ទំព័រដើម    >    ទូរទស្សន៍    >    ព័ត៌មាន    >    ហេតុ​ផល​ដែល​អ្នក​គួរ​តែ​អាប់ដេត​មក​ប្រើ​ទូរទស្សន៍ Samsung SUHD ស៊េរី 2016!

ហេតុ​ផល​ដែល​អ្នក​គួរ​តែ​អាប់ដេត​មក​ប្រើ​ទូរទស្សន៍ Samsung SUHD ស៊េរី 2016!

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report

ជាមួយនឹង ការរីកចម្រើន នៃបច្ចេកវិទ្យា និងការច្នៃប្រឌិតថ្មីៗ ទូរទស្សន៍ SUHD ស៊េរី 2016 ថ្មីដ៏ទំនើបបានផ្តល់នូវ បទពិសោធន៍ថ្មី កាន់តែល្អ ជាងមុន ដល់អ្នកទស្សនា  ហើយវាក៏ជា ឧបករណ៍ កម្សាន្តតែមួយគត់ ដែលប្រើបាន ច្រើនយ៉ាង ហើយមាន លក្ខណៈពិសេស ដែលបំពាក់ នូវរូបភាព ច្បាស់ត្រជាក់ភ្នែក និងការរចនា រូបរាងដ៏ ស្រស់ស្អាត របស់ទូរទស្សន៍។ បន្ថែមពីនេះ Samsung ក៏បានបំពាក់ នូវប្រព័ន្ធ Quantuam dot display សម្រាប់ទូរទស្សន៍ SUHD ស៊េរីឆ្នាំ 2016 ដែលអាចអោយ អតិថិជន ទទួលបាននូវ រូបភាពច្បាស់ល្អ ពណ៌ធម្មជាតិ ដែលជាគំនិត ច្នៃប្រឌិតដ៏ ថ្មីស្រឡាង ក្នុងសម័យ កាលនេះ។

SAMSUNG CSC

បើប្រៀបធៀប ជាមួយនឹង ទូរទស្សន៍ SUHD ស៊េរី 2015  ទូរទស្សន៍ សាមសុង ស៊េរីថ្មីនេះ ផ្តល់ជូន លោកអ្នក នូវរូបភាព ភ្លឺថ្លាច្បាស់ ហើយថែមទាំង មិនសូវ ស៊ីភ្លើងខ្លាំង ដូចទូរទស្សន៍ ដទៃទៀត ដែលកំពុង មាន នៅលើទីផ្សារ។ គ្រប់ទូរទស្សន៍ SUHD ស៊េរី 2016 ទាំងអស់ ថែមទាំង មានប្រព័ន្ធ 1000 HDR ដែលធ្វើឲ្យរូបភាព ភ្លឺច្បាស់​ ត្រជាក់ភ្នែក ទោះជា អ្នកប្រើប្រាស់ មើលទូរទស្សន៍ នៅក្នុងកន្លែង ដែលមានពន្លឺ ភ្លឺខ្លាំងប៉ុណ្ណា ក៏ដោយ។

1

សម្រាប់អតិថិជន ដែលចូលចិត្ត ទស្សនាភាពយន្ត ហូលីវូដ ទូរទស្សន៍ SUHD ស៊េរី 2016 ពិតជាជម្រើសមួយដ៏ល្អ បំផុតដែល មិនគួរ មើលរំលង។ ទូរទស្សន៍ SUHD ស៊េរី 2016 ផ្តល់នូវពណ៌ រូបភាពច្បាស់ ជាងមុន រហូតទៅ 25 ភាគរយ បើប្រៀបធៀប ទៅនឹងទូរទស្សន៍ ស៊េរីមុនៗ។ ដោយសារតែ ទូរទស្សន៍នេះ ផ្តល់ជូន នូវរូបភាព ច្បាស់ល្អ ទើបក្រុមអ្នក ផលិតភាពយន្ត នៅហូលីវូដ ដូចជា 20th Century Fox ជាដើមបានខិតខំ ធ្វើឲ្យគុណភាព នៃភាពយន្ត មានកំរិតខ្ពស់ ដែលអាច មើលបាន តាមរយៈ ទូរទស្សន៍ សាមសុង  SUHD។

2

បន្ថែមពីនេះទៀត សាមសុង ក៏បានបំពាក់នូវ អេក្រង់ការពារ ចំណាំងផ្លាត ដែលមាន ឈ្មោះថា Ultra Black សម្រាប់ទូរទស្សន៍ សាមសុង SUHD ស៊េរី 2016 ដែលមិនធ្វើឲ្យ ចាំងពន្លឺ លើអេក្រង់ ទូរទស្សន៍ រំខានដល់ ការទស្សនា របស់អ្នក ប្រើប្រាស់។

3

សាមសុង ក៏បានកែលម្អរ ទូរទស្សន៍នេះ ដោយអតិថិជន មានភាព ងាយស្រួល ក្នុងការស្វែងរក រឿងភាគផ្សេងៗ ចេញពី ប្រភពណា ក៏ដោយដែល អ្នកចូលចិត្ត តាមរយៈ ការជ្រើសរើស នៅលើ អេក្រង់ដំបូង។ ប្រភពទាំងនេះ រួមបញ្ចូល ទាំងប្រព័ន្ធ ខ្សែកាប និងអ៊ីនធើណេត ហើយថែមទាំង អាចភ្ជាប់ ជាមួយឧបករណ៍ ផ្សេងៗ ដូចជា ឧបករណ៍ លេងហ្គេម ឬក៏ក្បាល ចាក់វីដេអូ ប្រភេទ Blu-ray ដើម្បីទស្សនា ជាដើម។

SAMSUNG CSC

ការច្នៃប្រឌិតថ្មី មួយទៀត ជាមួយនឹង ទូរទស្សន៍ សាមសុង SUHD ស៊េរី 2016 គឺថាអ្នក ប្រើប្រាស់ មិនចាំបាច់ប្រើ តេឡេបញ្ជា ច្រើនក្នុងពេល តែមួយនោះឡើយ មិនថាពេលដែល ភ្ជាប់ទៅជាមួយ ប្រអប់សម្រាប់ ភ្ជាប់បណ្តាញ អ៊ីនធើណេត ម៉ាស៊ីនហ្គេម ឬក៏ក្បាល ចាក់វីដេអូ ប្រភេទ Blu-ray។ ឥឡូវនេះ អ្វីគ្រប់យ៉ាង អាចដំណើរការ បានដោយ គ្រាន់តែ ប្រើតេឡេ បញ្ជាតែមួយ ប៉ុណ្ណោះ។

អញ្ចឹងសរុបមក ទូរទស្សន៍សាមសុង SUHD ស៊េរី 2016 ជាទូរទស្សន៍ មួយស៊េរី ដែលអ្នក ទាំងអស់គ្នា គួរតែ ពិចារណា នៅពេលដែល មានគម្រោងទិញ ឬអាប់ដេតឡើង ទៅកាន់ស៊េរីថ្មី។

***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបានវីដេអូថ្មីៗ!!!

cambo-channel17-10-5-4

  • ដោយ: Mai
  • 12:47 PM, 03 June
  • ប្រភព: Samsung Cambodia
  • Tag: TV