន ទំហំអេក្រង់ពីរ ប្រភេទសម្រាប់ ជ្រើសរើស គឺទំហំ 9.7 អ៊ីញ និងទំហំ 12.9 អ៊ីញ។ iPad Pro ពិតជាមាន កម្លាំងខ្លាំង អាចដំណើរការ កម្មវិធីឬក៏ ហ្គេមដែលមាន ក្រាហ្វិចធំៗ បានរលូន ហើយអ្វីដែល ពិសេសនោះ គឺវាបានភ្ជាប់ មកជាមួយ នូវលក្ខណៈ ពិសេសជាច្រើន ទៀតផង។

cover

កាលថ្ងៃច័ន្ទម្សិលមិញនេះ ក្រុមហ៊ុន Apple បានបញ្ចេញនូវ ស្ព៉តពាណិជ្ជកម្ម ថ្មីមួយរបស់ iPad Pro នេះ ដែលមាន ចំណងជើងថា “What’s a Computer?”។ ចង់ដឹងថា វាឡូយដល់ កម្រឹតណានោះ ទស្សនាវីដេអូ ដូចខាងក្រោម៖

តាមរយៈវីដេអូខាងលើនេះ វាបានបង្ហាញ អោយយើង ឃើញលក្ខណៈ ពិសេសៗជា ច្រើនរបស់ iPad Pro ដែលប្រើប្រាស់ ជាមួយ Apple Pencil ផ្ទាល់។​ បន្ថែមពីលើ នេះទៀត វាក៏បាន បង្ហាញអំពី មុខងារ Multitasking ដែលវាអាច ដំណើរការបាន យ៉ាងរលូន សឹងតែដូច ទៅនឹងកុំព្យូទ័រ ទៅហើយ។

នេះមិនមែនជាលើកទីមួយទេ ដែលក្រុមហ៊ុននេះ បានលើក ឡើងថា iPad Pro គឺមាន សមត្ថភាពអាច យកទៅជំនួស កុំព្យូទ័រ ឬក៏ Laptop បាន ប៉ុន្តែចំពោះ ស្ព៉តពាណិជ្ជកម្ម មួយនេះ វាពិតជា បានបង្ហាញ អំពីសមត្ថភាព ដ៏ខ្លាំងក្លា របស់ iPad Pro។ ចំពោះ មតិរបស់អ្នក ទាំងអស់គ្នា វិញ តើអ្នកគិត យ៉ាងណាអំពី ស្ព៉តពាណិជ្ជកម្ម មួយនេះ? តើអ្នក គិតដូច Apple ឬអត់ ដែលថា iPad Pro ពិតជាអាច ប្រើជំនួស អោយកុំព្យូទ័រ បាននោះ? អ្នកទាំងអស់ គ្នាអាចបញ្ចេញ ជាមតិ នៅខាងក្រោម នេះបាន។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-3

  • ដោយ: Pranith
  • 4:19 PM, 02 August
  • ប្រភព: iDownload Blog
  • Tag: ថេបប្លេត