ទំព័រដើម    >    ថេបប្លេត    >    ព័ត៌មាន    >    Asus ប្រកាស​ចេញ​ថេប្លេត​ថ្មី ZenPad 3S 10 ជាមួយ​កម្លាំង​ខ្លាំង​និង​អេក្រង់​ច្បាស់​ដល់ 2K

Asus ប្រកាស​ចេញ​ថេប្លេត​ថ្មី ZenPad 3S 10 ជាមួយ​កម្លាំង​ខ្លាំង​និង​អេក្រង់​ច្បាស់​ដល់ 2K

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

កាលពីម្សិលមិញក្រុមហ៊ុន ASUS បានប្រកាសចេញ ជាផ្លូវការនូវ ថេប្លេតជំនាន់ថ្មី របស់ខ្លួន ដែលវាគឺ ជាកំពូលថេប្លេត មានរូបរាង ប្រណិត បង្កើតឡើង យ៉ាងយកចិត្ត ទុកដាក់ពី ក្រុមហ៊ុនតៃវ៉ាន់ មួយនេះ ទុកដើម្បី ប្រកួតប្រជែង ជាមួយថេប្លេត ពពួក High-end ឬស៊េរីខ្ពស់ៗ របស់ក្រុមហ៊ុន ជាដៃគូ ប្រកួតប្រជែង។ ថេប្លេតរបស់ ASUS ដែលបានប្រកាស ចេញម្សិលមិញ នេះមានឈ្មោះ ហៅជាផ្លូវ ការថា ZenPad 3S 10 វាមានវិមាត្រ 240.5 x 163.7 x 7.16mm និងទម្ងន់ 430 ក្រាម ងាយស្រួល ក្នុងការកាន់ ដោយតួខ្លួន របស់ថេប្លេតនេះ ទាំងមូល ត្រូវបានស្រោប ឡើងពី លោហៈធាតុ ធ្វើឲ្យវាមើល ទៅទាក់ទាញ និងមានគុណភាព ដែលអ្នក ប្រើប្រាស់ ទូទៅតែងតែ ប្រាថ្នាចង់បាន។

1

ZenPad 3S 10 មានទំហំអេក្រង់ដល់ទៅ 9.7 អ៊ីញ ប្រភេទ Tru2Life ឌីសភ្លេ ប៉ុនអេក្រង់ iPad Air និង Tab S2 ផងដែរ ដែលវាមាន សមត្ថភាពខ្លាំង អាចបង្ហាញរូបភាព បានក្នុងកម្រិត ដល់ទៅ 2048 x 1536 ឯណោះ ធ្វើឲ្យវាបង្ហាញ រូបភាពបាន ច្បាស់ខ្លាំង ដុតពណ៌ល្អ និងមដ្ឋរលោង។ ជាងនេះ ទៅទៀតនោះ វាបានបំពាក់ មកជាមួយឈីប CPU ស៊េរី 64-bit របស់ MediaTek លេខ MT8176 មាន CPU ចំនួន 6 គ្រាប់ រត់បាន ក្នុងល្បឿន 2.1GHz អមមមក ជាមួយ RAM ទំហំ 4GB និង GPU ម៉ូឌែល PowerVR លេខ GX 6250 អនុញ្ញាតឲ្យអ្នក ប្រើប្រាស់ទទួល បានល្បឿនខ្ពស់ ក្នុងការប្រើ ប្រាស់ទាំងការ លេងហ្គេម និងប្រើប្រាស់ កម្មវិធីច្រើនក្នុង ពេលតែមួយ ផ្ទុកទៅលើ មេម៉ូរីទំហំ 32GB និងអាចបន្ថែម តាមរយៈ MicroSD បានដល់ទៅ 128GB បន្ថែមទៀត។

2cover 3 4 5

កំពូលថេប្លេតនេះក៏មានកាមេរ៉ារាងខ្លាំងផងដែរ ដោយអ្នកថត រូបបែប Selfie នឹងទទួលបាន រូបភាពធំហើយច្បាស់ ជាមួយកាមេរ៉ា ខាងមុខទំហំ 5 មេហ្កាភិចសែល រីឯខាងក្រោយ វិញទំហំ ដល់ទៅ 8 មេហ្កាភិចសែល Auto Focus អាចធ្វើការ ថតវីដេអូបាន ក្នុងកម្រិត 1080p ក្នុងល្បឿន 30fps។ ZenPad 3S 10 ដំណើរការ ដោយប្រព័ន្ធ ប្រតិបត្តិការ Android  Marshmallow ចេញពី ប្រអប់ស្រាប់ ជាមួយកម្លាំង ថ្មដល់ 5900mAh ថែមទាំងអាច ប្រើប្រាស់ជាមួយ មុខងារ Fast Charge 3.0 អាចឲ្យយើង ធ្វើការសាក ថ្មបានរហ័ស ជាទីពេញចិត្ត តាមរយៈរន្ធ USB ប្រភេទ C ដោយវាត្រៀម នឹងចេញលក់ ជាផ្លូវការ ក្នុងទីផ្សារ អន្តរជាតិនា ខែសីហា ឆ្នាំ 2016 ខាមុខនេះ ឯងជាមួយតម្លៃ ប្រមាណជា 342$ តែវាអាច នឹងថ្លៃ ជាងនេះបន្តិច បើវាមកដល់ ស្រុកខ្មែរយើង។

6

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-3

  • ដោយ: Por
  • 10:05 AM, 13 July
  • ប្រភព: Slash Gear
  • Tag: ថេបប្លេត